no-alternative title
no-alternative title

realme នឹងរៀបចំព្រឹត្តិការណ៍ផ្សាយផ្ទាល់តាមអ៊ីនធឺណែតជាសកលជាមួយនឹងផលិតផល 5G ដំបូងរបស់ខ្លួនគឺ realme X50 Pro 5G

កាលពីថ្ងៃទី 17 ខែកុម្ភៈឆ្នាំ 2020 នៅឯទីក្រុងម៉ាឌ្រីតប្រទេសអេស្ប៉ាញឯណោះ realme ដែលជាម៉ាកស្មាតហ្វូនដែលពង្រីកវិសាលភាពរីកចម្រើនលឿនបំផុតបានប្រកាសជា ផ្លូវការថាខ្លួននឹងរៀបចំព្រឹត្តិការណ៍សម្ពោធផលិតផលថ្មី 5G តាមអ៊ិនធឺណែត ក្នុងប្រធានបទគោលគឺ“ល្បឿននៃអនាគត” នៅទីក្រុងម៉ាឌ្រីតប្រទេសអេស្ប៉ាញនៅម៉ោង 10:00 ព្រឹកនៅថ្ងៃទី 24 ខែកុម្ភៈ (UTC + 01: 00) ឆាប់ៗនេះ។ ស្មាតហ្វូនស៊េរី 5G ដំបូង បង្អស់របស់ realme X50 Pro 5G នឹងបង្ហាញខ្លួនជាលើកដំបូងនៅលើ គេហទំព័រ នៅពេលឆាប់ៗនេះ។ ព្រឹត្តិការណ៍ផ្សាយផ្ទាល់នឹងចាប់ផ្តើមនៅម៉ោង 10:00 ព្រឹក ថ្ងៃទី 24 ខែកុម្ភៈ (UTC + 01: 00 ) (ម៉ោងនៅប្រទេសកម្ពុជា 16:00 ល្ងាច )នៅទូទាំងពិភពលោកក្នុងជាង15ទីផ្សារនៅលើយូធូប ហ្វេសប៊ុកនិងគេហទំព័រ realme.com ។

ក្នុងនាមជាអ្នកពេញនិយមនៃពិភពបច្ចេកវិទ្យា 5G ទូទាំងពិភពលោក realme បាន ប្រកាន់ខ្ជាប់នូវគំនិតគោលការណ៍ “Dare to Leap” នឹងបង្ហាញសមិទ្ធផលស្មាតហ្វូន 5G ដំបូងបង្អស់របស់ខ្លួនគឺ realme X50 Pro 5G ដែលបំពាក់ដោយ បន្ទះឈីបជំនាន់ចុងក្រោយ របស់ក្រុមហ៊ុន Qualcomm គឺ Snapdragon 865 5G ។ realme នឹងបន្តនាំមកនូវការភ្ញាក់ផ្អើលដល់អតិថិជនទាំងអស់។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ស្មាតហ្វូន 5G ដំបូងបង្អស់ដែលបំពាក់ដោយបន្ទះឈីបជំនាន់ចុងក្រោយ Snapdragon 865 5G នឹងត្រូវដាក់ប្រកាសជាផ្លូវការ នៅក្នុងកិច្ចប្រជុំកំពូលបច្ចេកវិទ្យា Qualcomm Snapdragon លើកទី 4 ដែលបានធ្វើឡើងនៅចុងឆ្នាំនេះ ក្រុមហ៊ុន Qualcomm បានប្រកាសថា realme នឹងក្លាយជាម៉ាកស្មាតហ្វូនដំបូងបង្អស់មួយក្នុងចំណោមស្វាតហ្វូនទាំងអស់ដែលបានបំពាក់ប្រព័ន្ធ Snapdragon 765G និង Snapdragon 865 5G ។ ជាងនេះទៅទៀត នៅថ្ងៃទី 7 ខែ មករា ឆ្នាំ 2020 ស្មាតហ្វូន 5G ដំបូងបង្អស់របស់ realme គឺ realme X50 pro 5G ដែលបំពាក់ដោយប្រព័ន្ធ Snapdragon 765G “5G Youth flagship” នោះ បានដាក់លក់ជាផ្លូវការនៅប្រទេសចិនហើយ។ ផលិតផលទាំងអស់សុទ្ធតែទទួលបានការគាំទ្រនិងកោតសរសើរពីអតិថិជន។  ក្រុមហ៊ុន realme នឹងនាំមកនូវផលិតផលដ៏ពិសេសមួយគឺ realme X50 Pro 5G ដែលជាផលិតផលស្មាតហ្វូន 5G ដំបូងបង្អស់ របស់ខ្លួនដែលភ្ជាប់មកជាមួយបន្ទះឈីបជំនាន់ចុងក្រោយនៃប្រព័ន្ធ Snapdragon 865 5G ។ 

 

ត្បិតថាជាម៉ាកយីហោវ័យក្មេងមែនពិត ប៉ុន្តែក្រុមហ៊ុន realme បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីក្លាយជាម៉ាកស្មាតហ្វូនដំបូងបង្អស់ដែលបំពាក់បន្ទះឈីប Qualcomm Snapdragon 865 5G ដែលនេះមិនមែនជារឿងងាយស្រួលប៉ុន្មាននោះទេ។ ទន្ទឹមគ្នានេះ ក្រុមហ៊ុន realme បានបង្កើតកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយបណ្តាញ ផ្គត់ផ្គង់ដែលតំណាងដោយក្រុមហ៊ុន Qualcomm ដែលអាចផ្តល់ជូនអតិថិជនទូទាំង ពិភពលោកនូវបច្ចេកវិទ្យានិងផលិតផលទំនើបបំផុត។ realme នឹងខិតខំដើម្បីក្លាយជាម៉ាកបច្ចេកវិទ្យាដែលប្រកាន់ខ្ជាប់នូវទស្សនវិស័យ "Dare to Leap" ហើយនឹងបង្ហាញខ្លួននៅក្នុងទី ក្រុងMadrid ក្នុងនាមជាម៉ាកសញ្ញាដែលឈានមុខគេលំដាប់ពិភពលោក។ 

 

ចាប់តាំងពីការបង្ហាញខ្លួនជាសាធារណៈមក realme បានរីកចម្រើនជាមួយនឹងគំនិត “Dare to Leap” និងផលិតផលស្មាតហ្វូនដែលមានការប្រកួតប្រជែងខ្ពស់។ យោងតាមស្ថិតិពិភពលោកដែលបានរាយការណ៍ដោយ Counterpoint បានឱ្យដឹងថា ការនាំចេញស្មាតហ្វូន realme សរុបនៅក្នុងត្រីមាសទី 3 នៃឆ្នាំ 2019 មានចំនួន លើសពី 10 លានគ្រឿង រហូតជាប់ចំណាត់ថ្នាក់ទី ៧ បើប្រៀបជាមួយទីផ្សារទូរស័ព្ទ កំពូលៗនៅជុំវិញពិភពលោក។ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ 2018 realme មានអត្រាកំណើនរហូតដល់ 808% ហើយបានក្លាយជាយីហោស្មាតហ្វូនដែល មានការរីកចម្រើនលឿនបំផុតនៅលើពិភពលោកផងដែរ។ ក្នុងពេលជាមួយគ្នានេះដែរ realme ដែលជាយីហោផ្តោតលើទីផ្សាពិភពលោកកំពុងចារាចរណ៍យ៉ាងសកម្មនៅលើទីផ្សារ ធំៗចំនួន ២៥ នៅទូទាំងពិភពលោករួមមានប្រទេស ចិន ឥណ្ឌា អាស៊ីអាគ្នេយ៍ រុស្ស៊ី មជ្ឈិមបូព៌ា និង អឺរ៉ុបជាដើម។ នេះសបញ្ជាក់ឱ្យឃើញថា realme កំពុងមានឈ្មោះល្បីល្បាញ ពាសពេញពិភពលោក។

 

នៅឆ្នាំ 2020 នេះ realme នឹងដើរតួជា “អ្នកពេញនិយមនៃពិភពបច្ចេកវិទ្យា និងការកម្សាន្ត”។ ទន្ទឹមនឹងនេះដែរ realme បានយកចិត្តទុកដាក់ចំពោះតម្រូវការរបស់អតិថិជនវ័យក្មេងយ៉ាងពិសេស ជាមួយនឹងម៉ាស៊ីនភ្លោះនៃស្មាតហ្វូននិងAloT ក្រុមហ៊ុន realme នឹងបង្កើតជីវិតបែបទាន់សម័យនិងឆ្លាតវៃដែលពេញនិយមបំផុត។ ជាងនេះទៅទៀត realme យល់ពីតម្រូវការអតិថិជនវ័យក្មេង ហើយផ្តល់ជូនផលិតផលបច្ចេកវិទ្យាយ៉ាងទាន់សម័យជាមួយនឹងបទពិសោធន៍ដ៏គួរឱ្យភ្ញាក់ផ្អើលដល់អតិថិជនរបស់ខ្លួននៅទូទាំងពិភពលោក។ ក្នុងនាមជាម៉ាកយីហោវ័យក្មេង realme នឹងបង្ហាញសក្ដានុពលរបស់ខ្លួនថានឹង «ក្លាយជាអ្នកនិយមបច្ចេកវិទ្យាយ៉ាងទាន់សម័យ» ដែលមិនត្រឹមតែជាជំហានដ៏ធំមួយក្នុងការកសាងម៉ាកយីហោ realme ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការចាប់ផ្តើមដ៏សំខាន់ជាមួយនឹងជំហានថ្មីរបស់ realme ក្នុងបេសកកម្មនៅឆ្នាំ 2020 នេះផងដែរ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់តំណរភ្ជាប់នេះ៖ https://www.facebook.com/realmeCambodia/ 

 

 

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន