no-alternative title

ក្រុមហ៊ុន AWS Cambodia សហការជាមួយក្រុមហ៊ុន Cisco បានរៀបចំនូកម្មវិធី “Simplify Your Network with Cisco Innovation”

កាលពីថ្ងៃទី 23 ខែមករា ឆ្នាំ 2020 នៅសណ្ឋាគារ ភ្នំពេញអេរ៉ា ក្រុមហ៊ុន AWS Cambodia ដែលជាក្រុមហ៊ុនឈានមុខគេខាងផ្នែក ចែកចាយផលិតផលបណ្តេញទូរគមនាគមន៍ ព័ត៌មានវិទ្យា និងប្រពន្ធ័គ្រប់គ្រងសុវត្ថិភាពសម្រាប់អាគារនៅក្នុងប្រទេសកម្ពុជា បានសហការយ៉ាងជិតស្និទ្ធិជាមួយក្រុមហ៊ុន Cisco ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាធំជាងគេខាងផ្នែក network បានចែករំលែកនូវបច្ចេកវិទ្យាថ្មីៗ ក្នុងការគ្រប់គ្រង network អោយមានភាពងាយស្រួល ប្រកបដោយសុវត្ថិភាព និង បំពេញនូវតម្រូវការបច្ចេកទេសគ្រប់ស្ថាប័ន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងកម្មវិធីនេះមានការចូលរួម ពីលោក ឡុង ឈុនហ៊ួ ប្រធានគ្រប់គ្រងការអភិវឌ្ឍអាជីវកម្ម ប្រចាំប្រទេសកម្ពុជា និង លោក Jedsada Noreeratana អ្នកឯកទេសកម្មវិធីរបស់ Cisco មកពីប្រទេសថៃ និងដៃគូអាជីវកម្មរបស់ក្រុមហ៊ុន AWS CAMBODIA និងអ្នកជំនាញគ្រប់គ្រងព័ត៌មានវិទ្យា (IT) មកពីស្ថាប័នធំៗជាច្រើនទៀត។ 

លោក ថាក់ ស៊ូមុន្នី  ប្រធានគ្រប់គ្រងទូទៅ របស់ក្រុមហ៊ុន AWS CAMBODIA បានឲ្យដឹងថាបន្ទាប់ពីមានភាពជោគជ័យក្នុងមុខជំនួញជាអ្នកចែកចាយ (Disbribution Channel) សំរាប់ផលិតផល Cisco នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនបានយកចិត្តទុកដាក់ទៅលើការផ្តល់សេវាកម្មដ៏ល្អបំផុតជូនអតិថិជនរបស់ខ្លួន ដូចនេះការបន្តសហការរវាងក្រុមហ៊ុនទាំងពីរ នឹងជួយឲ្យអតិថិជននៅក្នុងប្រទេសកម្ពុជាទទួលបាននូវបច្ចេកវិទ្យាថ្មីៗ និងកាន់តែមានភាពងាយស្រួលក្នុងការគ្រប់គ្រង network ជាមួយនឹងបច្ចកវិទ្យារបស់ Cisco ព្រមទាំងផលិតផលសុទ្ធ (Original) ការបណ្តុះបណ្តាលខាងផ្នែកបច្ចេកទេស ការទទួលបាននូវផលិតផលទាន់ពេលវេលាការទទួលបាននូវការធានាជា លក្ខណះស្តង់ដាពីក្រុមហ៊ុន Cisco ដូចជាបញ្ហាបច្ចេកទេស ការផ្លាស់ប្តូរទាន់ពេលវេលា និងការធានារយះពេលយូរ (Limited Life Time Warranty) ព្រមជាមួយនិងតំលៃសមរម្យ ដែលផលិតផលក្លែងក្លាយ (Wrong channel) មិនអាចធ្វើបាន។ ឆ្លៀតក្នុងឱកាសនេះផងដែរ លោកបានថ្លែងអំណរគុណដល់ដៃគូរអាជីវកម្ម ដែលតែងតែជឿជាក់និងជួយគាំទ្រ ក្រុមហ៊ុន AWS CAMBODIA ក៏ដូចជាផលិតផល Cisco មកដល់ពេលនេះ។

ជាមួយគ្នានេះផងដែរ លោក សូ សុខឃៀង អ្នកផ្ដល់ការពិភាក្សាបច្ចេកទេស Cisco បានធ្វើការបង្ហាញអំពីបច្ចេកវិទ្យាថ្មីៗ ដែល កាត់បន្ថយភាពស្មុគស្មាញក្នុងការ តម្លើង គ្រប់គ្រង នឹងដោះស្រាយលើបញ្ហា network ។ ហើយលោកd.  ដល់អតិថិជនទាំងអស់ ដោយផ្ដល់នូវគុណសម្បត្តិ៣យ៉ាងដូចជា (Simple) ងាយស្រួលក្នុងការគ្រប់គ្រង (Secure) បង្កើនសន្តិសុខនឹងសុវត្ថិភាព ក៏ដូចជា (Flexible) អាចបត់បែនបាន ស្របតាម តំរូវការគ្រប់ស្ថាប័ន នៅថ្ងៃអនាគត។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន AWS (CAMBODIA)  ត្រូវបានបង្កើតឡើងនៅឆ្នាំ 1993 ដែលមានស្នាក់ការនៅប្រទេស សឹង្ហបុរី និងមានសាខាចំនួន 7 ប្រទេសក្នុងតំបន់អាស៊ី ដែលមានដូចជាប្រទេស មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ថៃ ហ្វីលីពីន កម្ពុជា វៀតណាម នឹង ម៉ាឡេស៊ី ។   

ក្រុមហ៊ុន AWS Cambodia ជាអ្នកចែកចាយឈានមុខគេនូវផលិតផលម៉ាកល្បីៗជាច្រើនទៀតដូចជា  Commscope (AMP, Krone, Systimax), Alantek, Ruckus Networks, Cisco, Zycoo (IP Telephony), D-Link, ISA, Epson, Socomec, Maken,  Brady, Fluke Networks, Austin Hughes, Acer, Printronix,  Honeywell (Security & Fire Solutions), MikroTik, Linkyfi, Senor, GST, Suprema, Bullguard និង ផលិតផលជាច្រើនទៀត។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន