no-alternative title
no-alternative title
no-alternative title
no-alternative title

តោះចូលរួមទស្សនាដោយសេរីទាំងអស់គ្នានៃព្រឹត្តិការណ៌ Cambodia Idol Junior រដូវកាលទី 1 ដែលឧបត្ថម្ភផ្ដាច់មុខដោយស្មាតហ្វូន vivo

ពិតជាកក្រើកទៀតហើយ! ត្រៀមខ្លួនហើយឬនៅសម្រាប់មិត្តៗ កុមារា កុមារី ដែលស្នេហាទៅលើវិស័យចម្រៀង ហើយចង់ក្លាយខ្លួនទៅជាតារាល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា។ សូមត្រៀមខ្លួនធ្វើការចុះឈ្មោះចូលរួមដើម្បីប្រកួតប្រជែងនៅក្នុងព្រឹត្តិការនៃការប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោករដូវកាលទី 1 Cambodia Idol Junior Concert  ទាំងអស់គ្នា។ កម្មវិធីនេះដែរត្រូវបានធ្វើការឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុនស្មាតហ្វូន vivo ផងដែរ។ ចំពោះអ្នកដែលបានជ័យលាភីលេខ១ នឹងទទួលបានប្រាក់រង្វាន់រហូតដល់ 100 លានរៀល ពីកម្មវិធី Cambodia Idol Junior។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន vivo តែងតែផ្តល់នូវទំនុបចិត្តនិងភាពជឿជាក់ ជាមួយនឹងការផ្តល់ជូនលោកអ្នកនូវបទពិសោធន៏ថ្មីៗជានិច្ច។ ចំពោះថ្ងៃទី 10  ខែសីហា ឆ្នាំ 2019 នេះក៏នឹងមានកម្មវិធីប្រគំតន្ត្រីបើកក្បាលទៅកាន់វគ្គជ្រើសរើសអ្នកដែលមានក្តីស្រមៃចង់ក្លាយទៅជាតារាចម្រៀងកំពូលពីកម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodia Idol Junior ផងដែរ។ សម្រាប់ការប្រគំតន្ត្រីនេះដែរមានការចូលរួមដោយគណៈកម្មការទាំងបីរូបមានដូចជា លោក ព្រាប សុវត្ថិ ដែលជាតារាតំណាងផលិតផលស្មាតហ្វូន vivo និងលោកឆន សុវណ្ណារាជ រួមនិងកញ្ញា សុខ ស្រីនាង ដែលជាសុទ្ធសឹងតែជាតារាចំរៀងល្បីលំដាប់ជួរមុខនៅកម្ពុជា។ និងតារាចម្រៀងវ័យក្មេងទាំងពីរដួង ពេជ្រ ថៃ និង សុខ សុជាតា។ សូមបងប្អូនកុំភ្លេចធ្វើការចូលរួមទស្សនាដោយផ្ទាល់ទាំងអស់គ្នានៅវេលាម៉ោង 6៖30 យប់នេះ តទៅ នៅក្នុងស្ទុឌីយ៉ូ ទូរទស្សន៍ហង្សមាស HDTV (ផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ជាន់ទី 4)។

សូមបញ្ជាក់បន្ថែមសម្រាប់ការទិញពាក្យចូលរួមក្នុងការប្រកួតនៅក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោកនេះ គឺនិងធ្វើឡើង 5 ខេត្តក្រុង(ជ្រើសរើសអាយុចាប់ពី : 7-17 ឆ្នាំ)

- លើកទីមួយ និងចាប់ផ្តើមនៅថ្ងៃទី 11 ខែសីហា នៅសណ្ឋាគារ ស្ទឹងសង្កែ ទីរួមខេត្តបាត់ដំបង

- លើកទីពីរ និងធ្វើនៅថ្ងៃទី 18 ខែសីហា នៅ The Heritage Walk ទីរួមខេត្តសៀមរាប

- លើកទីបី និងធ្វើនៅថ្ងៃទី 22 ខែសីហា នៅមុខសណ្ឋាគារទន្លៃវៃកូ ក្រុងស្វាយរៀង 

- លើកទីបួន និងធ្វើនៅថ្ងៃទី 23 ខែសីហា នៅមុខសណ្ឋាគារ LBN ASIAN ខេត្តកំពុងចាម

- លើកទីប្រាំ និងធ្វើនៅថ្ងៃទី 25 ខែសីហា នៅផ្សារទំនើប Aeon Mall Phnom Penh

សម្រាប់វគ្គជំរុះ គឺនិងធ្វើឡើងនៅដើមខែ 9 នៅក្នុងផ្សារទំនើប Aeon សែនសុខស៊ីធី ជាន់ទី 2 គឺនៅក្នុងស្ទុឌីយ៉ូទូរទស្សន៍ហង្សមាសតែម្តង។ កម្មវិធីនេះ គឺឧបត្ថម្ភផ្ដាច់មុខដោយ ស្មាតហ្វូន vivo S1 ស្វែងរកស្តាយថ្មីរបស់អ្នក ដោះសោរ ដោយស្កេនក្រយ៉ៅដៃលើអេក្រង់ និងមានកាមេរ៉ាសែលហ្វីបចេ្ចកវិទ្យា AI ទំហំ 32 MP!

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

ដោយ ប៉េងលីន
ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ដោយ ប៉េងលីន
Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

ដោយ ប៉េងលីន
Toyota ប្រកាសចេញឡានអគ្គិសនីថ្មីមួយទៀត មានតម្លៃខ្ទង់ 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Toyota ប្រកាសចេញឡានអគ្គិសនីថ្មីមួយទៀត មានតម្លៃខ្ទង់ 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
លោក Lei Jun ស្ថាបនិកក្រុមហ៊ុន Xiaomi ប្រគល់ឡាន Xiaomi YU7 ជូនអតិថិជនដំបូងជានិមិត្តរូប

លោក Lei Jun ស្ថាបនិកក្រុមហ៊ុន Xiaomi ប្រគល់ឡាន Xiaomi YU7 ជូនអតិថិជនដំបូងជានិមិត្តរូប

ដោយ ប៉េងលីន
 ឡានអគ្គីសនី Nio ម៉ូដែលថ្មី កម្លាំង 440 kW (590 សេះ) ដាក់លក់ឆាប់ៗនេះ តម្លៃជាង 4 ម៉ឺនដលា្លរ

ឡានអគ្គីសនី Nio ម៉ូដែលថ្មី កម្លាំង 440 kW (590 សេះ) ដាក់លក់ឆាប់ៗនេះ តម្លៃជាង 4 ម៉ឺនដលា្លរ

ដោយ ប៉េងលីន