no-alternative title
no-alternative title

ស្វែងយល់ពីម៉ាស៊ីនបោកសំលៀកបំពាក់ស៊េរីថ្មី LG-RC09VHP2W បំពាក់នូវបច្ចេកវិទ្យាទំនើប ជម្រើសដ៏ល្អបំផុតសម្រាប់ស្ត្រីមេផ្ទះសម័យថ្មី

និយាយដល់ការបោកគកសំលៀកបំពាក់ច្បាស់ណាស់អ្នកណាៗក៏មានភាពធុញទ្រាន់ដែរពិសេសស្ត្រីមេផ្ទះតែម្តង ព្រោះថាវាជាកតាព្វកិច្ចរបស់ពួកគាត់។ ដោយមើលឃើញពីតម្រូវការ និងដើម្បីសម្រួលដល់ការងារក្នុងការបោកសំអាតនូវសំលៀកបំពាក់ជាប្រចាំថ្ងៃរបស់ស្រ្តីមេផ្ទះទាំងឡាយក្រុមហ៊ុនផលិតបច្ចេកវិទ្យាចម្រុះរបស់កូរ៉េខាងត្បូង LG Electronics បានផលិតចេញនូវម៉ាស៊ីនបោកគកសំលៀកបំពាក់ដ៏ទំនើបស៊េរីថ្មីម៉ូដែល LG-RC09VHP2W ដែលភ្ជាប់នូវមុខងារប្រើប្រាស់បែបទំនើបទាន់សម័យដែលជួយអោយការងារបោកគកបានលឿនរហ័ស កំចាត់ភាពកង្វក់បានស្អាត និងសន្សំសំចៃខ្ពស់ក្នុងការប្រើប្រាស់។ ដូចនេះចង់ដឹងថាម៉ាស៊ីនបោកគកដ៏ទំនើបរបស់ LG មួយនេះមានចំនុចពិសេសទំនើបអ្វីខ្លះ ខាងក្រោមនេះក្រុមការងារទស្សនាវដ្តីយើងខ្ញុំនឹងបង្ហាញចំនុចពិសេសទំនើបដែលម៉ាស៊ីនបោកគកនេះមាន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លក្ខណះសម្បត្តិខាងក្រៅ

LG មិនត្រឹមតែគិតគួរពីភាពងាយស្រួលក្នុងការប្រើប្រាស់តែម្យ៉ាងនោះទេ សម្រាប់ការរចនារូបរាងខាងក្រៅនៃម៉ាស៊ីនបោកគកស៊េរីថ្មីនេះក៏ត្រូវបានគិតគួរយ៉ាងពិសេសផងដែរ។ វាត្រូវបានក្រុមហ៊ុនធ្វើការរចនាឡើងមានទំហំតូចល្មមងាយស្រួលក្នុងការទុកដាក់នៅក្នុងគេហដ្ឋានរបស់យើងដោយវាមិនត្រូវការកន្លែងទំនេរធំសម្រាប់ទុកដាក់ឡើយ។ ម៉ាស៊ីននេះមានកំពស់ 850cm ជាមួយប្រវែងទទឹងខាងមុខ 600cm និងមានប្រវែងទទឹងទៅក្រោយ 610cm ហើយអាចផ្ទុកទំងន់បាន 9 គីឡូក្រាម។ 

មុខងារប្រើប្រាស់បែបទំនើប

ដើម្បីធ្វើអោយការបោកគកមានប្រសិទ្ធភាពខ្ពស់ បោកសំលៀកបំពាក់បានស្អាត និងមិនធ្វើអោយខ្ទេច ឬខូចសាច់ក្រណាត់ក្រុមហ៊ុន LG បានធ្វើការភ្ជាប់មកជាមួយនឹងមុខងារ និងបច្ចេកវិទ្យាប្រើប្រាស់ទំនើបឆ្លាតវៃដូចជា:

-Dual Inverter Heat Pump គឺជាបច្ចេកវិទ្យាគ្រឹះដ៏សំខាន់សម្រាប់ម៉ាស៊ីនបោកគកមួយនេះ។ វាត្រូវបានបង្កើតឡើងដើម្បីផ្តល់នូវប្រសិទ្ធភាពថាមពលកម្រិតខ្ពស់ក្នុងការបោកសំអាតបានស្អាត និងសំងួតសាច់ក្រណាត់បានស្ងួតល្អដោយចំនាយពេលវេលាតិចជាងពេលណាៗទាំងអស់។ បច្ចេកវិទ្យា Dual Inverter Heat Pump បានបង្កើននូវចលនារង្វិលនៅលើម៉ូទ័រក្នុងការជំរះភាពកង្វក់នៅលើសំលៀកបំពាក់ និងផ្តល់នូវកំដៅសំងួតបានល្អប្រសើរជាងមុនប្រមាណ 10%។ ហើយជាពិសេសបច្ចេកវិទ្យា DUAL Inverter Compressor នេះវាមានការធានាផ្លូវការណ៍ពីក្រុមហ៊ុនក្នុងការប្រើប្រាស់រយះពេលរហូតដល់ទៅ 10 ឆ្នាំឯណោះ។

-Eco Hybrid ជាប្រព័ន្ធបច្ចេកវិទ្យាជួយសន្សំសំចៃក្នុងការប្រើប្រាស់ទឹក ប្រើប្រាស់ថាមពលតិចជាងមុន និងចំនាយពេលតិចក្នុងការធ្វើអោយសាច់ក្រណាត់ខោអាវឆាប់ស្ងួត។

-Gentle Care ជាបច្ចេកវិទ្យាពិសេសបំផុតដោយវាជួយកំណត់កម្រិតសីតុណ្ហភាពក្នុងការសំងួតសាច់ក្រណាត់ កាត់បន្ថយភាពជ្រួញសាច់ក្រណាត់ និងធ្វើអោយសាច់ក្រណាត់សំលៀកបំពាក់ឆាប់ស្ងួតល្អមិនខ្ទេចជាមួយមុខងារសំងួត Pump Heat technology។

-Allergy Care ជាបច្ចេកវិទ្យាពិសេសបំផុតដោយវាមានលទ្ធភាពក្នុងការសំអាតភាពកង្វក់ និងស្នាមប្រឡាក់លើសាច់ក្រណាត់ដែលបង្ករអាឡែតស៊ីស្បែករបស់យើងដូចជាធូលីជាដើមបានដល់ទៅ 99.9% ឯណោះ។ បន្ថែមពីនេះវាក៏ជួយសំអាតសារធាតុកង្វក់ដែលបង្ករអោយមានផលប៉ះពាល់ដល់ស្បែកផងដែរ។ ម្យ៉ាងទៀតវាមិនត្រឹមតែជួយសំអាតសារធាតុកង្វក់នៅលើសាច់ក្រណាត់ដែលធ្វើអោយមានអាឡែតស៊ីស្បែកយើងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយក្នុងការកាត់បន្ថយនូវផលប៉ះពាល់ដល់បរិស្ថានបានយ៉ាងល្អប្រសើរថែមទៀតផង។ សម្រាប់បច្ចេកវិទ្យា Allergy Care នេះត្រូវបានទទួលស្គាល់ដោយស្ថាប័ន BAF Institute ផងដែរទៅលើគុណភាព និងសុវត្ថិភាពក្នុងការប្រើប្រាស់។

-Auto Clean Condenser ត្រូវបានបង្កើតឡើងយ៉ាងពិសេសដើម្បីជួយផ្តល់នូវប្រព័ន្ធលំហូរខ្យល់បានសព្វ និងជួយផ្តល់នូវប្រសិទ្ធភាពខ្ពស់ក្នុងការភាពស្ងួតនៅខាងក្នុងម៉ាស៊ីនបានល្អ។ វាធ្វើការជាមួយស្រទាប់សំណាញ់ច្រើនស្រទាប់ហៅថា “Double Layer Filter” ដែលជួយសំងួតសាច់ក្រណាត់បានស្ងួតល្អតាមរយះការច្រោះស្រូបសំណើមចេញពីសរសៃរអំបោះរបស់សាច់ក្រណាត់។ ហើយកាន់តែពិសេសបំផុតនោះគឺវាមានមុខងារឆ្លាតវៃហៅថា “Sensor Dry” ដោយវាមានភាពឆ្លាតវៃក្នុងការចាប់យកសាច់ក្រណាស់ដែលនូវមានសំណើររួចហើយកំនត់ថេរវេលាដោយស្វ័យប្រវត្តិដើម្បីសំងួត។

-Smart ThinQ ជាមុខងារពិសេស និងទំនើបបំផុតសម្រាប់ការប្រើប្រាស់ព្រោះយើងអាចធ្វើការតភ្ជាប់ម៉ាស៊ីនបោកគកជាមួយនឹងទូរសព័្ទដៃស្មាតហ្វូនតាមរយះបណ្តាញបច្ចេកវិទ្យា Wi-Fi ដើម្បីធ្វើការបញ្ជា និងកំណត់មុខងារផ្សេងៗនៅលើម៉ាស៊ីនបោកគកអោយធ្វើការបានពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

សរុបជារួមមកវិញ…ការជ្រើសរើសប្រើប្រាស់ជាមួយម៉ាស៊ីនបោកគកសំលៀកបំពាក់ស៊េរីថ្មីរបស់ LG ម៉ូដែល LG-RC09VHP2W គឺបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់ការប្រើប្រាស់។ ម៉ាស៊ីនបោកគកសំលៀកបំពាក់ស៊េរីថ្មីនេះវាមានមុខងារពីរគឺបោកសំអាតសំលៀកបំពាក់បានស្អាត និងការសំងួតបានល្អមិនធ្វើអោយសំលៀកបំពាក់យើងមានក្លិនខ្មួរ ហើយជាពិសេសគឺវាមិនធ្វើអោយសាច់ក្រណាត់អាវ ឬខោរបស់យើងបែបព្រុយ និងជ្រួញឡើយគឺរក្សាបានភាពថ្មីជានិច្ច។ បន្ថែមពីនេះវាក៏ជួយសំចៃយើងបានច្រើនថែមទៀតផងគឺសន្សំសំចៃទាំងពេលវេលា និងប្រាក់កាក់។ LG-RC09VHP2W  គឺជាម៉ាស៊ីនបោកគកសំលៀកបំពាក់ស៊េរីថ្មីដែលមានភាពទំនើប និងជាជម្រើសដ៏ល្អបំផុតសម្រាប់ស្រ្តីមេផ្ទះសម័យថ្មី៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Kia EV5 ស៊េរី Facelift ឆ្នាំ 2026 ឌីស្សាញរូបរាងថ្មី បំពាក់នូវបច្ចេកវិទ្យាទំនើបជាងមុនត្រៀមបង្ហាញខ្លួនឆាប់ៗនេះ

Kia EV5 ស៊េរី Facelift ឆ្នាំ 2026 ឌីស្សាញរូបរាងថ្មី បំពាក់នូវបច្ចេកវិទ្យាទំនើបជាងមុនត្រៀមបង្ហាញខ្លួនឆាប់ៗនេះ

ដោយ ប៉េងលីន
ភីកអាប់ KGM Musso ស៊េរីថ្មីឆ្នាំ 2027 គូប្រជែង Toyota Hilux នឹងបង្ហាញវត្តមាននៅដើមឆ្នាំ 2026 ខាងមុខនេះ

ភីកអាប់ KGM Musso ស៊េរីថ្មីឆ្នាំ 2027 គូប្រជែង Toyota Hilux នឹងបង្ហាញវត្តមាននៅដើមឆ្នាំ 2026 ខាងមុខនេះ

ដោយ ប៉េងលីន
BYD Yuan Max ឡានអគ្គិសនី SUV ម៉ូដែលថ្មីត្រៀមបង្ហាញខ្លួនលើទីផ្សារក្នុងពេលឆាប់ៗខាងមុខនេះ

BYD Yuan Max ឡានអគ្គិសនី SUV ម៉ូដែលថ្មីត្រៀមបង្ហាញខ្លួនលើទីផ្សារក្នុងពេលឆាប់ៗខាងមុខនេះ

ដោយ ប៉េងលីន
ឡានអគ្គិសនី Xpeng G7 EREV នឹងមកដល់ឆ្នាំ 2026 អាចបើកបរបាន 1,704km ហើយនឹងទ្រទ្រង់អាគុយ 5C ទៀតផង

ឡានអគ្គិសនី Xpeng G7 EREV នឹងមកដល់ឆ្នាំ 2026 អាចបើកបរបាន 1,704km ហើយនឹងទ្រទ្រង់អាគុយ 5C ទៀតផង

ដោយ ប៉េងលីន
ឡានអគ្គិសនី Toyota bZ3 ចេញម៉ូដែលថ្មី គាំទ្រដោយ Lidar និង Momenta 5.0 ADAS តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Toyota bZ3 ចេញម៉ូដែលថ្មី គាំទ្រដោយ Lidar និង Momenta 5.0 ADAS តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
BYD Sealion 06 ឡានអគ្គិសនីថ្មី 2026 នឹងបង្កើនថ្មធំជាងមុនអាចបើកបរបានចម្ងាយ 710 km

BYD Sealion 06 ឡានអគ្គិសនីថ្មី 2026 នឹងបង្កើនថ្មធំជាងមុនអាចបើកបរបានចម្ងាយ 710 km

ដោយ ប៉េងលីន