no-alternative title
no-alternative title

រាល់ការជាវ Nokia គ្រប់ម៉ូដែល អតិថិជន ត្រូវតែពិនិត្យមើលតែម ឬ Sticker ការពារប៉ះចំទូរស័ព្ទ Copy ក្លែងក្លាយ

មួយរយៈចុងក្រោយនេះ បើសិនជាយើងក្រឡេកទៅមើលទីផ្សារនៃការលក់ទូរស័ព្ទនៅក្នុប្រទេសកម្ពុជា ឃើញថា គឺមានការកើនឡើងខ្លាំង ជាពិសេសក្រុមហ៊ុនទូរស័ព្ទនិមួយៗ បានធ្វើការប្រកួតប្រជែងគ្នាយ៉ាងខ្លាំង រហូតដល់មាន  ក្រុមហ៊ុនខ្លះ មានគំនិតអាក្រក់នៅក្នុងរកស៊ី បាននចម្លងម៉ូតទូរស័ព្ទ ដោយបង្កើតម៉ាកទូរស័ព្ទក្លែងក្លាយ លក់តម្លៃធូថ្លៃ ដើម្បីបន្លំភ្នែកអតិថិជនថែមទៀតផង។ ថ្មីៗនេះ មានជនទុច្ចរិតមួយតូច បាននាំចូលទូរស័ព្ទក្លែងក្លាយ មកបន្លំម៉ាកទូរស័ព្ទ Nokia ហើយបានចែកចាយទូរស័ព្ទក្លែងក្លាយនេះ ដោយខុសច្បាប់នៅក្នុងទីផ្សារនៃប្រទេសកម្ពុជាទៀតផង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងនាមជាក្រុមហ៊ុនលំដាប់ថ្នាក់ពិភពលោក និងជាក្រុមហ៊ុនមួយ ដែលមានការទទួលខុសត្រូវទៅលើផលិតផលទូរស័ព្ទរបស់ខ្លួននោះ នៅថ្ងៃនេះ ក្រុមហ៊ុន Nokia តំណាងនៅក្នុងប្រទេសកម្ពុជា បានប្រកាសជូនដំណឹង ក៏ដូចជាអំពាវនាដល់អតិថិជនទាំងអស់ ដែលជាហ្វេនរបស់ Nokia អោយមានការប្រុងប្រយ័ត្ន នៅរាល់ការជាវ Nokia គ្រប់ម៉ូដែលទាំងអស់ ត្រូវតែពិនិត្យអោយច្បាស់ទៅលើ តែម ឬក៏ Sticker ជាពិសេស គឺសួររកប័ណ្ណធានាផ្លូវការ ដែលចេញដោយក្រុមហ៊ុន KTH ដែលជាតំណាងចែកចាយស្របច្បាប់ទូរស័ព្ទ Nokia តែមួយគត់នៅក្នុងប្រទេសកម្ពុជា។ 

ក្រុមហ៊ុន Nokia បានបញ្ជាក់បន្ថែមថា ថ្មីៗនេះ ក្រុមហ៊ុន បានមើលឃើញ ការលក់អនឡាញតាមរយៈបណ្តាញសង្គម Facebook ដោយមានមនុស្សមួយចំនួន បានបង្កើត Account និង Page ក្លែងក្លាយ ដាក់លក់ព្រោងព្រាតទូរស័ព្ទ Nokia ដែលមានតម្លៃថោកជាងតម្លៃរបស់ក្រុមហ៊ុនបានកំណត់ តាមពិតទូរស័ព្ទ ដែលពួកគេ បានលក់នោះ គឺជាប្រភេទទូរស័ព្ទក្លែងបន្លំ ដោយគ្រាន់តែមានរូបរាងដូចគ្នាប៉ុណ្ណោះ តែមិនមែនជាទូរស័ព្ទ Nokia នោះទេ។ 

ក្រុមហ៊ុន Nokia បានអោយដឹងទៀតថា ទូរស័ព្ទក្លែងក្លាយទាំងនោះ គឺមិនគុណភាពនោះទេ ការប្រើប្រាស់ គឺឆាប់ខូចណាស់ ព្រោះជារបស់ Copy។ ហេតុដូច្នេះហើយ មុននឹងទិញទូរស័ព្ទ Nokia សូមអតិថិជនទាំងអស់ មេត្តាពិនិត្យអោយបានល្អិតល្អន់ជាមុនសិន។ Nokia បានបន្តថា ការក្លែងបន្លំម៉ាកសញ្ញា Nokia ឬការនាំចូលដោយលួចលាក់ គឺជាអំពើខុសច្បាប់។  ក្រុមហ៊ុនមានសិទ្ធិប្តឹងក្រុមហ៊ុនយីហោលក់ទូរស័ព្ទ Nokia ក្លែងក្លាយនេះ ដូច្នេះ សូមបញ្ឈប់ជាបន្ទាន់នូវការបន្លំម៉ាកខាងលើនេះ៕

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

ដោយ ប៉េងលីន
ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1  Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1 Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ដោយ ប៉េងលីន
ក្រុមហ៊ុន GM បង្ហាញនូវ SUV ថ្មី ទំហំធំ និងជិះបាន 1,100km ប៉ុន្តែមានតម្លៃធូរត្រឹមតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ!

ក្រុមហ៊ុន GM បង្ហាញនូវ SUV ថ្មី ទំហំធំ និងជិះបាន 1,100km ប៉ុន្តែមានតម្លៃធូរត្រឹមតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ!

ដោយ ប៉េងលីន
Haval H6 GT PHEV ឆ្នាំ 2026 គាំទ្រប្រព័ន្ធបើកបរ Hi4 AWD បង្ហាញខ្លួនជាផ្លូវការណ៍ហើយ

Haval H6 GT PHEV ឆ្នាំ 2026 គាំទ្រប្រព័ន្ធបើកបរ Hi4 AWD បង្ហាញខ្លួនជាផ្លូវការណ៍ហើយ

ដោយ ប៉េងលីន
ឡានអគ្គិសនី Full-Sized SUV ស៊េរីថ្មីពី Huawei សាកល្បងនៅតំបន់ត្រជាក់ មុនថ្ងៃប្រកាសចេញនៅខែមេសាឆ្នាំនេះ

ឡានអគ្គិសនី Full-Sized SUV ស៊េរីថ្មីពី Huawei សាកល្បងនៅតំបន់ត្រជាក់ មុនថ្ងៃប្រកាសចេញនៅខែមេសាឆ្នាំនេះ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្នុងរបស់ Zeekr 8X PHEV ត្រូវបានទម្លាយចេញនៅមុនថ្ងៃប្រកាសចេញផ្លូវការណ៍

ការឌីស្សាញផ្នែកខាងក្នុងរបស់ Zeekr 8X PHEV ត្រូវបានទម្លាយចេញនៅមុនថ្ងៃប្រកាសចេញផ្លូវការណ៍

ដោយ ប៉េងលីន