ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

តើនឹងមានរឿងអីកើតឡើងរវាង Avengers និង OPPO? បន្ទាប់ពីភាពយន្ត “ Avengers ” បាននឹងកំពុងតែផ្សព្វផ្សាយយ៉ាងខ្លាំងនៅកម្ពុជា

ដោយ

Koun Jab Luffy

22 មេសា 2019 10:19 ព្រឹក

អាន 2 នាទី

ស្របពេលដែលខ្សែភាពយន្តដ៏ល្បីល្បាញរបស់ហូលីវូដ “ Avengers ” ត្រូវបានគេផ្សព្វផ្សាយយ៉ាងខ្លាំងទាំងនៅក្នុងប្រទេសកម្ពុជា និង នៅលើសកលលោក នោះ ស្រាប់តែ Page ផ្លូវការរបស់ OPPO ប្រចាំនៅប្រទេសកម្ពុជា បានបញ្ចេញរូបភាពពីរសន្លឹក ចំនួនពីរថ្ងៃជាប់គ្នាតែម្តង ដែលមានអ្នកចូលរួម Like, Comment និង Shared យ៉ាងច្រើន ដោយរូបភាពដែលបានបញ្ចេញនៅថ្ងៃទី 1 នោះ គឺបានបង្ហាញពីជ្រុងផ្នែកខាងលើ ខាងមុខ នៃទូរស័ព្ទដែលបានភ្ជាប់ជាមួយនឹង Screen Avengers និងរូបភាពថ្ងៃទី 2 បានបង្ហាញផ្នែកខាងលើ ខាងក្រោយនៃទូរស័ព្ទវិញម្តង ដែលមាន Logo OPPO និង អក្សរ A ព័ទ្ធដោយរង្វង់ តំណាងឲ្យប្រេន Avengers ដែលជាប្រភេទរឿងកំពុងពេញនិយមខ្លាំងរបស់ហូលីវូដ ទាំងបច្ចេកវិទ្យា និង រូបភាពច្នៃប្រឌិតដ៏ត្រជាក់ភ្នែកមកជាមួយ ឡើងប្លែកម៉ាកប់ស៊េរីតែម្តង។
Article image
នៅពេលនេះ យើងអាចសាកនាំគ្នាសង្កេតមើលរូបភាពទាំងពីរនោះ ទាំងអស់គ្នាមើលថា វាជាការពិត ឬជាការបោកបញ្ជោទៅ! ព្រោះថា គេបានមើលវាហើយ  គឺហាក់មានភាពស្រដៀងគ្នាទៅនឹងទូរស័ព្ទ F11 Pro ដែលជាម៉ូឌែលចុងក្រោយដែលទើបតែដាក់លក់ចេញថ្មីៗនេះ។ ស្មាតហ្វូននេះ មានកាមេរ៉ាបង្កប់ខ្លួននៅចំកណ្តាលដូចគ្នា ហើយផ្នែកខាងក្រោយមានកាមេរ៉ាភ្លោះដូចគ្នា និង Flash LED ដូចគ្នា ប៉ុន្តែនៅពីលើ Flash LEDនោះ វាបែរជាមាន Logo Avengers ទៅវិញ ដែលចង់បង្ហាញពីប្រេន Avengers តែម្តង។ ហើយបើនិយាយពីការលាយពណ៌ និង ការរចនាវិញឡើង គឺទំនងខ្លាំងណាស់។ មានសំណួរមួយសួរថា តើអ្នកទាំងអស់គ្នាមានឆ្ងល់ដូចខ្ញុំអត់? ហេតុអ្វីបានជា Page OPPO បញ្ចេញរូបភាពបែបហ្នឹង? តើអាចនឹងមានទូរស័ព្ទ Avengers មែនទៅ! តើអាចមិនមែនជាការពិតដែរ ឬតិចលោគេគ្រាន់តែ Design ចេញមក ដើម្បីបោកបញ្ឆោតយើងទេដឹង!
Article image
ប៉ុន្តែបើសិនមានមែននោះ ហាហាហាហា ច្បាស់ជាល្អខ្លាំងណាស់ ព្រោះថា Fan ផ្កាប់មុខរបស់ Avengers  ច្រើនណាស់ ដែលកំពុងរង់ចាំ តែដល់ថ្ងៃទៅមើលកុនរឿង Avengers តែប៉ុណ្ណោះ បើបានមើលកុន Avengers ហើយ បានកាន់ទូរស័ព្ទ Avengers ហ្នឹងទៀត គឺថាអស់ទាស់តែម្តង។  ប៉ុន្តែយោងតាមការស្រាវជ្រាវរបស់ក្រុមការងារ ដែលបានតាមរយៈព័ត៌មានបរទេសនានា ឃើញថា គឺពិតជាមានព័ត៌មានបែកធ្លាយជារូបភាពស្រដៀងគ្នានេះដែរ ទំនងដូចជាម៉ូឌែលទូរស័ព្ទថ្មីរបស់ OPPO ដែលមានទំនាក់ទំនងជាមួយនឹងប្រេន Avengers តែមិនដឹងថា ស្មាតហ្វូននេះ មានឈ្មោះអ្វីឲ្យពិតប្រាកដទេ។  បើលោកអ្នកចង់ដឹងច្បាស់ លោកអ្នកអាចចូលទៅកាន់ Page ផ្លូវការរបស់ OPPO តាមរយៈ Link  https://www.facebook.com/OPPOCAMBODIA/?epa=SEARCH_BOX

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.