ស្វែងរកពួកយើង:

OPPO Reno 10X បង្ហាញចេញនូវសមត្ថភាពពិតៗនៃបច្ចេកវិទ្យា 60X Digital Zoom តាមរយៈនៃការថតអគារវឌ្ឍនះ

ដោយ

Koun Jab Luffy

31 ឧសភា 2019 12:14 ថ្ងៃត្រង់

អាន 2 នាទី

Article image
ធ្លាប់តែឃើញរូបភាពវីដេអូ Reno 10X Hybrid Zoom របស់ OPPO ធ្វើការថតរូប Zoom តាមរយៈព័ត៌មានបែកធ្លាយនៅលើបណ្តាញ សង្គម ប៉ុន្តែនៅពេលនេះ OPPO Reno 10X Hybrid Zoom បានបញ្ចេញបច្ចេកវិទ្យា Power Zoom របស់ខ្លួនដល់ទៅ 60X ហើយ មិនត្រឹមតែថត Zoom ចំពោះទីកន្លែងដែលមានទេសភាពស្រស់ស្អាតនៅតំបន់ល្បីៗជុំវិញពិភពលោក ដូចជាតំបន់សមុទ្រ តំបន់ប្រាសាទបុរាណ តំបន់វាលខ្សាច់ និងព្រៃភ្នំប៉ុណ្ណោះទេ ថ្ងៃនេះ OPPO Reno 10X បានមកផ្តិតយករូបភាពក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជាថែមទៀតផង។
តាមរយៈ Page ផ្លូវការរបស់ក្រុមហ៊ុន OPPO ប្រចាំនៅកម្ពុជាបានបង្ហោះរូបភាពដែលបានថតអគារវឌ្ឍនៈឡើងកប់ស៊េរីតែម្តងហើយ នៅក្នុងរូបភាពដែលបានថតសាកល្បងដោយកាមេរ៉ាស្មាតហ្វូនស៊េរីថ្មី OPPO Reno 10X Hybrid Zoom នោះ ត្រូវបានបែងចែកជាបីចំណែកសំខាន់ៗ ក្នុងគោលបំណងដើម្បីបង្ហាញពីសមត្ថភាពបច្ចេកវិទ្យាថ្មី និង ពិតប្រាកដរបស់ OPPO Reno 10X ដោយរូបទី 1 បានថតដោយប្រើប្រាស់បច្ចេកវិទ្យា 1X Zoom ជាប្លង់ Long Shoot ក្នុងរយៈចំងាយឆ្ងាយ, រូបទី 2 បានថតដោយបច្ចេកវិទ្យា 10X Hybrid Zoom និង រូបទី 3 ថតដោយបច្ចេកវិទ្យា 60X Digital Zoom ឃើញឡើងច្បាស់នៃកំពូលជ្រុងម្ខាងទៀតនៃអាគារវឌ្ឍនៈដ៏ត្រដែតត្រដឹមក្នុងទីក្រុងភ្នំពេញ។
មុនដំបូងគិតថា OPPO គ្រាន់តែប្រើវិធីសាស្រ្តបញ្ឆោតភ្នែកទេ មានឯណាលោកព្រះ OPPO លេងមែនទែនហើយ ព្រោះបច្ចេកវិទ្យា 60X របស់វាថតឡើងឡូយ និង ច្បាស់ថែមទៀតផង! តែប៉ុណ្ណេះអ្នកចូលចិត្តថតរូបទេសភាពបែបធម្មជាតិ និង ថតរូបភាពឯកសារតូចឬធំក្តី គឺថា OPPO Reno 10X Zoom នឹងZoomជូនលោកអ្នកម៉ាកប់ពពកតែម្តង វាអាចជួយលោកអ្នកក្នុងការថតរូបភាពបានយ៉ាងច្បាស់ពេញចិត្ត និងអស់ក្តីបារម្ភពីបញ្ហានេះទៀតហើយ។
Article image
ម៉្យាងវិញទៀតគ្នាយើងអើយកុំភ្លេចខ្លួនឲ្យសោះណា ហើយអ្នកដែលនៅឆ្ងាយគ្នាក្តីប្រយ័ត្នគេលួចប្រម៉ាញ់រូបភាពបែបកំប្លែងៗណា ព្រោះមើលទៅបច្ចេកវិទ្យា 60X របស់ OPPO Reno 10X Zoom ចង់ខ្លាំងជាងកែវយិតធំៗទៅទៀត។ អ្វីដែលសំខាន់ជាងនេះទៅទៀត វីដេអូននេះវាហាក់ដូចជាចង់បង្ហាញតម្រុយថា OPPO Reno 10X Hybrid Zoom ដែលមានបង្កប់បច្ចេកវិទ្យា 60X នោះនឹងមកដល់ប្រទេសកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះហើយ!៕
OPPO Reno 10X បង្ហាញចេញនូវសមត្ថភាពពិតៗនៃបច្ចេកវិទ្យា 60X Digital Zoom តាមរយៈនៃការថតអគារវឌ្ឍនះ