no-alternative title
no-alternative title

OPPO Reno3 បំពាក់កាមេរ៉ាមុខទំហំរហូតដល់ 44 មេហ្គាភិស៊ែល និងមានសុទ្ធតែមុខងារថតរូបស៊ែលហ្វីពេលយប់ញាក់សាច់

ទីបំផុត OPPO ពិតជាមិនធ្វើឲ្យអ្នកនិយកគាំទ្រខកបំណងមែន ដោយបានទម្លាយនូវ ស្មាតហ្វូនល្អឯកប្រចាំ 2020 គឺ OPPO Reno3 ដែលមានរហ័ស្សនាមស្តេចទូរស័ព្ទថតរូបស៊ែលហ្វីសាហាវ នៅតាមការផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុកផ្លូវការ OPPO កាលពីយប់ថ្ងៃទី 19 មីនា 2020។ វត្តមាន OPPO Reno3 អ្នកឯកទេសស៊ែលហ្វីជំនាន់ថ្មី តាមរយៈការ  Premiered Live ខ្នាតធំលើកដំបូងបង្អស់ លើបណ្តាញសង្គមហ្វេសប៊ុក OPPO និង សារព័ត៌មានល្បីៗយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានទាក់ទាញនិងផ្អើល អ្នកលេងហ្វេសប៊ុក ចូលរួមទស្សនារាប់ម៉ឺននាក់ ដើម្បីអ៊ុតមើល បច្ចេកវិទ្យាថ្មីៗ រូបរាង និង សមត្ថភាពពិតរបស់វា។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

មានឈាមជ័រ (DNA)ជាស្មាតហ្វូនកូនកាត់ត្រកូល F អ្នកឯកទេសស៊ែល និង ត្រកូល Reno តំណាងឲ្យការតស៊ូនឹងច្នៃប្រឌិត OPPO Reno 3 មានតួខ្លួនកាលីបអស្ចារ្យជាងមុន បំពាក់នូវកាមេរ៉ាមុខទំហំធំ រហូតដល់ 44មេហ្គាភិស៊ែល ជាមួយនឹងមុខងារ Ultra Night Selfie ដែលជាការឆ្លើយតបយ៉ាងរហ័សក្រុមហ៊ុនOPPO ទៅកាន់សំណូមពរអ្នកប្រើប្រាស់ជុំវិញពិភពលោក។ គ្រប់គ្នានឹងលែងខ្លាចថតរូប ថតវីដេអូ ស៊ែលហ្វី នៅពេលយប់សម្រាប់បង្ហោះលើបណ្តាញសង្គម ឬ ទុកជាអនុស្សាវរីយ៍ទៀតហើយ ជាមួយនឹងកាមេរ៉ាថតរូបស៊ែលហ្វីទំហំធំមហិមាលើកដំបូងដែលនឹងបំពាក់នៅលើស្មាតហ្វូនស៊េរីថ្មី OPPO Reno 3 នេះតែម្តង។

ទស្សនាវីដេអូខាងក្រោម៖

មិនត្រឹមតែមានភាពអស្ចារ្យលើការថតរូបស៊ែលហ្វីប៉ុណ្ណោះទេ ថែមទាំងមានកាមេរ៉ាបួនអាចថតរូបច្បាស់ស្អាតគ្រប់ពេល និងអាចផលិតរូបភាពទំហំរហូតដល់ទៅ 108MP ថតរឹតតែច្បាស់សាហាវ ដិតគ្រប់ចំណុចទៀតផង។ រឹតតែអែមក្រុមហ៊ុន OPPO បានបន្ថែមនូវបច្ចេកវិទ្យាទប់លំនឹងកម្រិត Pro មួយទៀតពីលើបច្ចេកវិទ្យាទប់លំនឹងដែលមានស្រាប់ ធ្វើឲ្យអ្នកស្រឡាញ់ការថតវីដេអូកាន់តែពេញចិត្តនិងសប្បាយថត ឥតសំចៃដៃតែម្តង ហើយបើចង់ស្រាយចម្លល់សូមចុចទស្សនាវីដេអូខាងក្រោមនេះ

សរុបមក ស្មាតហ្វូនស៊េរីថ្មី OPPO Reno 3 លើកនេះ អាចជាស្តេចទូរស័ព្ទថតរូបស៊ែលហ្វីស្អាតបំផុតប្រចាំឆ្នាំ 2020 ដែលអាចថតបានរហូតដល់ 44MP ច្បាស់ទាំងយប់ ទាំងថ្ងៃ ទាំងព្រឹក ពោលគឺច្បាស់គ្រប់ពេល ហើយនិងទទួលបានការគាំទ្រកាន់តែខ្លាំងក្លាជាង OPPO ត្រកូល F និង Reno ស៊េរីជំនាន់មុន។ ជាពិសេស Reno 3 អាចនឹងរួមចំណែកយ៉ាងធំក្នុងការជម្រុញឲ្យក្រុមហ៊ុនស្មាតហ្វូនបច្ចេកវិទ្យាឈានមុខមួយនេះ ក្តោបក្តាប់ចំណែកទីផ្សារកាន់តែធំ និងឈានដល់សម្រេចគោលដៅ និងមហិច្ឆិតាថែមទៀតក៏ថាបាន។

ប៉ុន្តែយើងក៏មិនទាន់ប្រាកដ 100% ដែរ អញ្ចឹងមានតែរងចាំអ៊ុតមើលសមត្ថភាពពិត រូបរាងពិត តម្លៃពិតនៃស្តេចទូរស័ព្ទថតរូបស៊ែលហ្វី OPPO Reno 3 នៅក្នុងកម្មវិធីការប្រគុំតន្រ្តី OPPO Reno 3 Ultra Night នៅថ្ងៃទី 24 មីនា ខាងមុខនេះសិន។ សូមកុំភ្លេចទស្សនាការផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុកផ្លូវការ OPPO រួចធ្វើការទស្សន៍ទាយតម្លៃពិត OPPO Reno 3 ទាំងអស់គ្នា ព្រោះមានឱកាសឈ្នះទូរស័ព្ទ Reno 3 ចំនួន 3 រង្វាន់ និង កាសឥតខ្សែចំនួន10រង្វាន់ សូមកុំឲ្យឱកាសល្អនេះកន្លងផុតទៅដោយងាយៗ។ 

សូមរំលឹកថា បច្ចុប្បន្ន OPPO កំពុងឈរលេខ1 នៃចំណែកទីផ្សារកម្ពុជា ដោយសារគុណភាពស្មាតហ្វូនល្អ សមនឹងតម្លៃ សេវាអ៊ីនធឺណេតដើរលឿន ថ្មកាន់បានយូរជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន អមជានឹងការធានាសេវាជួសជុលទូរស័ព្ទដោយឥតគិតថ្លៃ ជាមួយនឹងសេវាជួសជុលរហ័សទាន់ចិត្តត្រឹមតែ1ម៉ោង គ្រប់សាខាមជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃ OPPO ជាច្រើនកន្លែងជាងគេ កាន់តែកៀក កាន់តែរហ័ស ងាយស្រួលសម្រាប់អតិថិជន។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

ដោយ ប៉េងលីន
ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1  Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1 Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ដោយ ប៉េងលីន
ក្រុមហ៊ុន GM បង្ហាញនូវ SUV ថ្មី ទំហំធំ និងជិះបាន 1,100km ប៉ុន្តែមានតម្លៃធូរត្រឹមតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ!

ក្រុមហ៊ុន GM បង្ហាញនូវ SUV ថ្មី ទំហំធំ និងជិះបាន 1,100km ប៉ុន្តែមានតម្លៃធូរត្រឹមតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ!

ដោយ ប៉េងលីន
ឡានអគ្គិសនី Full-Sized SUV ស៊េរីថ្មីពី Huawei សាកល្បងនៅតំបន់ត្រជាក់ មុនថ្ងៃប្រកាសចេញនៅខែមេសាឆ្នាំនេះ

ឡានអគ្គិសនី Full-Sized SUV ស៊េរីថ្មីពី Huawei សាកល្បងនៅតំបន់ត្រជាក់ មុនថ្ងៃប្រកាសចេញនៅខែមេសាឆ្នាំនេះ

ដោយ ប៉េងលីន
Haval H6 GT PHEV ឆ្នាំ 2026 គាំទ្រប្រព័ន្ធបើកបរ Hi4 AWD បង្ហាញខ្លួនជាផ្លូវការណ៍ហើយ

Haval H6 GT PHEV ឆ្នាំ 2026 គាំទ្រប្រព័ន្ធបើកបរ Hi4 AWD បង្ហាញខ្លួនជាផ្លូវការណ៍ហើយ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្នុងរបស់ Zeekr 8X PHEV ត្រូវបានទម្លាយចេញនៅមុនថ្ងៃប្រកាសចេញផ្លូវការណ៍

ការឌីស្សាញផ្នែកខាងក្នុងរបស់ Zeekr 8X PHEV ត្រូវបានទម្លាយចេញនៅមុនថ្ងៃប្រកាសចេញផ្លូវការណ៍

ដោយ ប៉េងលីន