ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Camfone MEGA 10 ស្មាតហ្វូនស៊េរីថ្មីសំរាប់យុវវ័យ មានតម្លៃសមរម្យ និងអាចទ្រទ្រង់ប្រព័ន្ធ 4G LTE ថែមទៀតផង

ដោយ

Koun Jab Luffy

20 កញ្ញា 2018 03:14 យប់ជ្រៅ

អាន 3 នាទី

Camfone MEGA 10 ស្មាតហ្វូនថ្នាក់កណ្តាលតម្លៃសមរម្យ ប៉ុន្តែសមត្ថភាពគ្រាន់បើ នឹងអាចទ្រទ្រង់ប្រព័ន្ធ 4G LTE ថែមទៀតផង។ នៅក្នុងប្រទេសសព្វថ្ងៃនេះ ឃើញថា តម្រូវការនៃប្រើប្រាស់ស្មាតហ្វូនថ្នាក់កណ្តាល គឺមានការកើនឡើងឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃបានធ្វើអោយក្រុមហ៊ុនជាច្រើន បានប្រកាសចេញនូវផលិតផថ្មីៗរបស់ខ្លួនស្ទើរតែរៀងរាល់ថ្ងៃ។ នៅថ្ងៃនេះ ក្រុមហ៊ុន CAMFONE ដែលជាក្រុមហ៊ុនស្មាតហ្វូនដ៏ធំរបស់ប្រទេសកម្ពុជា បានសម្រេចនាំយកនូវស្មាតហ្វូនស៊េរីថ្មីមួយបន្ថែមទៀតសម្រាប់ទីផ្សារប្រទេសកម្ពុជា នោះគឺម៉ូដែល Camfone MEGA 10។
Article image
Camfone MEGA 10 គឺជាជំនាន់ថ្មីរបស់ Camfone ដែលមានរូបរាងស្រស់ស្អាតគួរអោយចង់ប្រើប្រាស់ ជាពិសេសតម្លៃរបស់វាក៏សមរម្យថែមទៀតផង។ Camfone MEGA 10 មានអេក្រង់ទំហំ 5.5 អ៊ីង ជាមួយនឹងការរចនារូបរាងស្អាត ប្រណិត មិនចាញ់ស្មាតហ្វូនថ្នាក់ប្រណិតៗ តម្លៃថ្លៃនោះទេ។ ស្មាតហ្វូននេះ មានគែមមូល ងាយស្រួលនៅក្នុងការកាន់ប្រើប្រាស់។ នៅផ្នែកខាងលើនៃអេក្រង់ មានគែមក្រាស់បន្តិចសម្រាប់ភ្ជាប់ជាមួយនឹងកាមេរ៉ាខាងមុខ រន្ធស្តាប់ឧបាល័រ និងភ្លើង Flash មួយគ្រាប់សម្រាប់ជាជំនួយនៅក្នុងការថតរូបភាពអោយបានកាន់តែច្បាស់មួយកំរិតថែមទៀតផង។ ចំពោះគែមសងខាងនៃអេក្រង់ គឺមានកម្រាស់ស្តើង ហើយផ្នែកខាងក្រោមអេក្រង់ មិនមានភ្ជាប់ជាមួយនឹងប៊ូតុងអ្វីនោះទេ។
Article image
បើក្រឡេកមើលផ្នែកខាងក្រោយរបស់ Camfone MEGA 10 ស្មាតហ្វូនថ្មីនេះ គឺមានភ្ជាប់ជាមួយនឹងប្រព័ន្ធកាមេរ៉ាភ្លោះបញ្ឈរ ដែលមានភ្លើង LED នៅជ្រុងខាងឆ្វេង ហើយផ្នែកខាងក្រោមរបស់កាមេរ៉ា គឺមាន ឡូហ្គោ របស់ក្រុមហ៊ុន CAMFONE ផងដែរ។ នៅគែមផ្នែកខាងឆ្វេង គឺមានរន្ធដោតស៊ីម ស្របពេលដែលគែមផ្នែកខាងស្តាំមានភ្ជាប់ជាមួយនឹងប៊ូតុង 3 គឺប៊ូតុងឡើងចុះ រួមនិងប៊ូតុងបិទបើកទូរស័ព្ទផងដែរ។
Article image
និយាយពីអេក្រង់របស់ស្មាតហ្វូន Camfone MEGA 10 ថ្មីនេះ មានទំហំ 5.5 អ៊ីង ប្រភេទ HD Full View កំរិត 18:9 Aspect Ration ដែលមានបង្ហាញនូវរូបភាពភ្លឺច្បាស់ ហើយនឹងមានសមត្ថភាពអាចបង្ហាញចេញនូវវីដេអូបានពេញអេក្រង់ផងដែរ ដូច្នេះរាល់ទស្សនាវីដេអូ YouTube គឺបានពេញភ្នែកតែម្តង។  និយាយពីការថតរូបវិញ Camfone MEGA 10 ថ្មីនេះ ត្រូវបានក្រុមហ៊ុនភ្ជាប់ជាមួយនឹងប្រព័ន្ធកាមេរ៉ាភ្លោះទំហំ 8MP រួមនិង LED Flash មួយគ្រាប់ ដែលមានអាចធ្វើការផ្តិតរូបភាពបានភ្លឺច្បាស់ស្រស់ស្អាត ហើយចំពោះការថតវីដេអូវិញ ក៏មិនអន់នោះទេ គឺអាចបង្ហាញ នឹងចែកចាយនៅក្នុងបណ្តាញសង្គម FaceBook បានច្បាស់គួរសមផងដែរ។
Article image
ស្មាតហ្វូន MEGA 10 នេះ ប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android Go Edition ដែលផ្តល់នូវមុខងារពិសេសៗជាច្រើនក្នុងការប្រើប្រាស់។ កាន់តែអស្ចារ្យជាងនេះទៀតនោះ ស្មាតហ្វូននេះ មានរ៉េមទំហំ 1GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 16GB ផងដែរ។ ស្មាតហ្វូននេះ មានថាមពលថ្ម 3500mAh និងការប្រើប្រាស់នូវប្រព័ន្ធសុវត្ថិភាពស្កេនមុខ Face ID រួមជាមួយនឹងការទ្រទ្រង់នូវបច្ចេកវិទ្យា 4G LTE ផងដែរ។
Article image
អ្វីដែលពិសេសនោះ គឺ Camfone MEGA 10 អាចទ្រទ្រង់បានជាមួយនឹង Simcard Seatel ដែលផ្តល់ជូននូវការប្រើប្រាស់អ៊ីនធើណែតបានលឿន មិនរអាក់រអួលនោះទេ និយាយរួមទៅ ស្មាតហ្វូននេះ គឺសម្រាប់បំពេញតម្រូវការរបស់អតិថិជន ដែលចូលចិត្តលេងបណ្តាញសង្គម Facebook និង Live FaceBook ជាដើម។ ស្មាតហ្វូន MEGA 10 ដ៏ស្រស់ស្អាតនេះ ចេញលក់នៅក្នុងតម្លៃ 89$  មាន 4 ពណ៌យ៉ាងស្រស់ស្អាត សម្រាប់ជ្រើសរើស ដូចជាពណ៌មាស ពណ៌ខ្មៅ ពណ៌ក្រហម និងពណ៌ស្ពាន់ Blush Gold ហើយនឹងមានសេវាកម្មធានារយៈពេល 14 ខែពីក្រុមហ៊ុន Camfone ថែមទៀតផង៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

Camfone MEGA 10 ស្មាតហ្វូនស៊េរីថ្មីសំរាប់យុវវ័យ មានតម្លៃសមរម្យ និងអាចទ្រទ្រង់ប្រព័ន្ធ 4G LTE ថែមទៀតផង