ស្វែងរកពួកយើង:

MSI បានរៀបចំពិធីជួបជុំ Fans របស់ខ្លួនជាមួយនឹងការនាំមកនូវព្រឹត្តិការណ៍ប្លែកៗជាច្រើនហើយនឹងមានបង្ហាញចេញនូវកុំព្យូទ័យួរដៃម៉ូដែលថ្មីៗថែមទៀតផង

ដោយ

Koun Jab Luffy

09 កក្កដា 2019 01:11 រសៀល

អាន 2 នាទី

Article image
កាលពីថ្ងៃទី 05 ខែកក្កដា កន្លងទៅនេះ នៅអាគារមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ហៅកាត់ថា CJCC ក្រុមហ៊ុន MSI ដែលជាក្រមហ៊ុនផលិតកុំព្យូទ័រហ្គេម ហើយនិងកុំព្យូទ័រយួដៃដ៏ធំមួយនៅលើពិភពលោក បានរៀបចំនូវព្រឹត្តិការណ៍ជួបជុំ Fans របស់ខ្លួនដ៏ធំមួយ នៅក្នុងប្រទេសកម្ពុជាយើង ដោយក្រុមហ៊ុន បាននាំមកនូវកម្មវិធីប្លែកៗជាច្រើន សម្រាប់អតិថិជន ក៏ដូចជា Fans ទាំងអស់ ដែលបានគាំទ្រនូវផលិតផលរបស់ MSI នាពេលកន្លងមក។ ពិធីនេះ គឺមានការចូលរូមពីសំណាក់ Fans ជាច្រើនរូប ក្នុងនោះក៏មានវត្តមានតំណាងក្រុមហ៊ុន MSI ដែលអញ្ជើញមកពីអន្តរជាតិ និងស្តេចហ្គេមរបស់កម្ពុជាយើងផងដែរ។
ក្រុមហ៊ុន MSI នៅកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា កម្មវិធីថ្មីៗដែលខ្លួន បាននាំមកជូននៅពេលនេះ រួមមានដូចជា ការប្រកួតហ្គេម, ការឆ្លើយសំណួរដើម្បីយរង្វាន់, ការជួបជុំជាមួយនឹងអ្នកជំនាញរបស់ក្រុមហ៊ុន MSI, កម្មវិធីថតជាមួយនឹងម៉ូដែលដ៏ស្រស់ស្អាតរបស់ MSI, ព្រមទាំងការធ្វើតេស្ត៍សាកល្បងដោយផ្ទាល់ជាមួយនឹងម៉ាស៊ីនថ្មីៗ របស់ MSI រួមនឹងកុំព្យូទ័យួរដៃ MSI ម៉ូដែលថ្មីៗ ជាច្រើនគ្រឿងថែមទៀតផង។
Article image
ក្រុមហ៊ុនបានបន្តថា គោលបំណងសំខាន់នៃព្រឹត្តិការណ៍នេះ គឺដើម្បីជាការថ្លែងអំណរគុណដល់ Fans ទាំងអស់ ដែលគាំទ្រផលិតផលកុំព្យូទ័រយួដៃ MSI នាពេលកន្លងមក ជាពិសេសដៃគូដែលបានជួយអោយក្រុមហ៊ុន MSI ទទួលបាននូវលទ្ធផលល្អ និងក្លាយជាក្រុមហ៊ុនមួយដែលនាំមុខគេនៅពេលនេះផងដែរ។ ម្យ៉ាងវិញទៀតព្រឹត្តិការណ៍នេះ ក៏នឹងក្លាយជាកន្លែងមួយ ដែលនឹងជួយបង្កើននូវទំនាក់ទំនងកាន់តែជិតស្និតថែមទៀតរវាងក្រុមហ៊ុន MSI ជាមួយនឹងអ្នកប្រើប្រាស់ ដោយធ្វើយ៉ាងណាអោយអ្នកប្រើប្រាស់ MSI ទាំងអស់កាន់តែមានភាពងាយស្រួល និងទទួលបាននូវអត្ថប្រយោជន៍កាន់តែច្រើនថែមទៀតបន្ទាប់ពីជាវផលិតផល MSI យកទៅប្រើប្រាស់។
Article image
Article image
Article image
Article image
Article image
Article image
Article image
Article image
Article image
Article image
Article image
Article image
សម្រាប់កុំព្យូទ័រយួដៃជំនាន់ថ្មីៗ ដែលក្រុមហ៊ុន MSI បានដាក់បង្ហាញសម្រាប់សិស្សានុសិស្ស និង Fans បានធ្វើតេស្ត៍សាកល្បងសនៅក្នុងព្រឹត្តិការណ៍នោះមានច្រើនប្រភេទ ក្នុងនោះ រួមមានប្រភេទហ្គេម ម៉ូដែល MSI GE75 , MSI GS75, MSI GP75, MSI GL73, MSI GF63 និងប្រភេទ Content  Creator ម៉ូដែល MSI PS42 និង MSI PS63 ផងដែរ។
Article image
ឆ្លៀតនៅក្នុងឱកាសនោះ លោក Alex ដែលជាប្រធានផ្នែកផលិតផលកុំព្យូទ័រយួដៃ MSI ប្រចាំនៅប្រទេសកម្ពុជា ក៏បានធ្វើបទបង្ហាញអំពីកុំព្យូទ័រយួដៃជំនាន់ថ្មីៗជាច្រើន សម្រាប់ទីផ្សារកម្ពុជាថែមទៀតផង។
MSI បានរៀបចំពិធីជួបជុំ Fans របស់ខ្លួនជាមួយនឹងការនាំមកនូវព្រឹត្តិការណ៍ប្លែកៗជាច្រើនហើយនឹងមានបង្ហាញចេញនូវកុំព្យូទ័យួរដៃម៉ូដែលថ្មីៗថែមទៀតផង