ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

តោះនណាខ្លះជា Team OPPO Reno ឡើង Sweet តែម្តង!

ដោយ

Koun Jab Luffy

12 កក្កដា 2019 04:54 ទៀបភ្លឺ

អាន 2 នាទី

Article image
ថ្មីៗនេះស្រីស្អាត ប្រុសស្អាត ដែលជាម៉ូឌែលថ្មីថតរូបឲ្យទូរស័ព្ទ OPPO Reno ទទួលបានការកោតសរសើច្រើនពីស្រទាប់យុវវ័យថាពួកគេមានសម្រស់ស្អាតមិនចាញ់តារាម៉ូឌែលបរទេសឡើយ។ ទូរស័ព្ទស៊េរីថ្មី OPPO Reno 10X Zoom (Digital 60X Zoom) ពណ៌ Ocean Green ដែលស្ថិតក្នុងដៃ លោក កែវ សុខផេង ដែលជាកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជារូបសង្ហាដ៏មានប្រជាប្រិយភាពទាំងសមត្ថភាពលេងបាល់ និង មានទឹកមុខស្រទន់ជាប់ កាន់តែសង្ហាជាមួយម៉ូឌែល OPPO Reno 10X បែប High Class ដែលមានសមត្ថភាពពិសេសដោយ OPPO Reno 10X អាច Zoom បានកម្រិតដល់ទៅ 60 ដង កាន់តែឆ្ងាយ កាន់តែច្បាស់លើសពីការរំពឹងទុកពិតជាសាកសមជាមួយសុភាពបុរសគ្រប់រូប និង អ្នកជំនាញថតរូបតែម្តងសម្រាប់ពាក់កណ្តាលឆ្នាំ 2019 នេះ។
OPPO Reno 10X Zoom មានថាមពលថ្មធំ 4065mAh និងមាន ROM 256GB ហើយនិងមាន RAM 8GB  ព្រមទាំងមានកាមេរ៉ាក្រោយដល់ទៅ 3 គ្រាប់រួមមានកាមេរ៉ាមេទំហំ 48MP ឬ (Main Camera)+កាមេរ៉ាទំហំ 8MP ជាកាមេរ៉ាពង្រីកមុំថត ឬ (Wide Angle Camera)+កាមេរ៉ាទំហំ 13MP ជាកាមេរ៉ា Zoom ប្រវែងវែង ឬ (Telephoto Camera) ជាអ្វីដែលលោកអ្នកប្រាថ្នាចង់បាន គឺ Zoom ដល់ឋានណាក៏បានដែរ ហេហេហេ ដោយវាមានតម្លៃសាកសមនឹងសមត្ថភាពរបស់វា 899$  ។
Article image
Article image
ក្រលេកមកមើលម៉ូឌែលស្រីស្អាតពីរនាក់ទៀត (សុំលាក់ឈ្មោះសិន) ដែលកាន់ទូរស័ព្ទ OPPO Reno Series ធម្មតា ពណ៌ Sunset Rose ពិតជាសម្រស់វិញគឺមិនធម្មតារបស់គេមែន ដោយយុវតីរូបនេះមានសម្រស់ដូចតារាកូនកាត់បរទេសដូច្នោះដែរ គ្រប់គ្នាដែលបានឃើញរូបថតរបស់យុវតីរូបនេះហើយ យើងខ្ញុំជឿជាក់អាចនឹងមានអ្នកលង់សម្រស់របស់នាងមិនខាន។ កាន់តែពិសេសជាងនេះទៀតទូរស័ព្ទស៊េរី Reno ពណ៌ Sunset Rose នេះ មើលទៅពិតជាសាកសមជាមួយនឹងសុភាពនារីសម័យថ្មី ដែលមានរាងតូចច្រលឹង មានភាពជឿជាក់ មុះមុតបែបនេះខ្លាំងណាស់ ព្រោះវាជាពណ៌ទូរស័ព្ទដែលបង្កប់នូវមនោសញ្ចេតនាផ្អែមត្រជាក់ ដោយច្នៃចេញពីពន្លឺថ្ងៃលិចដ៏ស្រទន់ ជាបន្លឺដែលមនុស្សគ្រប់គ្នាតែងតែចង់ទស្សនា និង ផ្តិតយករូបភាព។
Article image
Article image
OPPO Reno Sunset Rose នេះមានតម្លៃត្រឹមតែ 529$ ដែលមានកាមេរ៉ាក្រោយភ្លោះ 48MP + 5MP និងកាមេរ៉ាមុខ 16MP មានបច្ចេកវិទ្យា AI Beauty វាមានបំពាក់ពន្លឺជំនួយ (Soft Light) ថាមពលថ្ម 3065mAh និង ROM 256GB និង RAM 6GB ផងដែរ គឺថាកប់ស៊េរីតែម្តងសម្រាប់យុវនារីយើង ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

តោះនណាខ្លះជា Team OPPO Reno ឡើង Sweet តែម្តង!