no-alternative title
no-alternative title

បន្ទាប់ពីចេញ Teaser ប៉ុន្មានថ្ងៃ! នៅពេលនេះ OPPO បានបញ្ចេញនូវរបរាងផ្លូវការរបស់ F11 Pro Avengers Limited Edition ហើយ

នៅសល់តែមួយថ្ងៃទៀតប៉ុណ្ណោះ ខ្សែភាពយន្តខ្នាតធំដ៏ល្បីល្បាញរបស់ Marvel‘s Avengers Endgame នឹងត្រូវចាក់បញ្ជាំងនៅប្រទេសកម្ពុជា និង នៅតាមរោងកុនល្បីៗនៅតាមបណ្តាប្រទេសមួយចំនួននៅថ្ងៃទី 25 ខែមេសា ឆ្នាំ 2019 នេះហើយ ស្របពេលជាមួយគ្នានោះដែរ ក៏មាន Fan Marvel នៅកម្ពុជារាប់ពាន់នាក់បានកក់សំបុត្រកុនរបស់ Avengers Endgame និង ត្រៀមខ្លួនរួចជាស្រេចដើម្បីចូលទស្សនាខ្សែភាពយន្តដ៏អស្ចារ្យនេះ។

ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺការបង្ហាញខ្លួនទូរស័ព្ទ OPPO F11 Pro Avengers Limited Edition ដ៏ទាក់ទាញកាន់តែកៀកទៅៗនៅថ្ងៃដែល Marvel ជិតនឹងចាក់បញ្ចាំងដូចគ្នាដែរ។ ប៉ុន្តែអ្វីទៅជាចំណុចពិសេសរបស់ទូរស័ព្ទ  OPPO F11 Pro Avengers Limited Edition វាស្តាប់មើលទៅ ហាក់ដូចជាមានលក្ខណៈពិសេសជាងទូរស័ព្ទ OPPO F11 Pro ទើបនឹងចេញទៅទៀត ព្រោះតាមការកត់ចំណាំរបស់យើងខ្ញុំទៅឃើញថាក្រុមហ៊ុន OPPO តែងតែផ្តល់ភាពភ្ញាក់ផ្អើល និងបំពាក់បច្ចេកវិទ្យាប្រកបដោយគំនិតច្នៃប្រឌិតថ្មីៗ ដល់អ្នកប្រើប្រាស់ទូរស័ព្ទគ្រប់គ្នាៗ ពីមួយជំនាន់ ទៅមួយជំនាន់។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាក់ស្តែង OPPO F11 Pro Avengers Limited Edition ប្រាកដណាស់នឹងមានអ្វីៗដែលប្លែកៗ និង អស្ចារ្យជាងម៉ូឌែល F11 Pro ព្រោះគ្រាន់តែវាភ្ជាប់គ្នាជាមួយនឹងប្រេន Avengers ប៉ុណ្ណឹង ឡើងរង្គោះរង្គើរ Fan បាត់ទៅហើយ ចុះទម្រាំតែបច្ចេកវិទ្យាខាងក្នុងរបស់វាទៀត មិនដឹងថាកប់ប៉ុណ្ណាទៅលោកអើយ គ្រាន់តែមើលសម្បកខាងក្រៅទាំងពណ៌ និង ការរចនាជាមួយ Logo Avengers ឡើង High ម្លឹងៗទៅហើយ ចុះទម្រាំផ្នែកខាងក្នុងរបស់ OPPO F11 Pro Avengers Limited Edition តើនឹង រឹតតែអស្ចារ្យប៉ុណ្ណាទៅ។

នៅពេលនេះរឿង Avengers និង ទូរស័ព្ទ OPPO Avenger កំពុងតែបានឆក់យកបេះដូងអ្នកគាំទ្រខ្លាំងណាស់ ជាពិសេស Fan ផ្កាប់មុខរបស់ Avengers តាំងតែពីមានព័ត៌មានបែកធ្លាយដំបូងៗមកម្ល៉េះ។ យើងគិតតែប៉ុណ្ណេះទៅ ប្រសិនបើវាជាទូរស័ព្ទ Avengers មែន វាច្បាស់ជាមានអ្វីដែលខ្លាំងដូច Hero ក្នុងរឿង Marvel ជាក់ជាមិនខាន គ្រាន់តែពេលនេះពួកយើងមិនដឹងថា វាអាចនឹងដូចចំណុចអ្វីខ្លះ! ដូច្នេះចូរសាកទស្សន៍ទាយទាំងអស់គ្នាមើល៍ ថាវាអាចនឹងមានអ្វីអស្ចារ្យខ្លះ? វានឹងមកដល់ប្រទេសកម្ពុជាឬអត់? ហើយវាមានតម្លៃប៉ុន្មានដែរ?៕  

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Nissan N6 PHEV បើកបរអគ្គិសនីសុទ្ធបាន 180km ប្រកាសលក់មុនតម្លៃជាង 1 ម៉ឺនដុល្លារ

Nissan N6 PHEV បើកបរអគ្គិសនីសុទ្ធបាន 180km ប្រកាសលក់មុនតម្លៃជាង 1 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
Ford Territory 2026 ដាក់លក់នៅលើទីផ្សារកម្ពុជា ជាមួយតម្លៃធូថ្លៃមែនទែនធៀបជាមួយម៉ូដែលមុនៗ

Ford Territory 2026 ដាក់លក់នៅលើទីផ្សារកម្ពុជា ជាមួយតម្លៃធូថ្លៃមែនទែនធៀបជាមួយម៉ូដែលមុនៗ

ដោយ ប៉េងលីន
Ford បង្ហាញជាផ្លូវការរថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ 2026 ជាមួយការរចនាថ្មី ទំនើប ធំទូលាយ ប្រកបដោយផាសុកភាព

Ford បង្ហាញជាផ្លូវការរថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ 2026 ជាមួយការរចនាថ្មី ទំនើប ធំទូលាយ ប្រកបដោយផាសុកភាព

ដោយ ប៉េងលីន
 ក្រុមហ៊ុនលក់គ្រឿងអេឡិចត្រូនិច ស៊ុនស៊ីម៉ិចកូ បានមកដល់ឬស្សីកែវគីឡូលេខ7 ហើយ!!

ក្រុមហ៊ុនលក់គ្រឿងអេឡិចត្រូនិច ស៊ុនស៊ីម៉ិចកូ បានមកដល់ឬស្សីកែវគីឡូលេខ7 ហើយ!!

ដោយ ប៉េងលីន
ទីបំផុត Nissan ចេញតម្លៃឡាន Nissan N6 PHEV 2026 ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ!

ទីបំផុត Nissan ចេញតម្លៃឡាន Nissan N6 PHEV 2026 ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ!

ដោយ ប៉េងលីន
ក្រុមហ៊ុន 70mai សម្ពោធជាផ្លូវការនូវកាមេរ៉ារថយន្តម៉ូដែលថ្មី Dash Cam 4K T800 នៅលើទីផ្សារប្រទេសកម្ពុជា

ក្រុមហ៊ុន 70mai សម្ពោធជាផ្លូវការនូវកាមេរ៉ារថយន្តម៉ូដែលថ្មី Dash Cam 4K T800 នៅលើទីផ្សារប្រទេសកម្ពុជា

ដោយ ប៉េងលីន