no-alternative title
no-alternative title

សែលកាត បរិច្ចាគគ្រឿងបរិក្ខារការពារសុវត្ថិភាពជូនដល់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលជាការបង្ហាញអំពីយុទ្ធនាការគម្រោងថ្មីរបស់ខ្លួនមានឈ្មោះថា Cellcard 4U

នៅថ្ងៃច័ន្ទទី 23 ខែមីនាឆ្នាំ 2020 ក្រុមហ៊ុនសែលកាតបានប្រគល់ជូននូវគ្រឿងបរិក្ខារការពារសុវត្ថិភាព ជូនដល់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីជួយការពារបុគ្គលិករបស់នាយកដ្ឋានក្នុងអំឡុងពេលដែលពួកគាត់បន្តប្រតិបត្តិការការងាររបស់ខ្លួន។ គ្រឿងបរិក្ខាររួមមានដូចជាម៉ាសការពារចំនួន 5000 ទឹកលាងដៃសំលាប់មេរោគចំនួន 300 ដប និង ឧបករណ៍វាស់កម្តៅចំនួន៣៥គ្រឿងដែលបានបរិច្ចាគដោយផ្ទាលពីសំណាក់ក្រុមហ៊ុនសែលកាត និងរ៉ូយ៉ាល់គ្រុប។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោកអៀន វ៉ាតសុន (Ian Watson) ដែលជានាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានប្រគល់អំណោយនេះដោយផ្ទាល់ជូនដល់ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលធ្វើឡើងនៅទីស្នាក់ការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ទង្វើទាំងនេះបង្ហាញបន្ថែមអោយឃើញពីយុទ្ធនាការគម្រោងថ្មីពីសែលកាតដែលមានឈ្មោះថា Cellcard 4U ហើយក៏បង្ហាញថាក្រុមហ៊ុនសែលកាត ដែលជាប្រតិបត្តិករបណ្តាញទូរស័ព្ទចល័តតែមួយគត់ គ្រប់គ្រងដោយជនជាតិខ្មែរ និងបង្កើនកម្រិតសេវាកម្មរបស់ខ្លួននៅទូទាំងប្រទេស។ 

ចាប់ពីថ្ងៃនេះតទៅ គ្រប់សាខាលក់រាយរបស់សែលកាត នឹងពន្យារម៉ោងបំរើសេវាកម្មសម្រាប់អតិថិជននៅថ្ងៃធ្វើការ និងថ្ងៃសៅរ៍រហូតដល់ម៉ោង 6:30ល្ងាច ហើយនឹងផ្តល់ជូនសេវាដឹកជញ្ជូនស៊ីមកាតដោយឥតគិតថ្លៃដល់អ្នកដែលមិនអាចទៅដល់ហាង ឬភ្នាក់ងារចែកចាយដោយផ្ទាល់បាន។ គម្រោង Cellcard 4U ក៏ភ្ជាប់មកជាមួយនូវគម្រោងតំលៃថ្មីដែលផ្តល់លទ្ធភាពដល់អតិថិជនរក្សាទុកសមតុល្យទឹកប្រាក់ដែលមិនទាន់បានប្រើអស់ ទៅគម្រោងបន្ទាប់ និងការភ្ជាប់គម្រោងរៀងរាល់សប្តាហ៍ទី ៤ ដោយឥតគិតថ្លៃ ។ 

នាយកប្រតិបត្តិលោក Ian Watson បានមានប្រសាសន៍ថា“ សែលកាតកំពុងធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីខិតខំបន្តគាំទ្រប្រជាជនកម្ពុជាក្នុងអំឡុងពេលដ៏លំបាកនេះ” ។  “ ខណៈពេលដែលយើងផ្តល់ការគាំទ្រ និងយកចិត្តទុកដាក់បន្ថែមទៀតដល់អតិថិជនរបស់យើង យើងក៏កំពុងតែការពារបុគ្គលិករបស់យើងផងដែរ ជាមួយនឹងវិធានការ និងនីតិវិធីសុវត្ថិភាពបន្ថែម។  សហសេវិករបស់យើងនៅក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ គឺជាផ្នែកមួយនៃទំនួលខុសត្រូវរបស់យើងផងដែរ ក្រុមហ៊ុនសែលកាតគឺនៅទីនេះសម្រាប់រដ្ឋមន្រ្តី និងនាយកដ្ឋានរបស់លោក ខណះពេលដែលយើងរួមគ្នាធ្វើការងារដើម្បីរក្សាទំនាក់ទំនងជូនដល់ប្រទេសកម្ពុជា ។

 

លោក Watson បានមានប្រសាសន៍បន្តទៀតថា កិច្ចការប្រតិបត្តិការបន្តរបស់ក្រសួងពេលនេះ គឺជាបញ្ហាសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា ហើយក្រុមហ៊ុន ប្តេជ្ញាចិត្តបម្រើក្រសួង និងជួយការពារនិយោជិកឲ្យបន្តប្រតិបត្តិការនេះ” ។ “យើងត្រូវតែឈររួមគ្នា និងរឹងមាំ ដើម្បីធ្វើការនិងប្រឈមមុខរាល់បញ្ហាដែលកើតឡើង។សម្រាប់ប្រជាជនកម្ពុជា រួមទាំងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងរដ្ឋាភិបាលទាំងមូល Cellcard 4U គឺសម្រាប់មនុស្សគ្រប់រូប សម្រាប់គ្រប់អតិថិជន និយោជិក អ្នកពាក់ព័ន្ធ និងដៃគូសំខាន់ៗរបស់យើង” ។

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន
Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

ដោយ ប៉េងលីន