no-alternative title
no-alternative title

OPPO F11 Pro Avengers Limited Edition បានក្លាយជាស្មាតហ្វូនដែលទាក់ទាញជាងគេ បន្ទាប់ពីខ្សែរភាពយន្តនេះបានបញ្ចាំង តើគ្រប់គ្នាបានទិញប្រើប្រាស់ឬនៅ?

អ្នកណាខ្លះបានមើលរឿង Avengers Endgame វគ្គចុងក្រោយខ្លះ? យ៉ាងម៉េចដែរល្អមើល៍ឬអត់គ្នាយើង? វគ្គ Endgame នេះ មិនធ្វើឲ្យ Fan Avengers ខកបំណងទេ ព្រោះថា វាមិនត្រឹមតែល្អមើលខ្លាំងទេ ថែមទាំងមានឈុតឆាកកំប្លែងៗថែមទៀតផង ជាពិសេសនៅវគ្គចុងក្រោយនេះ គឺមានការប្រមូលផ្តុំគ្នារបស់ក្រុម Avengers ដែលធ្លាប់ធ្វើសង្រ្គាមជាមួយនឹងក្រុមតួអង្គ Thanos កាលពី 5 ឆ្នាំមុន ដែលជាតួអង្គមានទស្សនៈផ្ទុយគ្នាពីក្រុម Avengers ក្នុងការជួយមនុស្សតាមបែបផែនរបស់ពួកគេ។ សង្រ្គាមចុងក្រោយនេះបានធ្វើការប្រមូលផ្តុំតួអង្គទាំងអស់ឲ្យមកជួបជុំគ្នា ដែលបានធ្វើឲ្យទស្សនិកជននៅតាមរោងកុនទាំងនោះ មានការហ៊ោកញ្រៀវយ៉ាងទ្រហឹងអឹងកងតែម្តង ជាពិសេសនៅពេលដែលពួកគេបានឃើញពីភាពខ្លាំងរបស់ Hero នីមួយៗ ។ 

សង្រ្គាមចុងក្រោយ Avenger Endgame នេះ បានធ្វើឲ្យតួរអង្គ Iron Man បាត់បង់ជីវិត វាពិតជារឿងគួរឲ្យសោកស្តាយណាស់! ចំណែកតួអង្គ Thanos ក៏បានរលាយបាត់ពីភពផែនដី ដោយសារតែការផ្គុំគ្នានៃត្បូងទាំង 6 គ្រាប់ (Infinity Stone) ។ បើចង់ដឹងថារឿងនេះវាល្អមើលប៉ុណ្ណា លោកអ្នកអាចទៅទស្សនានៅតាមរោងកុន Major Cineplex គ្រប់សាខាទាំងអស់ ដែលសហការគ្នាជាមួយនឹងក្រុមហ៊ុន OPPO ដែលជាក្រុមហ៊ុនទូរស័ព្ទតែមួយគត់ដែលបានរចនា និង  ផលិតទូរស័ព្ទ OPPO F11 Pro Avengers Limited Edition។ ម៉ូឌែលនេះបានរចនារូបរាងថ្មី Style Marvel's Avengers Limited Edition ដើម្បីអបអរសាទររឿង Avengers Endgame របស់ Marvel ជាពិសេស Fan របស់រឿង Avengers អាចរកទិញវាទុកជាអនុស្សាវរីយ៍នៃប្រវត្តិសាស្រ្ត Avengers ដែលពួកគេបានទស្សនា។ ពីព្រោះថាគ្រាន់តែប្រអប់របស់វាក៏ឡូយដែរ ដោយមានភ្ជាប់ជាមួយកាក់មាសមាន Logo Avengers អាចបង្វិលចុះឡើងបាន។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ម៉ូឌែលនេះ មាន RAM 6GB និង ROM 128GB វាភ្ជាប់ជាមួយបច្ចេកវិទ្យាជំនួយល្បឿន Hyper Boost មានបច្ចេកវិទ្យាសាកថ្មលឿន VOOC ជំនាន់ 3.0 ជាមួយនឹងថាមពលថ្មទំហំធំ 4000mAh វាមានកាមេរ៉ាក្រោយភ្លោះទំហំ 48MP វាមានកាមេរ៉ាមុខបង្កប់ខ្លួន 16 MP , វាមានអេក្រង់លាតពេញ 6.5 FHD (Panoramic Screen) ដែលប្រដូចទៅនឹងកម្លាំងដ៏មហិមារបស់ Heroទាំង 6 នៅក្នុងរឿង Avengers ដូច្នេះដែរ។ OPPO F11 Pro Avengers Limited Edition មានតម្លៃត្រឹមតែ 389$ ប៉ុណ្ណោះ តែសមត្ថភាពវិញកប់សារី ។ 

 

ថ្ងៃនេះទៀតសោតយើងសង្កេតឃើញវត្តមានអ្នកនាង ពេជ្រសោភា កញ្ញា រ៉េតស៊ូស្សាណា និង លោក Step  ដែលជាតារាតំណាងឲ្យក្រុមហ៊ុន OPPO និងជាតារាចំរៀងដ៏ល្បីប្រចាំនៅប្រទេសកម្ពុជា បានបង្ហោះរូបទូរស័ព្ទ OPPO F11 Pro Avengers Limited Edition នៅលើ Account Facebook របស់ពួកគេដ៏ស្រស់ស្អាត និង ទាក់ទាញខ្លាំងណាស់ ឃើញហើយ លង់ស្រឡាញ់តែម្តង។ មិនតែប៉ុណ្ណោះ យើងក៏ឃើញមានតារាដ៏មានប្រជាប្រិយភាពដទៃទៀតរួមមាន អ្នកនាង សុខសុមាវត្តី លោក ជាវណ្ណារឹទ្ធ លោក កែវសុខផេង ជាកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជាដ៏ល្បីល្បាញ និង កញ្ញា សាឡាត់ ស្រីឡាង លោក ហៃប៉ាវហុង ជាដើម ក៏បាន Posted រូបភាពទូរស័ព្ទ OPPO F11 Pro Avengers Limited Edition ព្រមៗគ្នាផងដែរ ដើម្បីបង្ហាញពីការស្រលាញ់ពេញចិត្តរបស់ពួកគេ ចំពោះម៉ូឌែលមួយនេះ។ តោះ Fan Avengers នាំគ្នាទៅទិញ Phone Avengers ព្រោះចំនួនមានកំណត់ ដូច្នេះ បើទិញមិនទាន់ទេប្រយ័ត្នស្តាយក្រោយណា All Nop !? ព័ត៌មានបន្ថែមទាក់ទងនឹងទូរស័ព្ទ OPPO F11 Pro Avengers Limited Edition នេះ សូមលោកអ្នកអាចចូលទៅកាន់ Page https://web.facebook.com/OPPOCAMBODIA/ ៕      

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន