no-alternative title
no-alternative title

ក្រុមហ៊ុន វីសា និង ក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី បានដាក់ឲ្យប្រើប្រាស់ការទូទាត់តាមរយៈបច្ចេកវិទ្យា Contactless នៅសាខាទំាង 41 ទូទាំងប្រទេសកម្ពុជា

ក្រុមហ៊ុន វីសា ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីផលដែលឈានមុខគេនៅក្នុងពិភពលោក  នៅថ្ងៃនេះបានប្រកាសពីភាពជាដៃគូជាមួយក្រុមហ៊ុនឌី អេហ្វ អាយ ឡាក់គី ដែលមានផ្សារទំនើបឡាក់គី ឡាក់គីអ៊ិចប្រេស ឡាក់គីព្រីមៀម និង ហ្គាឌៀន ដោយដាក់ឲ្យមានការទូទាត់មិនប្រើសាច់ប្រាក់តាមរយៈ Contactless នៅគ្រប់សាខាទូទាំងប្រទេស។ ជាមួយនឹងបច្ចេកវិទ្យាទូទាត់ថ្មីនេះ អ្នកទិញឥវ៉ាន់ អាចទូទាត់ថ្លៃទំនិញនៅកន្លែងគិតប្រាក់ដោយគ្រាន់តែយកកាតទៅប៉ះជាមួយម៉ាស៊ីនឆូតកាតរួចជាស្រេច ដោយមិនចាំបាច់ប្រើវិធី "ស៊ក" ដូចមុននោះឡើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ការណែនាំឲ្យប្រើបច្ចេកវិទ្យាថ្មីនេះ គឺយើងផ្តល់ជូនអតិថិជននូវមធ្យោបាយលឿនជាងមុនក្នុងការទូទាត់ប្រាក់សម្រាប់ទំនិញរបស់ពួកគាត់ ចំណែកផ្សារទំនើបឡាក់គីវិញ ការដាក់ឲ្យប្រើប្រាស់ការទូទាត់ តាម   រយៈបច្ចេកវិទ្យា Contactless នឹងជួយឲ្យដំណើរការទូទាត់លឿនជាងមុន កាត់បន្ថយពេលវេលាតម្រង់ជួរ រង់ចាំគិតប្រាក់ និងប្រសិទ្ធភាពនៃប្រតិបត្តិការកាន់តែប្រសើរជាងមុន។ ការទូទាត់តាមរយៈបច្ចេកវិទ្យា Contactless ក៏មានផងដែរ នៅហាងសុខភាពនិងសម្រស់ Guardian  Lucky Premium និង Lucky Express ដែលអាជីវកម្មទាំងបីនេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុន DFI Lucky Private Limited ។

មធ្យោបាយថ្មីដែលប្រកបដោយ សុវត្ថិភាព ងាយស្រួល និង ឆាប់រហ័ស

អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងវីសាប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖  “ការទូទាត់ Contactless ធ្វើឲ្យមានភាពងាយស្រួលទៅដល់ម្ចាស់កាត ក៏ដូចជាពាណិជ្ជករ និងបុគ្គលិករបស់ពួកគេ ហើយយើងជឿជាក់ថាការកើនឡើងនូវភាពសាមញ្ញនេះមានសារៈសំខាន់ណាស់ ជាពិសេសនៅពេលនិយាយដល់ការចំណាយប្រចាំថ្ងៃរបស់អតិថិជន។ យើងមានសេចក្តីសោមនស្សរីករាយដែលបានសហការជាមួយផ្សារទំនើបដ៏ធំនឹងពេញនិយមបំផុតដូចជាផ្សារឡាក់គី ដើម្បីដាក់ឲ្យដំណើរការបច្ចេកវិទ្យានៅតាមហាងរបស់ពួកគេនៅទូទាំងប្រទេស។ ជាមួយនឹងការទូទាត់តាមរយៈបច្ចេកវិទ្យា Contactless នេះ អតិថិជនអាចរីករាយទិញទំនិញ និងទទួលយកបទពិសោធទូទាត់ប្រកបដោយ សុវត្ថិភាព ងាយស្រួល និង ឆាប់រហ័ស ដែលធ្វើឱ្យការរស់នៅប្រចាំថ្ងៃរបស់ពួកគេកាន់តែងាយស្រួលជាងមុន”។

លោក ស្តេហ្វាន ផាររិនតេ ជានាយកគ្រប់គ្រង់ជាន់ខ្ពស់ នៃក្រុមហ៊ុនឌី អេហ្វ អាយ ឡាក់គី បាននិយាយថា៖ “ក្រុមហ៊ុនឌី អេហ្វ អាយ ឡាក់គី យើងគឺផ្តោតការយកចិត្តទុកដាក់លើការផ្តល់ជូនអតិថិជននូវផលិតផល និងសេវាកម្មល្អៗ ហើយផ្នែកមួយដែលយើងគិតគូផងដែរនោះ គឺការធានាផ្តល់ជូននូវការទូទាត់ដ៏មានប្រសិទ្ធិភាពបំផុត។ ភាពជាដៃគូជាមួយវីសានេះនឹងអនុញ្ញាតឱ្យយើងផ្តល់ជូនអតិថិជននូវបទពិសោធន៍កាន់តែងាយស្រួលនៅកន្លែងគិតប្រាក់ ដូច្នេះអតិថិជនអាចចំណាយពេលតម្រង់ជួរចាំតិចជាងមុន និងរីករាយក្នុងការចំណាយពេលបានច្រើនជាងមុននៅផ្ទះ ដើម្បីប្រើប្រាស់ទំនិញរបស់ពួកគេជាមួយនឹងគ្រួសារ” ។

ការទូទាត់មិនប្រើសាច់ប្រាក់បែប Contactless អាចឲ្យម្ចាស់កាតធ្វើការទូទាត់តាមរយៈការប្រើប្រាស់ កាតឥណទាន កាតឥណពន្ធ និងកាតបង់ប្រាក់ របស់វីសា ដែលចេញដោយធនាគារ ដោយគ្រាន់តែ “ដាក់កាតនៅពីលើម៉ាស៊ីនឆូតកាត” រួចជាស្រេច។ អតិថិជនមិនចាំបាច់ចុះហត្ថលេខា ឬវាយលេខកូដសម្ងាត់ (Pin) ចំពោះប្រតិបត្តិការដែលមានចំនួនទឹកប្រាក់រហូតដល់ ៥០ដុល្លា ហើយចំពោះប្រតិបត្តិការដែលលើសពី ៥០ដុល្លាឡើងទៅ គឺតម្រូវឲ្យចុះហត្ថលេខា ឬវាយលេខកូដសម្ងាត់ (Pin) ។ គុណសម្បត្តិមួយក្នុងចំណោមគុណសម្បត្តិធំៗនៃការទូទាត់នេះ គឺអតិថិជនអាចកាន់កាតជាប់នឹងដៃជានិច្ចក្នុងពេលប្រតិបត្តិការ។

ទោះបីសេដ្ឋកិច្ចកម្ពុជាពឹងផ្អែកយ៉ាងខ្លាំងលើសាច់ប្រាក់ក៏ដោយ វិធីសាស្រ្តថ្មីក្នុងការទូទាត់ប្រាក់តាម     រយៈប្រព័ន្ធអេឡិចត្រូនិចក៏កំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់ផងដែរ។ ផ្អែកលើការសិក្សា ចុងក្រោយរបស់វីសា អំពីឥរិយាបថក្នុងការទូទាត់ប្រាក់របស់អតិថិជន តាមរយៈការស្ទង់មតិ ៤ នាក់ ក្នុងចំណោមមនុស្ស៥នាក់ (ស្មើនឹង៧៩ភាគរយ) មានអារម្មណ៍សុទិដ្ឋិនិយមសម្រាប់ការប្រើប្រាស់ការទូទាត់ដោយមិនប្រើសាច់ប្រាក់សុទ្ធ នៅតាមហាងលក់ទំនិញ និងផ្សារទំនើបធំៗនាពេល      អនាគត។ ទន្ទឹមនឹងនេះ មួយភាគបីនៃប្រជាជនកម្ពុជា (ស្មើនឹង 33 ភាគរយ) ចាប់អារម្មណ៍លើការប្រើប្រាស់កាតដែលទូទាត់តាមរយៈ Contactless ហើយជាងមួយភាគបី (ស្មើនឹង៣៦ភាគរយ) ចាប់អារម្មណ៍ក្នុងការប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនដើម្បីទូទាត់ប្រាក់បែប Contactless។

អ្នកស្រី ជុំ ម៉ូនីកា បានបន្តទៀតថា៖ “ការសហការរបស់យើងជាមួយក្រុមហ៊ុនឌី អេហ្វ អាយ ឡាក់គី គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ខ្លាំងក្លា ដើម្បីផ្តល់ជូនអតិថិជននូវមធ្យោបាយទូទាត់ប្រាក់ឲ្យកាន់តែសម្បូបែប នៅតាមទីតាំងជាច្រើនជាងពេលណាៗទាំងអស់។ បច្ចុប្បន្នយើងកំពុងធ្វើការជាមួយអាជីវករដទៃទៀត ទៅតាមប្រភេទផលិតផល និងអាជីវកម្ម ដើម្បីជម្រុញឲ្យប្រជាជនកម្ពុជាកាន់តែច្រើន អាចទទួលបានសេវាកម្មទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា Contactless នេះ នៅតាមបណ្តាហាងលក់រាយ និងហាងទំនើបដែលជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់ពួកគេ»៕ 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

ដោយ ប៉េងលីន
គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
Toyota ចេញ Land Cruiser 300 Hybrid ថ្មី កម្លាំងខ្លាំង មានតម្លៃចាប់ពីខ្ទង់ 10 ម៉ឺនដុល្លារ!

Toyota ចេញ Land Cruiser 300 Hybrid ថ្មី កម្លាំងខ្លាំង មានតម្លៃចាប់ពីខ្ទង់ 10 ម៉ឺនដុល្លារ!

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន