no-alternative title

ក្រុមហ៊ុន AWS CAMBODIA បានក្លាយជាក្រុមហ៊ុនតំំណាងចែកចាយថ្មីសម្រាប់ផលិតផល ACER COMMERCIAL នៅក្នុងប្រទេសកម្ពុជា

នៅថ្ងៃទី 08 ខែសីហា ឆ្នាំ 2019 ក្រុមហ៊ុន AWS CAMBODIA LTD ដែលជាក្រុមហ៊ុនឈានមុខគេផ្នែកចែកចាយផលិតផលបណ្ដាញទូរគមនាគមន៍ព័ត៌មានវិទ្យា និង ប្រពន្ធ័គ្រប់គ្រង សុវត្ថិភាពសម្រាប់អគារ បានចាប់ដៃសហការគ្នាជាមួយក្រុមហ៊ុន ACER ដើម្បីបើកសម្ពោធជាផ្លូវការនូវតំណាងចែកចាយផលិតផល ACER COMMERCIAL នៅក្នុងប្រទេសកម្ពុជា​។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ពិធីនេះ ត្រូវបាប្រារព្ឋធ្វើនៅសណ្ឋាគារ THE GREAT DUKE HOTEL PHNOM PENH ក្រោមវត្តមាននៃមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ដៃគូរអាជីវកម្មអ្នកលក់បន្ត និងបណ្តាអ្នកសារព័ត៌មានមកពីស្ថាបន័ផ្សេងៗ។

ថ្លែងទៅកាន់ភ្ញៀវកិត្តិយសដែលមានវត្តមាននៅក្នុងពិធីនេះ លោក ថាក់ ស៊ូមុន្នី ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន AWS បានមានប្រសាសន៍ថា ការចាប់ផ្តើមភាពជាដៃគូរអាជីវកម្មជាមួយក្រុមហ៊ុន ACER ពេលនេះ ក្រុមហ៊ុន AWS CAMBODIA  មានយុទ្ធសាស្ត្រទីផ្សារច្បាស់លាស់ក្នុងការលក់ផលិតផល ACER COMMERCIAL នៅក្នុងទីផ្សារ ប្រទេសកម្ពុជា។

យើងនឹងធ្វើការយ៉ាងជិតស្និទ្ឋជាមួយបណ្តាដៃគូរអាជីវកម្មក្នុងស្រុករួមមាន ក្រុមហ៊ុន System Integrations និង ក្រុមហ៊ុនអ្នកលក់បន្ត ដើម្បីផ្តល់អត្ថប្រយោជន៍ជាច្រើនរបស់ផលិតផល ACER COMMERCIAL ទៅដល់អតិថិជនរបស់ខ្លួន។ យើងទទ្ទឹងរងចាំភាពជាដៃគូរ និងមានការរំភើបយ៉ាងខ្លាំងអំពីកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន ACER ដែលគ្រប់ភាគី ទាំងសងខាង មានភាពជឿជាក់ថា នេះជាការចាប់ផ្តើមអាជីវកម្មដែលនឹងទទួលបានភាពជោគជ័យ និងមានភាពយូរអង្វែង។

គួរបញ្ជាក់ផងដែរក្រុមហ៊ុន AWS (Asia Wiring System) មានស្នាក់ការកណ្ដាលនៅប្រទេសសិង្ហបុរី និងបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៣ ជាក្រុមហ៊ុនចែកចាយផ្តាច់មុខដែលមានគោលការណ៍ច្បាស់លាស់ និងក្រមសីលធម៌ក្នុងការធ្វើអាជីវកម្ម ក៏ដូចជាកិច្ចសហប្រត្តិបត្តិការ ក្នុងការបង្ហាត់បង្រៀនបច្ចេកទេសដល់ដៃគូរពាណិជ្ជកម្ម ដើម្បីឈានឈ្ពោះ ទៅរកភាពជោគជ័យទាំងអស់គ្នា។ ការអនុវត្តន៍ និងបន្តអនុវត្តប្រកបដោយភាពវិជ្ជមានមួយនេះ បានធ្វើអោយក្រុមហ៊ុន AWS កាន់តែមានដៃគូរពាណិជ្ជកម្មច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ។

ក្រុមហ៊ុន AWS បានយកចិត្តទុកដាក់ និងបាន សហការយ៉ាងរឹងមាំជាមួយក្រុមហ៊ុនដែលមានបច្ចេកវិទ្យាល្បីៗនៅលើពិភពលោក ដូចជា  Epson, Alantek, Honeywell Security & Fire Solutions ,Socomec, MikroTik, CommScope (AMP, TE connectivity, Systimax), Cisco, Ruckus Networks, Fluke Networks, Austin Hughes,   D-Link, GST, LinkyFi, Suprema, Brady, Zycoo IP Telephony, Printronix, Bullguard, Asus, Maken, Senor POS, Exzen និងផលិតផលជាច្រើនទៀត។ ហើយក្រុមហ៊ុនបច្ចេកវិទ្យាទាំងនេះបានផ្តល់សិទ្ធិផ្តាច់មុខដល់ក្រុមហ៊ុន AWS ក្នុងការក្លាយជាក្រុមហ៊ុនចែកចាយ ស្របច្បាប់នៅក្នុងប្រទេសកម្ពុជាផងដែរ។ បច្ចុប្បន្នក្រុមហ៊ុន AWS មានសាខា ក្នុងនិងក្រៅប្រទេស នៅតំបន់អាស៊ីដែលមានដូចជា ប្រទេសមាឡេស៊ី ឥណ្ខូនេស៊ី ថៃ ហ្វីលីពីន កម្ពុជា វៀតណាម និង ប្រទេសមីយ៉ាន់ម៉ា។ សម្រាប់ព័ត៌មានបន្ថែមពីក្រុមហ៊ុនសូមចូលទៅកាន់ www.awscambodia.com 

ជាមួយគ្នានោះដែរ លោក Alan Chiang នាយកគ្រប់គ្រងរបស់ ក្រុមហ៊ុន ACER ប្រចាំឥណ្ឌូឆាយណាមានប្រសាសន៍ថា ACER ត្រូវបានបង្កើតឡើងនៅឆ្នាំ 1976 សព្វថ្ងៃ ACER គឺជាក្រុមហ៊ុនដែលជាប់ចំណាត់ថ្នាក់ កំពូលមួយនៅលើពិភពលោក ហើយនឹងមានវត្តមាននៅលើប្រទេសជាង 160 សម្រាប់ថ្ងៃអនាគត់ ACER នឹងផ្តោត សំខាន់ទៅលើផ្នែក Hardware, Software និងសេវាកម្ម រួមបញ្ចូលគ្នាដើម្បីបង្កើតនូវសក្តានុភាពថ្មីសម្រាប់អ្នកប្រើប្រាស់ និងអាជីវកម្មផងដែរ។

ក្រៅពីបច្ចេកវិទ្យាដ៏សំបូរបែប ACER ក៏មានបុគ្គលិកជំនាញចំនួនជាង 7000 នាក់ដែលយកចិត្ត ទុកដាក់ទៅលើការងារផ្នែកស្រាវជ្រាវ រចនាម៉ូត ទីផ្សារ ផ្នែកលក់ និងផ្នែកគ្រប់គ្រងផលិតផលដើម្បីបញ្ចៀសអោយបានរាល់ ឧបសក្ក័រវាងអ្នកប្រើប្រាស់ និងបច្ចេកវិទ្យា។ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន