no-alternative title
no-alternative title

កម្មវិធី “មហាសំណាង មហារង្វាន់” ពីទូរទស្សន៍ សាមសុង កាន់តែក្តៅគគុកហើយ បន្ទាប់ពីរកឃើញអ្នកឈ្នះក្នុងសប្តាហ៏ទី 3

រង្វាន់! រង្វាន់! ឈ្នះ! ឈ្នះ! រង្វាន់កាន់តែក្តៅ កាន់តែរំភើប  និងកាន់តែជក់ចិត្ត ដែលមិនធ្លាប់មានពីមុនមកជាមួយ ការចែករង្វាន់ ដល់អ្នកឈ្នះសប្ដាហ៍ទី 2 និងការចាប់រង្វាន់ស្វែងរកអ្នកឈ្នះសប្ដាហ៍ទី 3។  គិតមកត្រឹមថ្ងៃនេះ គឺជាសប្តាហ៍ទី 3 ហើយ ដែល ក្រុមហ៊ុន សាមសុង បានរកឃើញអតិថិជនដែលមានសំណាងឈ្នះរង្វាន់ដ៏ពិសេសអស្ចារ្យប្រចាំឆ្នាំមិន ធ្លាប់មានក្នុងឱកាសកម្មវិធី ប្រូម៉ូសិន “មហាសំណាង មហារង្វាន់” ពីការទិញទូទស្សន៍ សាមសុង គ្រប់ម៉ូឌែល ទាំងអស់! ចំណែកអ្នក ឈ្នះរង្វាន់ធំកំពូល ស្មាតហ្វូន Samsung Galaxy S10 កាលពីសប្ដាហ៍ទី 2 ដែលអញ្ជើញមកទទួលរង្វាន់ បានថ្លែងទាំងរំភើបរីករាយថា “នេះជា លើកទី១ហើយ ដែលខ្ញុំបានឈ្នះរង្វាន់ ហើយជារង្វាន់ធំទៀត…សប្បាយចិត្តមែនទែន សប្បាយរហូតមិនដឹងរក ពាក្យអ្វីមក និយាយបាន។ ចា៎/បាទ ឈ្នះពិត រង្វាន់ពិត!”

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រីឯអ្នកឈ្នះដែលឈ្នះរង្វាន់ធំទី2 ទូរទស្សន៍ សាមសុង 55” ក៏សំដែងការសប្បាយរីករាយដែរថា “សប្បាយចិត្ត សប្បាយចិត្តខ្លាំងហ្មង…គ្រាន់តែក្រុមហ៊ុនបានខលទៅប្រាប់ថាខ្ញុំត្រូវរង្វាន់ភ្លាម គឺថាខ្ញុំលោតកញ្ឆែងផ្អើលគេផ្អើលឯងពេញផ្ទះហ្មងហើយគ្រប់គ្នានៅផ្ទះ ក៏សប្បាយដូចខ្ញុំដែរ។ ខ្ញុំសូមអរគុណមែនទែន ដល់ក្រុមហ៊ុនសាមសុងដែលបានបង្កើត មហាសំណាងនេះ ”

បើយោងតាម លោកស្រី ប្រ៉េមមាវ៉ាលិន លឹម ដែលជាប្រធានផ្នែកផលិតផលអេឡិចត្រូនិចរបស់ក្រុមហ៊ុន សាមសុង ប្រចាំប្រទេស កម្ពុជាបានឱ្យដឹងថាពីមួយសប្តាហ៍ទៅមួយសប្តាហ៍ចំនួននៃអតិថិជនដែលបានជាវទូរទស្សន៍ សាមសុង គ្រប់ម៉ូឌែលទាំងអស់ជា មួយនឹងឱកាសចូលរួមក្នុងកម្មវិធី “មហាសំណាង មហារង្វាន់” មានការកើនឡើងគួរឱ្យភ្ញាក់ផ្អើលខ្លាំងមែនទែន! ហើយតាងនាម ឲ្យក្រុមហ៊ុនសាមសុង យើងខ្ញុំសន្យានឹងខិតខំបង្កើតនូវកម្មវិធីថ្មីៗដើម្បីជម្រុញប្រជាប្រិយភាពផលិតផលសាមសុង និងជម្រុញការ លក់ផលិតផលឲ្យបានច្រើន ដើម្បីជាប្រយោជន៍ដល់អាជីវករ និងអតិថិជនយើងផងដែរ។ ហើយ យើងខ្ញុំសូមថ្លែងអំណរគុណ ដល់ អតិថិជននិងអាជីវករទាំងអស់ដែលបានគាំទ្រ និងស្រលាញ់ផលិតផលសាមសុងរហូតមក។ទន្ទឹមនឹងនេះ ក៏សូមចូលរួមអបអរសាទរចំពោះអ្នកឈ្នះទាំងអស់នៅក្នុងសប្តាហ៍ទី 3 នេះផងដែរ ។ 

សូមរំលឹកផងដែរថា នេះជាកម្មវិធីចាប់ឆ្នោតផ្សងសំណាងអាទិត្យទី3 របស់កម្មវិធី“មហាសំណាងមហារង្វាន់” ពីការទិញទូទស្សន៍ សាមសុង  ក្នុងចំណោមឱកាសចំនួន 8 ដងរៀងរាល់ថ្ងៃសុក្រ ដែលបានធ្វើឡើងតាមរយៈការផ្សាយផ្ទាល់ (Live) លើទំព័រ Facebook ផ្លូវការរបស់ក្រុមហ៊ុន សាមសុង ។ ហើយនេះជាសប្តាហ៍ទី3នៃការចាប់ដ៏ រំជួលចិត្តនេះ ហើយ ក៏បានរកឃើញអ្នក ឈ្នះចំនួន 12 រូប បន្ថែមទៀតផងដែរ ។ ខាងក្រោមនេះគឺជាតារាងឈ្មោះអតិថិជនទាំងអស់ដែលបានឈ្នះនូវមហារង្វាន់អស្ចារ្យ ក្នុងកម្មវិធីប្រូម៉ូសិនពិសេសប្រចាំឆ្នាំពីការជាវទូរទស្សន៍ សាមសុង ៖

សូមបញ្ជាក់ផងដែរថាអតិថិជនដែលមិនទាន់បានជាវទូរទស្សន៍សាមសុងទាំងអស់ក៏សូមរួសរាន់ជាវឥឡូវនេះព្រោះនៅសល់ត្រឹមតែ 5 សប្តាហ៏ទៀតប៉ុណ្ណោះ  និងកុំភ្លេចសួររកប័ណ្ណធានាពីហាងដែលបានទិញដើម្បីមានឱកាសឈ្នះរង្វាន់ប្រចាំឆ្នាំដ៏ អស្ចារ្យ ពីក្រុមហ៊ុន សាមសុង! ដោយឡែកសម្រាប់អតិថិជនដែលបានជាវហើយតែពុំទាន់បានឈ្នះនៅឡើយកុំទាន់អស់សង្ឃឹម! សូម រង់ចាំតាមដានការចាប់រង្វាន់នៅសប្តាហ៍បន្តទៀត។ ប្រញាប់ឡើង! រង្វាន់ធំៗអស្ចារ្យជាច្រើនទៀត កំពុងរង់ចាំអតិថិជនទាំង អស់គ្នា! សម្រាប់ព័ត៌មានលម្អិត និងលក្ខខណ្ឌនៃការចូលរួមសូមចូលទៅកាន់ទំព័រ Facebook ផ្លូវការរបស់ក្រុមហ៊ុន សាមសុង តាមរយៈ link  www.facebook.com/SamsungCambodia ឬទាក់ទងមកកាន់ 1800-203232 ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
BYD ចេញឡាន SUV ស៊េរីថ្មី Denza N8L ប្រើម៉ាស៊ីន Hybrid បើកបានចម្ងាយ 1,300km

BYD ចេញឡាន SUV ស៊េរីថ្មី Denza N8L ប្រើម៉ាស៊ីន Hybrid បើកបានចម្ងាយ 1,300km

ដោយ ប៉េងលីន
CHANGAN Cambodia បានរៀបចំនូវកម្មវិធី CHANGAN DAY ផ្តល់នូវបទពិសោធន៌ប្លែកអារម្មណ៌ដល់អតិថិជនរបស់ខ្លួន

CHANGAN Cambodia បានរៀបចំនូវកម្មវិធី CHANGAN DAY ផ្តល់នូវបទពិសោធន៌ប្លែកអារម្មណ៌ដល់អតិថិជនរបស់ខ្លួន

ដោយ ប៉េងលីន
OPPO Find X9 Ultra អាចនឹងក្លាយជាស្មាតហ្វូនតែមួយគត់ដែលមានឡែន Periscope Telephoto ពីរគ្រាប់

OPPO Find X9 Ultra អាចនឹងក្លាយជាស្មាតហ្វូនតែមួយគត់ដែលមានឡែន Periscope Telephoto ពីរគ្រាប់

ដោយ ប៉េងលីន
ឡាន EV ស៊េរីថ្មី 7 ម៉ូដែលនេះ ត្រៀមចេញមកបញ្ឆេះកម្តៅទីផ្សារឡានអគ្គិសនីកាន់តែខ្លាំងក្នុងពេលឆាប់ៗនេះ

ឡាន EV ស៊េរីថ្មី 7 ម៉ូដែលនេះ ត្រៀមចេញមកបញ្ឆេះកម្តៅទីផ្សារឡានអគ្គិសនីកាន់តែខ្លាំងក្នុងពេលឆាប់ៗនេះ

ដោយ ប៉េងលីន
ភីកអាប់ BYD Shark នឹងចេញលក់នៅទីផ្សារប្រទេសចិនឆាប់ៗនេះ ជាមួយតម្លៃទាបជាងស្រុកខ្មែរ

ភីកអាប់ BYD Shark នឹងចេញលក់នៅទីផ្សារប្រទេសចិនឆាប់ៗនេះ ជាមួយតម្លៃទាបជាងស្រុកខ្មែរ

ដោយ ប៉េងលីន
Zeekr 001 ម៉ូដែលថ្មី នឹងបង្ហាញវត្តមានផ្លូវការណ៍ថ្ងៃទី 11 ក្នុងខែតុលាជាមួយប្រព័ន្ធសាកភ្លើងកម្រិត 900V

Zeekr 001 ម៉ូដែលថ្មី នឹងបង្ហាញវត្តមានផ្លូវការណ៍ថ្ងៃទី 11 ក្នុងខែតុលាជាមួយប្រព័ន្ធសាកភ្លើងកម្រិត 900V

ដោយ ប៉េងលីន