no-alternative title
no-alternative title

បចេ្ចកវិទ្យា VOOC 3.0 របស់ F11 Pro គឺជំនួយការដែលធ្វើឲ្យលោកអ្នកអស់កង្វល់ពីបញ្ហាទូរស័ព្ទឆាប់អស់ថ្ម

តើអ្នកណាខ្លះ បានធ្វើជាម្ចាស់ទូរស័ព្ទ F11 Pro រួចហើយ? តើលោកអ្នកពេញចិត្តនឹងចំណុចពិសេសអ្វីខ្លះរបស់ F11 Pro? បន្ទាប់ពីការលក់ចេញទូរស័ព្ទ F11 Pro នៅទូទាំងប្រទេសកម្ពុជារួចមក យើងសង្កេតឃើញថាចំណុចពិសេស 1 នៅក្នុងចំណោមចំណុចពិសេសជាច្រើនរបស់ម៉ូឌែលនេះ គឹវាមាន បច្ចេកវិទ្យាសាកថ្មលឿនជំនាន់ថ្មី VOOC 3.0  ដែលវាអាចជួយដល់ការសាកថ្មទូរស័ព្ទលឿនជាងបច្ចេកវិទ្យា VOOC ជំនាន់មុនរហូតដល់ទៅរយៈពេល 20 នាទី។ 

បច្ចេកវិទ្យាសាកថ្មលឿន VOOC 3.0 នេះ មិនត្រឹមតែជាបច្ចេកវិទ្យាដែលអាចសាកថ្មទូរស័ព្ទបានលឿនប៉ុណ្ណោះទេ វាថែមទាំងមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ ទោះបីជាពួកគេកំពុងតែលេងហ្គេមបណ្តើរ សាកថ្មបណ្តើរ ឬ ដំណើរការកម្មវិធីផ្សេងៗក្តី ព្រោះបច្ចេកវិទ្យានេះត្រូវបានទទួលស្គាល់ដោយស្ថាប័ន TÜV SÜD , ដែលវាមានស្រទាប់ការពារចំនួន 5 ស្រទាប់នៅខាងក្នុង ដែលធ្វើឲ្យអតិថិជនរាប់រយលាននាក់ មិនអាចបដិសេធចំពោះម៉ូឌែលត្រកូល F មួយនេះបានឡើ់យ។ តើអ្វីទៅជាក្តីកង្វល់របស់អ្នកប្រើប្រាស់ទូរស័ព្ទនាសម័យទំនើបនេះ? តើវាជាទូរស័ព្ទសាកថ្មឆាប់ពេញ រួចឆាប់អស់ថ្មវិញ? ឬ ជាទូរស័ព្ទដែលសាកថ្មឆាប់ពេញ រួចប្រើប្រាស់បានយូរ? យោងតាមការឲ្យដឹងរបស់ ក្រុមហ៊ុន OPPO បានបញ្ជាក់ថា F11 Pro មិនត្រឹមតែបានបំពាក់នូវបច្ចេកវិទ្យាសាកថ្មលឿន VOOC 3.0 ប៉ុណ្ណោះទេ វាថែមទាំងមានកំម្លាំងថ្មរហូតដល់ទៅ 4000 mAh ធំជាងម៉ូឌែលមុនៗ សាកថ្មយូរប៉ុណ្ណា ក៏មិនមានកម្តៅបណ្តាលឲ្យក្តៅដៃលោកអ្នកដែរ ហើយថ្មដែលសាកពេញហើយ ជាធម្មតាអាចប្រើប្រាស់បានរយៈពេល 15 ម៉ោង និង 30 នាទី ហើយចំពោះការប្រើប្រាស់នៅលើប្រព័ន្ធអ៊ីនធីណេតវិញគឺមិនអាចកំណត់បានទេ វាអាស្រ័យទៅលើការប្រើប្រាស់របស់លោកអ្នក។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ម្យ៉ាងវិញទៀតបច្ចេកវិទ្យាសាកថ្មលឿន VOOC 3.0 របស់ F11 Pro ប្រៀបដូចជាជំនួយការដ៏ល្អសម្រាប់លោកអ្នកបានយ៉ាងទាន់ពេលវេលា និងគ្រប់ទីកន្លែង ដែលអាចឲ្យលោកអ្នកទទួលបាននូវភាពជោគជ័យទាំងការងារ និងការទំនាក់ទំនងទូទៅផងដែរ។ ឧទាហរណ៍៖ ប្រសិនបើ F11 Pro របស់លោកអ្នកអស់ថ្មី ហើយសល់ត្រឹមតែ 2% នៅពេលដែលលោកអ្នកក្រោកពីដំណេក នោះលោកអ្នកអាចសាកថ្មទុកចោល បន្ទាប់មកលោកអ្នកអាចចេញទៅហាត់ប្រាណ 15នាទី ងូតទឹកពេលព្រឹក រៀបចំខ្លួនប្រាណទៅធ្វើការ និងបរិភោគអាហារពេលព្រឹកនោះ ទូរស័ព្ទ F11 Pro របស់លោកអ្នកនឹងទទួលបានថ្មទូរស័ព្ទជិតពេញ ដែលអាចធ្វើឲ្យលោកអ្នកប្រើប្រាស់បានពេញមួយថ្ងៃ ដោយមិនចាំបាច់ខ្វាយខ្វល់នឹងបញ្ហាទូរស័ព្ទអស់ថ្ម ឬ ត្រូវតែយក Power Bank តាមខ្លួនរហូតនោះទេ ។  នេះហើយជាចំណុចពិសេសមួយ ក្នុងចំណោមចំណុចពិសេសជាច្រើន ដែលធ្វើឲ្យទូរស័ព្ទ F11 Pro មានភាពលេចធ្លោខ្លាំង និងមានការគាំទ្រច្រើនពីអតិថិជនទាំងនៅក្នុងប្រទេសកម្ពុជា និងក្រៅស្រុកនៅលើតម្លៃដែលអាចទទួលយកបាន 339$ ប៉ុណ្ណោះ ៕     

ចុចទីនេះ ទស្សនាវីដេអូ៖ https://www.facebook.com/OPPOCAMBODIA/videos/293224248244181/

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
GGEAR Group ប្រកាសសម្ពោធជាផ្លូវការនូវផលិតផល «កង្ហារ ម៉ាក KHIND» នាំយកដំណោះស្រាយភាពត្រជាក់កម្រិតស្តង់ដារអន្តរជាតិ ជូនដល់អតិថិជនកម្ពុជា

GGEAR Group ប្រកាសសម្ពោធជាផ្លូវការនូវផលិតផល «កង្ហារ ម៉ាក KHIND» នាំយកដំណោះស្រាយភាពត្រជាក់កម្រិតស្តង់ដារអន្តរជាតិ ជូនដល់អតិថិជនកម្ពុជា

ដោយ ប៉េងលីន
ឡានអគ្គិសនី Subaru Uncharted 2026 ត្រៀមដាក់លក់នៅដើមឆ្នាំក្រោយ ជាមួយតម្លៃជាង 3 ម៉ឺនដុល្លារ

ឡានអគ្គិសនី Subaru Uncharted 2026 ត្រៀមដាក់លក់នៅដើមឆ្នាំក្រោយ ជាមួយតម្លៃជាង 3 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
ស្ងាត់ៗ Toyota Corolla 2026 បង្ហាញខ្លួននៅចិន ឌីស្សាញមុខមាត់ថ្មី ដូច Camry និង Prius!

ស្ងាត់ៗ Toyota Corolla 2026 បង្ហាញខ្លួននៅចិន ឌីស្សាញមុខមាត់ថ្មី ដូច Camry និង Prius!

ដោយ ប៉េងលីន
Nissan N6 PHEV ស៊េរីឆ្នាំ 2026 ត្រៀមដាក់លក់ចុងឆ្នាំនេះ តម្លៃត្រឹមតែ 1 ម៉ឺន 4 ពាន់ដុល្លារប៉ុណ្ណោះ

Nissan N6 PHEV ស៊េរីឆ្នាំ 2026 ត្រៀមដាក់លក់ចុងឆ្នាំនេះ តម្លៃត្រឹមតែ 1 ម៉ឺន 4 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
រយះពេលជាង 7 ខែ Nissan N7 EV ផលិតបានចំនួន 50,000 គ្រឿង នៅរោងចក្រក្នុងប្រទេសចិន

រយះពេលជាង 7 ខែ Nissan N7 EV ផលិតបានចំនួន 50,000 គ្រឿង នៅរោងចក្រក្នុងប្រទេសចិន

ដោយ ប៉េងលីន
ភីកអាប់ Toyota Hilux Travo 2026 ទទួលបានចំណាត់ថ្នាក់ “ផ្កាយ5” ពីស្ថាប័នសុវត្ថិភាពយានយន្ត ANCAP

ភីកអាប់ Toyota Hilux Travo 2026 ទទួលបានចំណាត់ថ្នាក់ “ផ្កាយ5” ពីស្ថាប័នសុវត្ថិភាពយានយន្ត ANCAP

ដោយ ប៉េងលីន