no-alternative title
no-alternative title

ចូលរួមជាមួយកម្មវិធីប្រគំតន្ត្រី Cambodian Idol Junior Concert ទាំងអស់គ្នានាល្ងាចនេះ នៅស្ទូឌីយ៉ូ ហង្សមាស HDTV ផ្សារទំនើបអ៊ីអនម៉លភ្នំពេញ

      

នេះគឺជាសប្តាហ៌ទី 3 ហើយសម្រាប់កម្មវិធីនៃការប្រកួតចម្រៀងឈានចូលទៅកាន់ កម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodian Idol Junior រដូវកាលទី 1 ផងដែរ។ ចំពោះសប្តាហ៌ទី 2 ដែលបានធ្វើការជម្រុះនៅឯទីរួមខេត្តសៀមរាបផ្សារទំនើប The Heritage Walk នាថ្ងៃ អាទិត្យ ទី 18 ខែ សីហា ឆ្នាំ 2019 សង្កេតឃើញថា ប្អូនៗជាបេក្ខជនជាច្រើនបានមកដាក់ពាក្យចូលរួមប្រឡងមានកំណើនកើនលើសពីសប្តាហ៌ទី1 ដែលបានធ្វើឡើងនៅឯទីរួមខេត្តបាត់ដំបង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ប្អូនៗដែលមិនទាន់បានដាក់ពាក្យនៅក្នុងការប្រឡងសូមរួសរាន់ឡើង ដែលវគ្គជម្រុះបន្ទាប់នឹងធ្វើឡើងនៅខេត្ត ស្វាយរៀង នៅឯ LBN ASIAN Hotel នាថ្ងៃ ព្រហស្បតិ៍ទី 22 ខែ សីហា ឆ្នាំ 2019 ខាងមុខនេះ។ សម្រាប់កម្មវិធីចាប់ផ្តើមពីម៉ោង 8:00 ព្រឹកតទៅ! ពាក្យចូលរួមប្រឡងមានដាក់លក់នៅ LBN ASIAN Hotel ផ្ទាល់ អ្នកអាចទិញភ្លាម ដាក់ពាក្យភ្លាម ប្រលងភ្លាម !

សូមត្រៀមខ្លួនធ្វើការចុះឈ្មោះចូលរួមដើម្បីប្រកួតប្រជែងនៅក្នុងព្រឹត្តិការនៃការប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោករដូវកាលទី 1 Cambodian Idol Junior Concert  ទាំងអស់គ្នា។ កម្មវិធីនេះដែរត្រូវបានធ្វើការឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុនស្មាតហ្វូន vivo ផងដែរ។ ចំពោះអ្នកដែលបានជ័យលាភីលេខ 1 នឹងទទួលបានប្រាក់រង្វាន់រហូតដល់ 100 លានរៀល ពីកម្មវិធី Cambodian Idol Junior។

សម្រាប់នៅរសៀលថ្ងៃទី 21 ខែ សីហា ឆ្នាំ 2019 នេះវិញដែរ នឹងមានព្រឹត្តិការណ៌ប្រគំតន្រ្តី Cambodian Idol Junior Concert ដែលបើកឲ្យបងប្អូនធ្វើការចូលរួមទស្សនាដោយស៊េរី ចាប់ពីម៉ោង 7:00 យប់តទៅនៅស្ទូឌីយ៉ូ ហង្សមាស HDTV ផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ជាន់ទី 4។ ដែលមានការចូលរួមពីកំពូលតារាចម្រៀងដែលជាគណៈកម្មការទាំងបីរូបមាន លោក ព្រាប សុវត្ថិ, ឆន សុវណ្ណរាជ និង សុខ ស្រីនាង រួមទាំងតារាចម្រៀងវ័យក្មេងទាំងពីររូបទៀតមានដូចជា ពេជ្រថៃ និង ឡុងលីគ័ង្គ។

សូមសម្រេចក្ដីប្រាថ្នារបស់បុត្រធីតាអ្នកឥឡូវនេះ! សម្រាប់កម្មវិធី Cambodian Idol Junior នេះឧបត្ថម្ភផ្ដាច់មុខដោយ៖ vivo S1 ស្វែងរកស្តាយថ្មីរបស់អ្នក ដោះសោរដោយស្កេនក្រយ៉ៅដៃលើអេក្រង់ | AI សែលហ្វី 32 MP

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
NetApp និង ICT Distribution សហការគ្នា ដើម្បីជំរុញអនាគតទិន្នន័យភាពនៅក្នុងប្រទេសកម្ពុជា

NetApp និង ICT Distribution សហការគ្នា ដើម្បីជំរុញអនាគតទិន្នន័យភាពនៅក្នុងប្រទេសកម្ពុជា

ដោយ ប៉េងលីន
NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
Toyota ចេញ Land Cruiser 300 Hybrid ថ្មី កម្លាំងខ្លាំង មានតម្លៃចាប់ពីខ្ទង់ 10 ម៉ឺនដុល្លារ!

Toyota ចេញ Land Cruiser 300 Hybrid ថ្មី កម្លាំងខ្លាំង មានតម្លៃចាប់ពីខ្ទង់ 10 ម៉ឺនដុល្លារ!

ដោយ ប៉េងលីន