no-alternative title
no-alternative title
no-alternative title
no-alternative title

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ផ្ដល់អំណោយជារថយន្ត ជូនក្រសួងសុខាភិបាល ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងជាមួយនឹងវីរុស កូវីដ-19

កាលពីថ្ងៃទី 30 ខែមីនា ឆ្នាំ 2020 កន្លងទៅនេះ លោក ឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ព្រម ទាំងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន បានសម្រេចឧបត្ថម្ភ រថយន្តម៉ាក HIACE 16 កៅអី ស៊េរីឆ្នាំ 2020 មួយគ្រឿង ដែលមានតម្លៃ 61900 ដុល្លារ សហរដ្ឋអាមេរិក ជូនដល់ក្រសួង សុខាភិបាល តាមរយៈ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តី ក្រសួង សុខាភិបាល ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ និងរីករាលដាលនៃវីរុសកូវីដ-19 (COVID19) ដែលពិធិប្រគល់នេះ ត្រូវបានប្រារព្ធធ្វើឡើង នៅទីស្នាក់ការកណ្តាលក្រុមហ៊ុនតូយ៉ូតា ដែលមានទីតាំង ស្ថិតនៅលើមហាវិថី សហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដូចដែលយើងទាំងអស់បានជ្រាប ច្បាស់ហើយថា នៅក្នុងពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាកំពុងតែជួបប្រទះនូវមេរោគ រាតត្បាត ជាសកល (COVID19) ដែលរាជរដ្ឋាភិបាលកំពុងតែចាត់វិធានការយ៉ាងតឹងរឹង ដើម្បីទប់ទល់នឹងវីរុសដ៏កាច សាហាវមួយនេះ តាមប្រសាសន៍អំពាវនាវដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសានាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។

ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ដល់ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិកសុខា ភិបាល និងក្រុមគ្រូពេទ្យទាំងអស់នៅទូទាំងប្រទេស ដែលបានយកចិត្តទុកដាក់ និងលះបង់ កម្លាំងកាយចិត្ត ក្នុងការ ព្យាបាលអ្នកជម្ងឺ នាពេលកន្លងមក។

លើសពីនេះទៅទៀត ក្រុមហ៊ុន ក៏សូមអរគុណដល់បណ្តាស្ថាប័ន និងអាជ្ញាធរ ពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ អង្គការ សុខាភិបាលពិភពលោក មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងសហរដ្ឋអាមេរិក និងវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា ដែលបានខិតខំបំពេញភារកិច្ចបានល្អប្រសើរបំផុត ក្នុងការជួយ ពិនិត្យសុខភាព និងស្រាវជ្រាវ រក ករណីកូវីដ-19 ព្រមទាំងអ្នកប៉ះពាល់ទាំងអស់កន្លងមក រួមទាំងការដាក់វិធានការ នានា ដើម្បី ទប់ស្កាត់ការចម្លង និងការរីករាលដាលវីរុសកូវីដ-19 នៅទូទាំងប្រទេសកម្ពុជា។

ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) សង្ឈឹមយ៉ាងមុតមាំថា រថយន្តដែលបានឧបត្ថម្ភជូននៅពេលនេះ នឹងអាចចូលរួមចំណែក យ៉ាងសំខាន់ មួយ ក្នុងការជួយសម្រួលដល់ការធ្វើដំណើរ ក៏ដូចជាប្រតិបត្តិការផ្សេងៗ ដើម្បីជួយសង្រ្គោះ ប្រជាពលរដ្ឋ ឲ្យរួចផុត ពីមេរោគដ៏កាចសាហាវមួយនេះ។  

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម