no-alternative title
no-alternative title

Nokia 6.2 ស្មាតហ្វូនជំនាន់ថ្មី រាងកាលីប និងមានកាមេរ៉ាអេម ត្រូវបានក្រុមហ៊ុនបញ្ចុះតម្លៃត្រឹមតែ 179 ដុល្លាប៉ុណ្ណោះ

ក្រោយពីបានបង្ហាញវត្តមាន និងចេញលក់ជាផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជា អស់មួយរយៈ Nokia 6.2 ដែលជាស្មាតហ្វូនជំនាន់ថ្មី មានរូបរាងកាលីបទាន់សម័យ និងមានកាមេរ៉ារាងជារង្វង់ គឺទទួលបាននូវការពេញនិយមខ្លាំងមែនទែនពីសំណាក់អ្នកប្រើប្រាស់ដែលចូលចិត្តការថតរូបភាព។ នៅថ្ងៃនេះ Nokia 6.2 ត្រូវបានក្រុមហ៊ុន Nokia ប្រចាំនៅកម្ពុជា បានប្រកាសបញ្ចុះតម្លៃពិសេសមកត្រឹមតែ 179 ដុល្លាប៉ុណ្ណោះ ខណៈដែលតម្លៃពេញ គឺ 219 ដុល្លាឯណោះ។ ជាមួយនឹងការផ្តល់ជូនពិសេសេនេះ ក្រុមហ៊ុន Nokia បាននាំមកនូវចំនួន 2 ពណ៍ គឺខ្មៅ និងព្រឹលទឹកកក ហើយក៏នឹងមានថែមជូននូវ Tripod សំរាប់ជំនួយដល់ការថតរូបបានកាន់តែស្អាតមួយផងដែរ។  

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Nokia 6.2 មានអេក្រង់ទំហំ 6.3 អ៊ីង ប្រើប្រាស់ជាមួយនឹងក្រាហ្វិកកាតដាច់ PixelWorks display processor ដែលអាចធ្វើការបម្លែងនូវអ្វីដែលអ្នកកំពុងតែទស្សនាកម្រិត SDR ទៅជា HDR ដែលមានពណ៍ចំនួន 17 លានពណ៌នោះ ដោយបានធ្វើអោយស្មាតហ្វូន Nokia 6.2 អាចធ្វើការបង្ហាញនូវពណ៌កាន់តែច្បាស់ត្រជាក់ភ្នែកក្នុងការទស្សនា។ Nokia 6.2 បំពាក់នូវអេក្រង់ Waterdrop Notch និងមានគែមកាន់តែស្តើងជាងមុន។ ស្មាតហ្វូននេះ ប្រើប្រាស់នូវកញ្ចក់អេក្រង់ Gorilla Glass 3 ទាំងផ្នែកខាងមុខ និងផ្នែកខាងក្រោយ។ Nokia 6.2 ដំណើរការលើបន្ទះឈីប Snapdragon 636 ជាមួយនឹងរ៉េមទំហំ 4GB ហើយនិងមានម៉េមូរីទំហំ 64GB និងអាចធ្វើការបន្ថែមនូវ microSD ដែលមានទំហំដល់ទៅ 512GB ថែមទៀតផង។

ស្មាតហ្វូននេះមានកាមេរ៉ាដល់ទៅ 3 គ្រាប់រូបរាងជារង្វង់ ដោយកាមេរ៉ាគោល គឺមានទំហំ 16MP និងគ្រាប់ ទីពី 5MP depth sensor ហើយគ្រាប់ទីបី 8MP ultrawide angle ហើយវាក៏មានភ្លើង LED Flash ជា មួយនឹងសេនស័រស្កេនក្រយ៉ៅដៃនៅខាងក្រោមវាថែមទៀត ផង។ សម្រាប់កាមេរ៉ាខាងមុខរបស់ ស្មាតហ្វូន នេះគឺមានទំហំ 8MP។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 3500mAh ដែលទ្រទ្រង់ជាមួយ នឹងបច្ចេកវិទ្យា 10W fast charging ហើយក៏ភ្ជាប់ជាមួយនឹងរន្ធដោតកាសស្តាប់ 3.5mm audio jack, FM radio និង Qualcomm aptX audio ផងដែរ។ ស្មាតហ្វូននេះប្រើប្រាស់ស៊ីមពីរ NFC និងរន្ធដោត USB Type-C port។ សូមជំរាបថា Nokia 6.2 ក៏នឹងអាចធ្វើការអាប់ដេតនូវ Android 10 បានផងដែរ នៅពេលដែលក្រុមហ៊ុន Google ប្រកាសជាផ្លូវការនូវប្រព័ន្ធប្រតិបតិ្តការថ្មីនេះ។

ស្មាតហ្វូន Nokia គឺជាជម្រើសដ៏ឆ្លាតវៃបំផុតក្នុងការប្រើប្រាស់ ទាំងការធានាសុវត្ថិភាពខ្ពស់ ទាំងការអាប់ដេតទៅកាន់ Android OS ចុងក្រោយបំផុត និងធ្វើអោយស្មាតហ្វូនរបស់អ្នកកាន់តែល្អប្រសើរ និងឆ្លាតវៃបំផុត! Nokia តែងតែនៅជាមួយអ្នកជានិច្ច! ទូរស័ព្ទNokia ល្អទាំងគុណភាព និងតម្លៃ។ សម្រាប់ព័ត៌មានលម្អិតអាច ទំនាក់ទំនងផ្នែកសេវាបម្រើអតិថិជន ក្រុមហ៊ុនខេធីអេច (KTH) តាមរយៈទូរសព្ទលេខ៖ 012879 707៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Nissan N6 PHEV បើកបរអគ្គិសនីសុទ្ធបាន 180km ប្រកាសលក់មុនតម្លៃជាង 1 ម៉ឺនដុល្លារ

Nissan N6 PHEV បើកបរអគ្គិសនីសុទ្ធបាន 180km ប្រកាសលក់មុនតម្លៃជាង 1 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
Ford Territory 2026 ដាក់លក់នៅលើទីផ្សារកម្ពុជា ជាមួយតម្លៃធូថ្លៃមែនទែនធៀបជាមួយម៉ូដែលមុនៗ

Ford Territory 2026 ដាក់លក់នៅលើទីផ្សារកម្ពុជា ជាមួយតម្លៃធូថ្លៃមែនទែនធៀបជាមួយម៉ូដែលមុនៗ

ដោយ ប៉េងលីន
Ford បង្ហាញជាផ្លូវការរថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ 2026 ជាមួយការរចនាថ្មី ទំនើប ធំទូលាយ ប្រកបដោយផាសុកភាព

Ford បង្ហាញជាផ្លូវការរថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ 2026 ជាមួយការរចនាថ្មី ទំនើប ធំទូលាយ ប្រកបដោយផាសុកភាព

ដោយ ប៉េងលីន
 ក្រុមហ៊ុនលក់គ្រឿងអេឡិចត្រូនិច ស៊ុនស៊ីម៉ិចកូ បានមកដល់ឬស្សីកែវគីឡូលេខ7 ហើយ!!

ក្រុមហ៊ុនលក់គ្រឿងអេឡិចត្រូនិច ស៊ុនស៊ីម៉ិចកូ បានមកដល់ឬស្សីកែវគីឡូលេខ7 ហើយ!!

ដោយ ប៉េងលីន
ទីបំផុត Nissan ចេញតម្លៃឡាន Nissan N6 PHEV 2026 ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ!

ទីបំផុត Nissan ចេញតម្លៃឡាន Nissan N6 PHEV 2026 ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ!

ដោយ ប៉េងលីន
ក្រុមហ៊ុន 70mai សម្ពោធជាផ្លូវការនូវកាមេរ៉ារថយន្តម៉ូដែលថ្មី Dash Cam 4K T800 នៅលើទីផ្សារប្រទេសកម្ពុជា

ក្រុមហ៊ុន 70mai សម្ពោធជាផ្លូវការនូវកាមេរ៉ារថយន្តម៉ូដែលថ្មី Dash Cam 4K T800 នៅលើទីផ្សារប្រទេសកម្ពុជា

ដោយ ប៉េងលីន