no-alternative title
no-alternative title

G-Devith ដែលជាតារាចំរៀង Original Song វ័យក្មេង ត្រូវបានតែងតាំងជាទូតសុច្ឆន្ទៈផ្លូវការតំណាងឲ្យ realme ប្រចាំប្រទេសកម្ពុជា

សព្វថ្ងៃក្រុមហ៊ុន នឹងម៉ាកជាច្រើនកំពុងចុះហត្ថលេខាជាមួយតារាល្បីៗដើម្បីធ្វើជាទូតសុច្ឆន្ទៈ តំណាងក្រុមហ៊ុន ជាពិសេសសម្រាប់ភេសជ្ជៈប៉ូវកម្លាំង និងម៉ាកស្មាតហ្វូន។ ជាធម្មតា ទូតសុច្ឆន្ទៈនឹងតំណាងឬបង្ហាញ ពីបុគ្គលិកលក្ខណៈរបស់ម៉ាកឬក្រុមហ៊ុន។ ក្នុងនាមជាយីហោស្មាតហ្វូនថ្មីដែលទើបនឹងចូលមក ប្រទេស កម្ពុជា realme ក៏បានចាត់វិធានការយ៉ាងឆាប់រហ័សដើម្បីស្វែងរកទូតសុច្ឆន្ទៈរបស់ខ្លួន។ ផងដែរ!

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ការជ្រើសរើស G-Devith ជា ទូតសុច្ឆន្ទៈ៖: realme តែងតែបង្ហាញពីភាពវ័យក្មេងនិងក្លាហាន៖

ខុសពីយីហោផ្សេងទៀតដែល ជ្រើសរើសតែអ្នកដែលមានកេរ្តិ៍ឈ្មោះល្បីៗ ក្រុមហ៊ុន realme បានជ្រើសរើស លោកG-Devith ដោយសារតែគាត់ជាតារាមានឈ្មោះបោះសម្លេង ជាងនេះទៅទៀតគឺនៅយុវវ័យ និង ក្លាហាន ដែលត្រូវនឹងគុណតម្លៃរបស់ក្រុមហ៊ុន realme ។ ក្រុមហ៊ុន realme តែងតែព្យាយាមផ្តល់នូវ បច្ចេកវិទ្យាជឿនលឿនជាមួយនឹងតម្លៃសមរម្យដោយបំបែកកនូវផ្នត់គំនិតរបស់មនុស្សក៏ដូចជាគូប្រជែងចំពោះម៉ាកយីហោវ័យក្មេង។

 

តែងតែផ្តល់នូវបទពិសោធន៍ទាន់សម័យនិងសក្ដានុពល៖

អ្វីដែលក្រុមហ៊ុន realme និង លោក G-devith មានដូចគ្នាគឺ តែងតែផ្តល់នូវបទពិសោធន៍ទាន់សម័យនិងសក្ដានុពលដល់សាធារណជន។ លោក G-Devith ត្រូវបានគេស្គាល់ថា ជាអ្នកចំរៀងដែល និពន្ធបទចម្រៀងខ្លួនឯងម្នាក់ដែលត្រូវបានស្វាគមន៍ នឹងទទួលស្គាល់ពីសំណាក់យុវវ័យនៅក្នុងប្រទេស កម្ពុជា។ គាត់តែងតែព្យាយាមផ្តល់នូវបទចម្រៀង ដែលមានភាពទាន់សម័យនិងរស់រវើកដល់យុវវ័យ។  នេះមិនខុសពីក្រុមហ៊ុន realme ដែលកំពុង ព្យាយាមផ្តល់នូវស្មាតហ្វូនដែលមានភាពច្នៃប្រឌិតនិងភាពទាន់សម័យដើម្បីបំពេញចិត្តយុវវ័យខុសៗគ្នា។

ការចូលទៅក្នុងទីផ្សារយុវជន realme តែងតែព្យាយាមបំពេញចិត្តយុវវ័យនៅក្នុងប្រទេសកម្ពុជា៖ 

ការចូលទៅក្នុងទីផ្សាររបស់យុវវ័យ ក្រុមហ៊ុន realme តែងតែស្វះស្វែងរុករកវិធីថ្មីៗដើម្បីបំពេញសេចក្តីត្រូវការរបស់យុវវ័យនាពេលបច្ចុប្បន្ន។ ក្រុមហ៊ុន realme មិនត្រឹមតែមានទូតសុច្ឆន្ទៈដែលមានប្រជាប្រិយភាព ពីសំណាក់យុវវ័យ និងការរចនាទូរស័ព្ទតាមបែបទាន់សម័យប៉ុណ្ណោះទេ ប៉ុន្តែ realme ក៏ផ្តល់ជូនស្មាត ហ្វូនដែលមានតម្លៃសមរម្យសម្រាប់យុវវ័យគោរពនិងលើកទឹកចិត្តពួកគាត់ឱ្យមានភាពឯករាជ្យទៀតផង។ មានការលេចឮព័ត៌មានថា ក្រុមហ៊ុន realme មិនត្រឹមតែមានលោក G-devith ក្នុងនាមជាតំណាងនៃ“ យុវជនពិត” ប៉ុណ្ណោះទេ តែក្រុមហ៊ុននេះក៏មានអ្នកតំណាងផ្សេងទៀតផងដែរ។ សូមរងចាំមើល ថាតើក្រុមហ៊ុន realme នេះនឹងមាននរណាទៀត?

ក្រុមហ៊ុន realme ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2018 ដោយស្ថាបនិករបស់ខ្លួនគឺលោក Sky Li ហើយក្រុមហ៊ុននេះ បានប្តេជ្ញាចិត្តផ្តល់ជូនស្មាតហ្វូនដែលមានគុណភាពខ្ពស់ ជាមួយ នឹងការរចនាទាន់ សម័យនៅ ក្នុងបរិបទការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច។ ដោយប្រកាន់ខ្ជាប់នូវការច្នៃប្រឌិតថ្មីៗ ក្រុមហ៊ុន realme តែងតែផ្តល់ជូនអតិថិជននូវផលិតផលដែលហួសពីការរំពឹងទុក ជាមួយគ្រប់កម្រិតតម្លៃ ភ្ជាប់ មកជាមួយសមត្ថភាពខ្ពស់ ឆ្ពោះទៅមុខ ទាំងគុណភាព និងការរចនាឌីហ្សាញ។ ជាមួយនឹងស្មារតីមោះមុត “Dare-to-Leap” realme នឹងរីកធំធាត់រួមគ្នាជាមួយ យុវជនយុវតីទាំងអស់ដើម្បីយកឈ្នះរាល់ឧបសគ្គ ទាំងឡាយដែលហានបង្ហាញថាខ្លួនជានរណា!ព្រមទាំងបង្កើតនូវលទ្ធភាពផ្សេងៗបន្ថែមទៀត ដើម្បីសម្រេចបាននូវគោលដៅដែលខ្លួនចង់ទៅដល់។ ក្រុមហ៊ុន realme ជឿជាក់ថា យុវជនយុវតីពិតជាមានថាមពលក្នុងការផ្លាស់ប្តូរពិភពលោកនេះបាន។ អ្វីៗពិតជាអាចធ្វើទៅបាន ដរាបណាយើងហានផ្លាស់ប្តូរ។

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
សំណាងឆ្នាំថ្មី ឆ្នាំ ២០២៦ ពីម៉ាក LG

សំណាងឆ្នាំថ្មី ឆ្នាំ ២០២៦ ពីម៉ាក LG

ដោយ ប៉េងលីន
MSI បង្ហាញស៊េរី Prestige ថ្មីទាំងស្រុង សម្រាប់អាជីវកម្ម និងផលិតភាពការងារ ព្រមទាំងកុំព្យូទ័រយួរដៃសម្រាប់ហ្គេមជំនាន់ថ្មីពីស៊េរី Raider, Stealth និង Crosshair ជាមួយរចនាថ្មី នៅ CES 2026

MSI បង្ហាញស៊េរី Prestige ថ្មីទាំងស្រុង សម្រាប់អាជីវកម្ម និងផលិតភាពការងារ ព្រមទាំងកុំព្យូទ័រយួរដៃសម្រាប់ហ្គេមជំនាន់ថ្មីពីស៊េរី Raider, Stealth និង Crosshair ជាមួយរចនាថ្មី នៅ CES 2026

ដោយ ប៉េងលីន
ASUS បង្ហាញនូវបច្ចេកវិទ្យា AI ពេញលេញ និងនវានុវត្តន៍ដ៏អស្ចារ្យបំផុតក្នុងព្រឹត្តិការណ៍ CES 2026

ASUS បង្ហាញនូវបច្ចេកវិទ្យា AI ពេញលេញ និងនវានុវត្តន៍ដ៏អស្ចារ្យបំផុតក្នុងព្រឹត្តិការណ៍ CES 2026

ដោយ ប៉េងលីន
ទំនើបជាងមុន ប្តូរការឌីហ្សាញថ្មី កាប៊ីនខាងក្នុងក៏ថ្មី ហើយផលិតនៅខ្មែរទៀត Ford Territory 2026 មកលើកនេះ ដឹងតែទាក់ចិត្តទៀតហើយ!

ទំនើបជាងមុន ប្តូរការឌីហ្សាញថ្មី កាប៊ីនខាងក្នុងក៏ថ្មី ហើយផលិតនៅខ្មែរទៀត Ford Territory 2026 មកលើកនេះ ដឹងតែទាក់ចិត្តទៀតហើយ!

ដោយ ប៉េងលីន
BYD Song Pro DM-i 2026 Long-Range បើកបរដោយអគ្គិសនីសុទ្ធបាន 200km នឹងមកដល់នៅថ្ងៃទី 10 ខែមករា

BYD Song Pro DM-i 2026 Long-Range បើកបរដោយអគ្គិសនីសុទ្ធបាន 200km នឹងមកដល់នៅថ្ងៃទី 10 ខែមករា

ដោយ ប៉េងលីន
Facelift ថ្មីរបស់ឡានអគ្គិសនី Xiaomi SU7 បើកបាន 902kmផ្តើម Pre-Sales ហើយមានតម្លៃខ្ពស់ជាងមុន

Facelift ថ្មីរបស់ឡានអគ្គិសនី Xiaomi SU7 បើកបាន 902kmផ្តើម Pre-Sales ហើយមានតម្លៃខ្ពស់ជាងមុន

ដោយ ប៉េងលីន