no-alternative title
no-alternative title

ក្រុមហ៊ុន អ៊ីដតខូ ខេមបូឌា ដាក់ពង្រាយបង្គោលអង់តែនថ្មីច្នៃពីកាបូនដំបូងគេបង្អស់នៅខេត្តសៀមរាប

ភ្នំពេញ៖ ក្រុមហ៊ុន អ៊ីដតខូ ខេមបូឌា ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់ជូនសេវាកម្មហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅកម្ពុជា បានប្រកាសពីភាពជោគជ័យនៃការដាក់ពង្រាយបង្គោលអង់តែនកាបូនថ្មីដំបូងគេបង្អស់នៅខេត្តសៀមរាប ដែលសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការរចនា និងការច្នៃប្រឌិតនូវហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព។ លោក Phillip Wong នាយកប្រចាំតំបន់អាស៊ានប៉ែកខាងជើង (Asean North) នៃក្រុមហ៊ុន អ៊ីដតខូ គ្រុប បានមានប្រសាសន៍ថា « ខេត្តសៀមរាប គឺជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលត្រូវការបណ្តាញទំនាក់ទំនងគ្របដណ្តប់កាន់តែទូលំទូលាយ និងអាចទុកចិត្តបាន។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ការច្នៃប្រឌិតផ្នែកហេដ្ឋារចនាសម្ព័ន្ធកាបូនថ្មីនេះ វាពិតជាសមស្របខ្លាំងណាស់ទៅនឹងបរិបទនៃតម្រូវការជាក់ស្តែងមួយនេះ។ បង្គោលអង់តែនកាបូនថ្មីដំបូងគេបង្អស់នេះ ត្រូវបានសាងសង់ឡើងដោយផ្អែកលើគុណប្រយោជន៍សំខាន់ៗពីរយ៉ាងគឺ៖ ដើម្បីពង្រីកបណ្តាញទំនាក់ទំនងឲ្យបានកាន់តែទូលំទូលាយ និងប្រសើរជាងមុន និងកាត់បន្ថយផលប៉ះពាល់ចំពោះបរិស្ថានក្នុងសហគមន៍ ដែលឆ្លុះបញ្ចាំងឲ្យឃើញពីការប្តេជ្ញាចិត្តខ្ពស់របស់ អ៊ីដតខូ ចំពោះនិរន្តរភាព និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត។»

លោកបានបន្តថា «រចនាសម្ព័ន្ធថ្មីនេះ មានទម្ងន់ស្រាល ហើយត្រូវបានដំឡើងនៅលើដំបូលអាគារដែលមានកម្ពស់ប្រហែល 15 ម៉ែត្រ។ រចនាសម្ព័ន្ធទាំងនេះ អាចដាក់ដំឡើងនៅលើដំបូលដោយមិនចាំបាច់បំពាក់ និងចងភ្ជាប់ទៅនឹងអាគារ ហើយមិនមានផលប៉ះពាល់ដល់អាគារដូចការដែលយើងប្រើប្រាស់នូវរចនាសម្ព័ន្ធធ្វើពីដែកនោះទេ។ វាអាចដំឡើងបានក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ ហើយវាសមស្របទៅនឹងតម្រូវការនៃផែនការរៀបចំទីក្រុងទៀតផង។» កាលពីឆ្នាំមុន ក្រុមហ៊ុនបានប្រកាសថា ខ្លួនបានកាត់បន្ថយការបំភាយកាបូនបានរហូតដល់ទៅ 54% ដែលសម្រេចបាននូវលទ្ធផលមួយឆ្នាំមុនគោលដៅរបស់ក្រុមហ៊ុន ហើយលើសផែនការដែលបានកម្រិតទុក 14%។

ខណៈដែលប្រទេសនានានៅក្នុងពិភពលោក ជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវគោលដៅ ឌីជីថលរបស់ពួកគេ ហើយភាពចាំបាច់សម្រាប់ការតភ្ជាប់ទំនាក់ទំនងឲ្យកាន់តែប្រសើរមានការកើនឡើងគួរឲ្យកត់សម្គាល់នោះ តម្រូវការហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍រួមដែលមានភាពបត់បែន និងផ្តល់ផលប៉ះពាល់តិចតួចបំផុតចំពោះបរិស្ថានក៏កំពុងតែមានការកើនឡើងផងដែរ។ សម្រាប់ក្រុមហ៊ុន អ៊ីដតខូ និរន្តរភាពគឺជាគោលការណ៍គ្រឹះតែមួយគត់ដែលធ្វើឲ្យប្រតិបត្តិការអាជីវកម្មទាំងមូលរបស់ក្រុមហ៊ុនមួយនេះកាន់តែទទួលបានជោគជ័យ ស្របពេលដែលក្រុមហ៊ុនបាននឹងកំពុងបំពេញបាននូវតម្រូវការហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ដែលកំពុងតែមានកើនឡើងជាលំដាប់នេះ។ ជា មួយនឹងការយកចិត្តទុកដាក់ឥតឈប់ឈរលើវិស្វកម្មបៃតង ពោលគឺនិរន្តរភាពនៃបរិស្ថាន ក្រុមហ៊ុន អ៊ីដតខូគ្រុប បានដាក់ពង្រាយនូវហេដ្ឋារចនាសម្ព័ន្ធប្រកបដោយភាពច្នៃប្រឌិតជាច្រើន និងបានប្រើប្រាស់ថាមពលកកើតឡើងវិញយ៉ាងទូលំទូលាយផងដែរ។ រហូតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនបានដាក់ពង្រាយរចនាសម្ព័ន្ធសរុបចំនួន ៣៥ ដែលត្រូវបានសាងសង់ពីសម្ភារថ្មីជំនួសប្រកបដោយភាពច្នៃប្រឌិត និងបំពាក់នៅតាមទីតាំងសរុបចំនួន 1394 ទីតាំងជាមួយនឹងថាមពលកកើតឡើងវិញ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន