no-alternative title
no-alternative title

ក្រុមហ៊ុន ហ៊ីយ៉ាន់ដាយ ខេមកូ ម៉ូធ័រ បានប្រកាសបើកដំណើរការសាកល្បងអាគារតាំងលក់រថយន្ត Hyundai សាខាខេត្តសៀមរាប

ថ្ងៃទី 22 ខែមេសា ក្រុមហ៊ុន ហ៊ីយ៉ាន់ដាយ ខេមកូ ម៉ូធ័រ  បានប្រកាសបើកដំណើរការសាកល្បងអាគារតាំងលក់រថយន្តរបស់ខ្លួនដែលរួមបញ្ចូលផ្នែក សេវាកម្ម និងការផ្តត់ផ្គង់គ្រឿងបន្លាស់ផងដែរ។ ហ៊ីយ៉ាន់ដាយមានអាគារតាំងលក់រថយន្តជាផ្លូវការចំនួន 2 នៅក្នុងប្រទេសកម្ពុជា ហើយអាគារតាំងលក់ រថយន្តថ្មី នេះមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ 6 ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមរយៈ អាគារថ្មីសន្លាងនេះបង្ហាញឲ្យឃើញពីវិសាលភាព និងភាពរីកចម្រើនរបស់ក្រុមហ៊ុននៅក្នុងប្រទេស កម្ពុជាក្នុងរយៈពេល 10 ឆ្នាំកន្លងមកនេះដោយមានការគាំទ្រពីសំណាក់អតិថិជន។ ដោយសារការមើលឃើញ ពីតម្រូវការ និងសក្តានុពលនៅក្នុងខេត្តសៀមរាមនេះ បានធ្វើឲ្យក្រុមហ៊ុននេះសម្រេចពង្រីកទីតាំង របស់ខ្លូន មកដល់ទីនេះ និងដើម្បីងាយស្រួលក្នុងការបំពេញតម្រូវការទៅដល់អតិថិជន។ ដើម្បីផ្តល់ជូននូវផលិតផល និងសេវាកម្ម ដែលមានគុណភាពខ្ពស់ទៅដល់អតិថិជន ដែលរស់នៅក្នុងខេត្ត សៀមរាប និងតំបន់ជិតៗនេះ ហ៊ីយ៉ាន់ដាយសម្រេចចិត្តបើកដំណើរការសាកល្បងអាគារតាំងលក់របស់ខ្លួន បន្ទាប់ពីចូលឆ្នាំខ្មែររួច។ 

លោក Brian Ko នាយកប្រតិបត្តិក្រុមហ៊ុនហ៊ីយ៉ានដាយ ខេមកូ បានមានប្រសាសន៏ថា “យើងមានសេចក្តីសោមសោមនស្សរីករាយដែលបានបើកដំណើរការអាគារតាំងលក់មួយកន្លែងទៀតនៅក្នុងខេត្តសៀមរាបសម្រាប់អតិថិជន និងដៃគូរសហការណ៏របស់យើង។ យើងជឿជាក់ការការដាក់ដំណើរការនេះជាផ្នែកមួយក្នុងការជម្រុញផ្នែកទេសចរណ៏ និងវិស័យឯកជនមួយចំនួន។ ហ៊ីយ៉ាន់ដាយបានផ្តល់សេវាកម្មរបស់ខ្លួនអស់រយៈពេល 10 ឆ្នាំកន្លងមកហើយ។ យើងមានមោទនៈភាពខ្លាំងបំផុតដែលបានពង្រីកការចែកចាយរបស់យើងមកដល់ខេត្តសៀមរាបនេះ។ 

យើងនឹងបន្តផ្តល់ជូននូវផលិតផលដែលមានគុណភាព និងសេវាកម្មដល់អតិថិជន ជាពិសេសធ្វើឲ្យគ្រួសារហ៊ីយ៉ាន់ដាយមានសមាជិកកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា”។ គួរកត់សម្គាល់ថា អស់រយៈពេល 10 ឆ្នាំនៃការលូតលាស់ និងអភិវឌ្ឍរបស់ហ៊ីយ៉ាន់ដាយ ខេមកូ ម៉ូធ័រ នៅក្នុង ប្រទេសកម្ពុជា ហ៊ីយ៉ាន់ដាយបានធ្វើការប្រឹងប្រែងដើម្បីកសាងទំនាក់ទំនង និងផ្សារភ្ជាប់ជាមួយប្រជាជន កម្ពុជាទាំងមូល។

លោក Kwon Joonsoo ដែលជាអ្នកគ្រប់គ្រងទូទៅរង បានមានប្រសាសន៏ថា “នេះជាដំណឹងដ៏ល្អសម្រាប់ ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្ត និងខេត្តដែលនៅជុំវិញសៀមរាបនេះ ធ្វើឲ្យពួកគាត់ងាយស្រួលក្នុងការ មកសាកសួរព័ត៌មានអំពីរថយន្ត និងទទួលយកបទពិសោធន៏យាន្តយន្តនៅក្នុងអាគារតាំងលក់ដ៏ស្រស់ស្អាត របស់យើង។ ក្រៅពីនេះយើងក៏មានការផ្តល់ជាការបណ្តុះបណ្តាលទៅដល់បុគ្គលិក ដើម្បីផ្តល់សេវាកម្ម កាន់តែល្អប្រសើរទៅដល់អតិថិជន។ នេះពិតជាងាយស្រួល និងអស្ចារ្យណាស់”។

នៅក្នុងនាមជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលស្ថិតលំដាប់ខ្ពស់ទាំងបួន ហ៊ីយ៉ាន់ដាយបានផ្តល់ជូននូវ ប្រភេទរថយន្ត SUV គ្រប់ជម្រើស Mini Van និងរថយន្តបម្រើអាជីវកម្ម។ ដើម្បីអបអរការការដាក់ដំណើរ លក់នេះ ហ៊ីយ៉ាន់ដាយក៏មានផ្តល់ជូននូវប្រូម៉ូសិនពិសេសដូចជាៈ 

•បញ្ចុះតម្លៃរហូតដល់ 2,000 ដុល្លា លើម៉ូឌែល H-1 និង County

•បញ្ចុះតម្លៃ 20% លើគ្រឿងបន្លាស់

•ត្រួតពិនិត្យរថយន្តដោយឥតគិតថ្លៃរាល់អតិថិជនដែលប្រើប្រាស់រថយន្តហ៊ីយ៉ាន់ដាយ

លើសពីនេះយើងនឹងបន្តបំពេញនូវទំនួលខុសត្រូវសង្គម បង្កើតបរិយាកាសសប្បាយរីករាយដល់គ្រួសារហ៊ីយ៉ាន់ដាយ ក៏ដូចជាមនុស្សគ្រប់គ្នានៅក្នុងប្រទេសកម្ពុជា។ វិធីមួយចំនួនដែលយើងនឹងធ្វើរួមមានការអភិវឌ្ឍសាខារបស់យើង និង បង្កើតទំនាក់ទំនងទៅវិញទៅមកជាមួយអតិថិជនរបស់យើងនិងធ្វើជាដៃគូជីវិតរបស់ពួកគេ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford បង្ហាញជាផ្លូវការរថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ 2026 ជាមួយការរចនាថ្មី ទំនើប ធំទូលាយ ប្រកបដោយផាសុកភាព

Ford បង្ហាញជាផ្លូវការរថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ 2026 ជាមួយការរចនាថ្មី ទំនើប ធំទូលាយ ប្រកបដោយផាសុកភាព

ដោយ ប៉េងលីន
 vivo V60 Lite បានមកដល់កម្ពុជា រចនាឡើងសម្រាប់ការកម្សាន្តដ៏គ្មានដែនកំណត់

vivo V60 Lite បានមកដល់កម្ពុជា រចនាឡើងសម្រាប់ការកម្សាន្តដ៏គ្មានដែនកំណត់

ដោយ ប៉េងលីន
ទិញរថយន្ដ Peugeot នៅថ្ងៃនេះ នឹងទទួលបានដំណើរកម្សាន្ដទៅសហភាពអឺរ៉ុប!!!

ទិញរថយន្ដ Peugeot នៅថ្ងៃនេះ នឹងទទួលបានដំណើរកម្សាន្ដទៅសហភាពអឺរ៉ុប!!!

ដោយ ប៉េងលីន
សាជីវកម្មរីនណៃជប៉ុន Rinnai បានរៀបចំកម្មវិធីដ៏អធិកអធម ដើម្បីជួបជុំមហាគ្រួសាររីនណៃប្រចាំ ឆ្នាំ២០២៥ និងបានដាក់បង្ហាញពីផលិតផលថ្មីៗ

សាជីវកម្មរីនណៃជប៉ុន Rinnai បានរៀបចំកម្មវិធីដ៏អធិកអធម ដើម្បីជួបជុំមហាគ្រួសាររីនណៃប្រចាំ ឆ្នាំ២០២៥ និងបានដាក់បង្ហាញពីផលិតផលថ្មីៗ

ដោយ ប៉េងលីន
Jetour Traveller 2026 PHEV គាំទ្រប្រព័ន្ធ Huawei ADS4 និងជិះអគ្គិសនីសុទ្ធបាន  212km មានតម្លៃជាង 1 ម៉ឺនដុល្លារ

Jetour Traveller 2026 PHEV គាំទ្រប្រព័ន្ធ Huawei ADS4 និងជិះអគ្គិសនីសុទ្ធបាន 212km មានតម្លៃជាង 1 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
Geely ប្រកាសចេញឡាន Hybrid SUV ថ្មីមួយទៀតហើយមានតម្លៃជាង 1 ម៉ឺនស្តើងប៉ុណ្ណោះ

Geely ប្រកាសចេញឡាន Hybrid SUV ថ្មីមួយទៀតហើយមានតម្លៃជាង 1 ម៉ឺនស្តើងប៉ុណ្ណោះ

ដោយ ប៉េងលីន