ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

តោះ! មកដឹងអំពីអត្ថប្រយោជន៍នៃ Color OS6 របស់ស្មាតហ្វូន OPPO Reno (មានវីដេអូ)

ដោយ

Koun Jab Luffy

17 សីហា 2019 02:32 រសៀល

អាន 2 នាទី

Article image
Color OS6 របស់ស្មាតហ្វូន OPPO Reno Series ជាប្រភេទមុខងារថ្មី ដែល OPPO បានធ្វើការ Upgrade សម្រាប់តម្រូវការដ៏ចាំបាច់របស់អតិថិជនសំណព្វចិត្តរបស់ពួកគេ។ អត្ថប្រយោជន៍របស់ Color OS6 បាននឹងផ្តល់ជូនលោកអ្នកនូវរបកគំហើញថ្មីៗ ប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់ គ្មានដែនកំណត់ក្រោយពីមាន Feedback នៃអតិថិជនរបស់ពួកគេ និង ចាក់បំពេញនូវអ្វីដែលអតិថិជនរបស់ពួកគេចង់បានបំផុតរួមបញ្ជូលទាំងប្រព័ន្ធឆ្លាតវៃដែលមានលក្ខណៈពិសេសបំផុតទាំងការផ្លាស់ប្តូរពុម្ភអក្សរទូលាយជាងមុន និងបង្កើនសម្រស់លើផ្ទៃអេក្រង់ដោយស្វ័យប្រវត្តិទៅតាមផ្ទាំងមុខងារនីមួយៗ។
Color OS6 បាននាំមកជាមួយនឹងការវិវឌ្ឍនដូចជា៖
Hyper Boost ដើម្បីជំនួយដល់ការបង្កើនល្បឿន Game Boost
Game Assistant ដោយវានឹងអនុញ្ញាតិឲ្យលោកអ្នកអាចធ្វើការឆ្លើយតបបានគ្រប់សារចេញចូលទាំងអស់កាន់តែងាយស្រួល និង ឆាប់រហ័ស,
Game Space គឹជាការសម្រួលឲ្យលោកអ្នកកាន់តែមានភាពងាយស្រួលក្នុងការវាស់ស្ទង់ទីតាំងលើការលេងហ្គេមធំៗបាន,
Cloud Service ជាអ្នកវាស់ស្ទង់និងរក្សាផ្ទុកទិន្នន័យហ្គេមរបស់លោកអ្នកយ៉ាងមានសុវត្ថិភាព,
Riding Mode ជួយបញ្ជៀសការរំខាននៅពេលដែលលោកអ្នកបើកបរនូវគ្រប់មធ្យោបាយធ្វើដំណើរផ្សេងៗ ,
Smart Assistant ជំនួយលោកអ្នកឲ្យដឹងដោយស្វ័យប្រវត្តិលើប្រតិទិន ឧតុនិយមប្រចាំថ្ងៃ ការកំណត់រូបភាពវីដេអូ និង លំហាត់ប្រាណរបស់លោកអ្នកជាដើម ,
Notification Bar កាន់តែឆ្លាតវៃ ដោយសារវានឹងផ្តល់ដំណឹងដល់លោកអ្នកត្រឹមជាសារដែលមានសារៈសំខាន់តែប៉ុណ្ណោះ ចំពោះសារមិនមានសារៈសំខាន់វិញ វានឹងមិនផ្តល់ជូននោះទេ ,
Navigation Gesture គឺបានរៀបចំរួចជាស្រេចចំពោះការប្រើប្រាស់ Short Cut ដើម្បីចំណេញពេលវេលា និង កាន់តែសាមញ្ញដល់អ្នកប្រើប្រាស់ថែមទៀតផង និង ចុងក្រោយគឺ System Smart Management ប្រៀបបាននឹងជំនួយការឆ្លាតវៃដើម្បីបញ្ឈប់កម្មវិធីដែលប្រើប្រាស់បានតែមួយភ្លែតដើម្បីរក្សាទុកថាមពលថ្មបានរយៈពេលយូរ ៕
Article image
Article image

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

តោះ! មកដឹងអំពីអត្ថប្រយោជន៍នៃ Color OS6 របស់ស្មាតហ្វូន OPPO Reno (មានវីដេអូ)