ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Huawei Mate 20 X (5G) បានក្លាយជាស្មាតហ្វូនដំបូងគេបង្អស់ ដែលប្រើប្រាស់បច្ចេកវិទ្យា 5G នៅកម្ពុជា

ដោយ

Koun Jab Luffy

08 សីហា 2019 04:13 ទៀបភ្លឺ

អាន 2 នាទី

Article image
នៅថ្ងៃទី 7 ខែសីហា ឆ្នាំ 2019 នេះ Huawei បានប្រកាសថា Mate 20 X (5G) គឺជាស្មាតហ្វូនដំបូងគេបង្អស់នៅប្រទេសកម្ពុជា ដោយក្រុមហ៊ុនបានបង្ហាញចេញសមត្ថោភាពពិតនៃស្មាតហ្វូននេះដែលអាចប្រើបណ្តាញសេវា 5G បាន ជាមួយនឹងការធ្វើតេស្តលើបណ្តាញសេវារបស់ក្រុមហ៊ុន Metfone ដែលជាក្រុមហ៊ុនទូរទមនាគមន៍ឈានមុខមួយនៅប្រទេសកម្ពុជាថែមទៀតផង។ កំពូលស្មាតហ្វូននេះ នឹងផ្តល់បទពិសោធន៍ថ្មីដ៏អស្ចារ្យបំផុត មិនធ្លាប់មានពីមុន ដល់ប្រជាជនកម្ពុជា លើការប្រើប្រាស់បណ្តាញសេវា 5G ជាមួយបច្ចេកដ៏ទំនើបនិងចុងក្រោយបំផុត។
កំពូលស្មាតហ្វូន Huawei Mate 20 X (5G) គឺជាស្មាតហ្វូនដំបូងគេ ដ៏ល្អឥតខ្ចោះសម្រាប់ប្រើបណ្តាញសេវា 5G ដែលដំណើរការដោយបន្ទះឈីបចុងក្រោយបង្អស់របស់ Huawei ជំនាន់ 5G, Balong 5000 7mn និង Kirin 980 ដែលធ្វើ     ឲ្យកំពូលស្មាតហ្វូននេះ ក្លាយជាស្មាតហ្វូនដំបូងគេបង្អស់ក្នុងពិភពលោកដំណើរការបណ្តាញសេវា 5G។ កំពូលស្មាតហ្វូននេះ មានអេក្រង់ទំហំធំរហូត 7.2 អ៊ីញ និងដំណើរការដោយប្រព័ន្ធ Leica multi-focal imaging។ លើសពីនេះទៅទៀត Huawei Mate 20 X (5G) ដំណើរការដោយប្រព័ន្ធសាកថ្ម 40W SuperCharge សាកថ្មបានលឿនដូចរន្ទះ ថាមពលថ្មធំមហាសាលទំហំ 4200 mAh។
Article image
ការបញ្ជាក់ពីការប្រើប្រាស់បណ្តាញសេវា 5G ដំបូងគេបង្អស់នេះ គឺមិនមែនមានតែនៅប្រទេសកម្ពុជាប៉ុណ្ណោះទេ គឺថែមទាំងមានការទទួលស្គាល់ពីស្ថាប័នពិភពលោក Global Certification Forum ( GCF) ដែល Huawei Mate 20 X (5G) ជាស្មាតហ្វូនដំបូងគេបង្អស់ដែលអាចប្រើ 5G បាន ។ Huawei បានបញ្ជាក់ថា កំពូលស្មាតហ្វូននេះ នឹងមានលក់នៅលើទីផ្សារប្រទេសកម្ពុជានាពេលឆាប់ៗនេះ ដើម្បីឲ្យប្រជាជនកម្ពុជាទទួលបានបទពិសោធន៍ថ្មីចុងក្រោយបង្អស់លើបណ្តាញសេវា 5G នៅលើការប្រើប្រាស់ស្មាតហ្វូន។ តាមដានទាំងអស់គ្នា ពីការប្រកាសលក់ជាផ្លូវការ នៃការមកដល់នៃកំពូលស្មាតហ្វូន Huawei Mate 20 X (5G)!

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

Huawei Mate 20 X (5G) បានក្លាយជាស្មាតហ្វូនដំបូងគេបង្អស់ ដែលប្រើប្រាស់បច្ចេកវិទ្យា 5G នៅកម្ពុជា