ស្វែងរកពួកយើង:

ក្រុមហ៊ុន ភី ធី ស៊ី កុំព្យូទ័រ សហការណ៍ជាមួយក្រុមហ៊ុន TOSHIBA រៀបចំសិក្ខាសិលាស្តីអំពី "TOSHIBA MULTI-FUNCTION SYSTEMS & SOLUTIONS WORKSHOP"

ដោយ

Koun Jab Luffy

29 មិថុនា 2019 11:24 ថ្ងៃត្រង់

អាន 4 នាទី

Article image
នៅថ្ងៃទី 28 ខែមិថុនា ឆ្នាំ 2019 នេះ នៅសណ្ឋាគារភ្នំពេញ ក្រុមហ៊ុន ភី ធី ស៊ី កុំព្យូទ័រ ខូអិលធីឌី បានសហការណ៍ជាមួយក្រុមហ៊ុន TOSHBA រៀបចំកម្មវិធីសិក្ខាសិលាស្តីអំពី "TOSHIBA MULTIFUNCTIN SYSTEMS & SOLUTIONS WORKSHOP" ដើម្បីបង្ហាញនូវសក្តានុពលភាពក៏ដូចជាបច្ចេកវិទ្យាទំនើបជំនាន់ថ្មីចុងក្រោយបំផុតរបស់ម៉ាស៊ីនថតចម្លង សម្រាប់ការផ្គត់ផ្គង់ស្របតាមតំរូវការរបស់អតិថិជនគ្រប់ទិសទី ទាំងស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន ស្ថានទូត អង្គការ អ្នកទិញលក់បន្ត និងអតិថិជនប្រើប្រាស់តាមផ្ទះ។ ក្នុងកម្មវិធីនេះផងដែរក៏បានផ្តល់នូវចំណេះដឹងផ្នែកព័ត៌មានវិទ្យា របៀបប្រើប្រាស់និងគុណតម្លៃរបស់ផលិតផលថ្មី TOSHIBA e.STUDIO4518A និង e.STUDIO5516AC នេះ ដែលជាបច្ចេកវិទ្យាជំនាន់ថ្មីចុងក្រោយរបស់ក្រុមហ៊ុន TOSHIBA ដែលមានគុណភាពខ្ពស់ និងមានសមត្ថភាពដែលលោកអ្នកនឹកស្មានមិនដល់ ហើយពេលនេះ បានកំពុងចរាចរណ៍លក់លើទីផ្សានៅក្នុងប្រទេសកម្ពុជាហើយ។
សិក្ខាសាលានេះ គឺមានការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកឧកញ៉ា អ៊ឹង សែ ដែលជាអគ្គនាយកក្រុមហ៊ុន ភី ធី ស៊ី កុំព្យូទ័រ និងលោកជំទាវ តាំង វួចឡាយ ដែលជាអគ្គនាយិការងរបស់ក្រុមហ៊ុន ភី ធី ស៊ី កុំព្យូទ័រ រួមជាមួយនិងលោក Aarong Wong ដែលជាប្រធានគ្រប់គ្រងប្រចាំប្រទេសរបស់ក្រុមហ៊ុន TOSHIBA ហើយនិងលោក Terence Tan ប្រធានគ្រប់គ្រងទីផ្សារផលិតផលនៃក្រុមហ៊ុន TOSHIBA ព្រមទាំងភ្ញៀវកិត្តិយសដែលអញ្ជើញមកពីស្ថាប័ននានាជាច្រើនរូប។
Article image
តាមប្រសាសន៍របស់លោកជំទាវ តាំង វួចឡាយ អគ្អនាយិការងរបស់ក្រុមហ៊ុន ភី ធី ស៊ី កុំព្យូទ័រ បានបញ្ជាក់អោយដឹងថា ក្រុមហ៊ុន ភី ធី ស៊ី កុំព្យូទ័រ ខូអិលធីឌី គឺជាក្រុមហ៊ុនដ៏ធំមួយដែលទទួលបានសិទ្ធិចែកចាយផលិតផលម៉ាក TOSHIBA Copier អស់រយៈពេល 8 ឆ្នាំមកហើយ តាមរយ់នៃការសហការគ្នារៀបចំឡើងនូវសិក្ខាសាលានេះ លោកជំទាវ គឺពិតជាមានសេចក្តីសោមនស្សរីករាយខ្លាំងមែនទែនជាមួយនឹងការចែកចាយរំលែងនូវចំណេះដឹងជាលក្ខណះសកលជូនដល់អតិថិជនស្តីពី Multi Station Print ក៏ដូចជា Print Management ដែលមានប្រសិទ្ធិភាពបំផុតនៅពេលនេះ។  លោកជំទាវបានមានប្រសាសន៍បន្តថា បន្ទាប់ពីការចូលរួមនូវសិក្ខាសាលានេះ អតិថិនជនគ្រប់ស្ថាប័នទាំងអស់ នឹងបន្តគាំទ្រនូវផលិតផល ក៏ដូចជាសេវាកម្មរបស់ក្រុមហ៊ុន ភី ធី ស៊ី កុំព្យូទ័រ កាន់តែច្រើនថែមទៀត។
Article image
Article image
ក្រុមហ៊ុន TOSHOBA បានបញ្ជាក់ថា ខ្លួនបានចេញលក់ជាផ្លូវការនូវម៉ាស៊ីនថតចម្លង e.STUDIO ប្រភេទថ្មី និង ទំនើបំផុត របស់ខ្លួននាពេលថ្មីៗនេះ ដើម្បីបង្ហាញពីគោលជំហរ ក្នុងនាមជាម៉ាកយីហោដ៏ល្បីលេខ 1 នៅលើទីផ្សារ ខាងផលិតផលម៉ាស៊ីនថតចម្លង ដែលផ្តល់នូវការចំណាយប្រកបដោយប្រសិទ្ធភាព ការប្រើប្រាស់បានយូរអង្វែង សន្សំសំចៃខ្ពស់ និងមានតម្លៃសមរម្យ។ ក្រុមហ៊ុនេះ បានបញ្ចេញលក់ម៉ាស៊ីនថតចម្លងម៉ូឌែល e.STUDIO4518A និង ម៉ាស៊ីន e.STUDIO5516AC ខា្នតមធ្យម ដើម្បីឆ្លើយតបទៅនឹងតម្រូវការដ៏ចាំបាច់របស់ស្ថាប័ន និងសហគ្រាសទាំងអស់នៅក្នុងប្រទេសកម្ពុជា។ ម៉ាស៊ីនថតចម្លងម៉ូឌែល e.STUDIO4518A និង ម៉ាស៊ីន e.STUDIO5516AC របស់ TOSHOBA ផ្តល់នូវដំណោះស្រាយដ៏ល្អឥតខ្ចោះសម្រាប់អតិថិជន និង បង្ហាញអំពីប្រសិទ្ធភាព ការប្រើប្រាស់បានយូរអង្វែង សន្សំសំចៃខ្ពស់។
Article image
គួរកត់សម្គាល់ផងដែរថា ក្រុមហ៊ុន ភី ធី ស៊ី គឺជាក្រុមហ៊ុនធំជាងគេបំផុត ក្នុងការផ្គត់ផ្គង់សម្ភារៈបច្ចេកវិទ្យា ព័ត៌មានវិទ្យា និងសេវាកម្ម     បច្ចេកវិទ្យាព័ត៌មានវិទ្យាចាប់តាំងពីឆ្នាំ 1996 មកម្ល៉េះ ។ គិតមកដល់ឆ្នាំ 2019 នេះ មានរយៈ 23 ឆ្នាំហើយដែលបានផ្គត់ផ្គង់អតិថិជននូវផលិតផលដែលមានគុណភាពខ្ពស់ថ្មីសុទ្ធ 100% ព្រមទាំង មានការធានាត្រឹមត្រូវពីរោងចក្រ និងផ្តល់សេវាកម្មយ៉ាងល្អប្រសើរបំផុត ដោយមានការយកចិត្តទុកដាក់ពីក្រុមការងារ ជំនាញយ៉ាងពិតប្រាកដ ដែលស្របទៅតាមបាវចនារបស់ខ្លួនគឺ " ភី ធី ស៊ី តែងតែឈានមុខគេជានិច្ច ទាំងគុណ ភាព និងសេវាកម្ម"។
Article image
Article image
សូមបញ្ជាក់ថា អតិថិជនទាំងអស់ អាចរកទិញផលិតផលម៉ាក TOSHIBA គ្រប់ម៉ូឌែល ទាំងអស់នៅក្រុនហ៊ុន ភី ធី ស៊ី កុំព្យូទ័រ  មានសាខាចំនួន ៥កន្លែង គឺ ទីតាំងទីមួយ ទីស្នាក់ការការិយាល័យកណ្តាល អគារកាច់ជ្រុង ទល់មុខផ្សារទំនើបសូរិយា ទីតាំងទីពីរ សាខាមហាវិថីព្រះមុនីវង្ស ទីតាំងទីបី សាខាខាងជើងផ្សារធំថ្មី ទីតាំងទីបួន សាខាខេត្តបាត់ដំបង និង ទីតាំងទីប្រាំ សាខាខេត្តសៀមរាប។ ក្នុងនោះអតិថិជនក៏អាចរកទិញផលិតផលតាមរយៈគេហទំព័រ www.ptc-computer.com.kh fb: PTC-ComputerKh ឬតាមរយៈទូរស័ព្ទលេខៈ 023 2222 12/023 2222 13។
Article image
Article image
ក្រុមហ៊ុន ភី ធី ស៊ី កុំព្យូទ័រ សហការណ៍ជាមួយក្រុមហ៊ុន TOSHIBA រៀបចំសិក្ខាសិលាស្តីអំពី "TOSHIBA MULTI-FUNCTION SYSTEMS & SOLUTIONS WORKSHOP"