no-alternative title
no-alternative title
no-alternative title
no-alternative title

ថ្ងៃនេះ Samsung Galaxy Note 10 និង 10+ ដាក់លក់ជាផ្លូវការនៅកម្ពុជាហើយ! តើសំណព្វចិត្តណាខ្លះ រង់ចាំស្តេចស្មាតហ្វូនប៊ិចនេះ

នៅទីបំផុតពេលវេលាដែលអតិថិជនទាំងអស់ រង់ចាំយ៉ាងអន្ទះសារបំផុតនោះបានមកដល់ហើយ! ក្រោយពីព្រឹត្តិការណ៍ដាក់បង្ហាញ និងការដាក់ឱ្យ កម៉្មង់ទិញទុកមុនរួចមកចំនួននៃអតិថិជនយ៉ាងច្រើនលើសលុបហួសពីការរំពឹងទុកបានអញ្ជើញមកដល់ក្រុមហ៊ុន និងតាមដេប៉ូផលិតផល សាមសុង ដើម្បីសាកសួរនូវកាលបរិច្ឆេទជាក់លាក់ក្នុងការដាក់លក់ជាផ្លូវការនូវស្តេចកំពូលស្មាតហ្វូន Samsung Galaxy Note 10 និង 10+ នេះក្នុងព្រះរាជាណាចក្រកម្ពុជាយើង! ដូច្នេះ ដើម្បីឆ្លើយតបតាមការស្រឡាញ់គាំទ្រក៏ដូចជាការជឿជាក់លើកំពូលបច្ចេកវិទ្យាដ៏ពិសេសអស្ចារ្យដែលមានតែមួយគ្មានពីរក្នុងលោក ក្រុមហ៊ុន សាមសុង ក៏ប្រញាប់ប្រញាល់បញ្ចេញឱ្យដល់ដៃអតិថិជនទាំងអស់ឱ្យលឿនបំផុតតាមដែលអាចធ្វើទៅបាន! គួរបញ្ជាក់ផងដែរថាស្តេចកំពូលស្មាតហ្វូនប៊ិក Samsung Galaxy Note 10 និង 10+ ដាក់លក់ក្នុងថ្ងៃទី 23 ខែសីហា ឆ្នាំ 2019 នេះតែម្តងជាមួយនឹងលក្ខណៈពិសេស ប្លែក និងទំនើបទាន់សម័យដូចខាងក្រោម៖ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

* Samsung Galaxy Note 10 មានអេក្រង់ទំហំ 6.3 អ៊ីង ប្រើប្រាស់ស៊ីមកាត 2 និងមានកាមេរ៉ាមុខ 1 គ្រាប់ទំហំ 10 MP ហើយនិងមានកាមេរ៉ាក្រោយ 3 គ្រាប់ Ultra Wide ទំហំ 16 MP, Wide ទំហំ 12 MP, និង Telephoto ទំហំ 12 MP។ ស្មាតហ្វូន Note 10 មានរ៉េមទំហំ 8GB និងមេម៉ូរីទំហំ 256GB ហើយនឹងមានថាមពលថ្ម 3,500 mAh។ ចំណុចពិសេសគឺមាន Microphone  3 គ្រាប់៖ ខាងលើ ខាងក្រោម និងចំហៀង និងមាន Color: មាន 2 ពណ៌៖ ប្រាក់ និងផ្កាឈូក។ Note 10 ចេញលក់តម្លៃ 899 ដុល្លារ

 

* Samsung Galaxy Note 10+ មានទំហំអេក្រង់ 6.8 អ៊ីង ប្រភេទ Dynamic AMOLED មានរន្ធដាក់ស៊ីមកាត 2  និងមានកាមេរ៉ាមុខ 1 គ្រាប់ទំហំ 10MP ហើយនិងមានកាមេរ៉ាក្រោយ 3 គ្រាប់ Ultra Wide ទំហំ 16 MP, Wide ទំហំ 12 MP, និង Telephoto ទំហំ 12 MP និង DepthVision Camera (សម្រាប់ថតរូប ឬ វីដេអូ ដែលធ្វើឱ្យព្រាលផ្ទៃខាងក្រោយ)។  Note 10+ មានរ៉េមទំហំ 12GB និងមានមេម៉ូរីទំហំ 256GB និង អាចបន្ថែមមេម៉ូរីខាងក្រៅបាន 1T មានបច្ចេកវិទ្យាដោះសោរលើអេក្រង់ Fingerprint (Under Display) និងមានថាមពលថ្ម 4,300 mAh។  ចំណុចចាប់អារម្មណ៍ គឺមាន Microphone 3 គ្រាប់៖ ខាងលើ ខាងក្រោម និងចំហៀង និងមានមាន 3 ពណ៌៖ ពណ៌ស ពណ៌ខ្មៅ និងពណ៌ប្រាក់។ Note 10+ ចេញលក់ក្នុងតម្លៃ 1,059 ដុល្លារ

 

មិនទាន់អស់នៅឡើយទេណា... សម្រាប់អតិថិជនដែលមានបំណងចង់បង់រំលោះ កំពូលស្មាតហ្វូនប៊ិចនេះ ក្រុមហ៊ុនក៏មានការផ្តល់ជូនការបង់រំលោះដោយគ្មានការប្រាក់(០%) រយៈពេល 9 ខែ(បង់ 30%មុន សល់ 70% បង់រំលោះ 9ខែ)ការបង់រំលោះនឹងផុតកំណត់ថ្ងៃទី 23 សីហា 2019។ លើសពីនេះទៅទៀតក៏មានការផ្តល់ជូនស៊ីមកាតលេខពិសេសពី Callcard ដែលអាចប្រើប្រាស់អ៊ីធើណិតដោយឥតគិតថ្លៃរហូតដល់ 180GB ផងដែរ។ 

ដូច្នេះសូមរួសរាន់ឡើង! កុំឱ្យឱកាសក្លាយជាម្ចាស់ស្តេចកំពូលស្មាតហ្វូនរំលងឱ្យសោះ! នៅមានលក្ខណៈពិសេសអស្ចារ្យជាច្រើនទៀតដែលពិពណ៌នាមិនទាន់អស់សម្រាប់ Samsung Galaxy Note 10 និង 10+ ! សម្រាប់ព័ត៌មានបន្ថែមសូមមកសាកសួរ និងទស្សនាដោយផ្ទាល់នៅតាមហាងលក់ផលិតផល សាមសុង ឬតំណាងដេប៉ូចែកចាយរបស់ក្រុមហ៊ុនដែលជិតលោកអ្នកបំផុតទូទាំងប្រទេសកម្ពុជា ឬក៏អាចទំនាក់ទំនងមកកាន់លេខ 1800 203 232 !!

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
វត្តមានរថយន្ត MG G50 នឹងបន្ថែមជម្រើសកាន់តែល្អប្រសើរសម្រាប់ប្រជាជនកម្ពុជាជាមួយតម្លៃត្រឹមតែ​ $37,999

វត្តមានរថយន្ត MG G50 នឹងបន្ថែមជម្រើសកាន់តែល្អប្រសើរសម្រាប់ប្រជាជនកម្ពុជាជាមួយតម្លៃត្រឹមតែ​ $37,999

ដោយ ប៉េងលីន
MSI បង្ហាញចេញនូវផលិតផលថ្មីៗជច្រើនក្នុងព្រឹត្តិការណ៍ពិពរណ៍ Computex 2025

MSI បង្ហាញចេញនូវផលិតផលថ្មីៗជច្រើនក្នុងព្រឹត្តិការណ៍ពិពរណ៍ Computex 2025

ដោយ ប៉េងលីន
ក្រុមហ៊ុនរថយន្តអគ្គិសនី Leapmotor នឹងបើកដំណើរការជាផ្លូវការនៅប្រទេសកម្ពុជានាពេលឆាប់ៗនេះ ដើម្បីផ្តល់នូវរថយន្តអគ្គិសនីសម្រាប់យុគសម័យថ្មីដ៏ឆ្លាតវៃនិងមានតម្លៃសមរម្យ

ក្រុមហ៊ុនរថយន្តអគ្គិសនី Leapmotor នឹងបើកដំណើរការជាផ្លូវការនៅប្រទេសកម្ពុជានាពេលឆាប់ៗនេះ ដើម្បីផ្តល់នូវរថយន្តអគ្គិសនីសម្រាប់យុគសម័យថ្មីដ៏ឆ្លាតវៃនិងមានតម្លៃសមរម្យ

ដោយ ប៉េងលីន
Honda ចេញឡាន CR-V 2026 ថ្មី ប្រើម៉ាស៊ីន Hybrid តុបតែងបែប Off-road អេមខ្លាំងមែនទែន!

Honda ចេញឡាន CR-V 2026 ថ្មី ប្រើម៉ាស៊ីន Hybrid តុបតែងបែប Off-road អេមខ្លាំងមែនទែន!

ដោយ ប៉េងលីន
Maextro S800 គូរប្រជែង Maybach S-Class នឹងប្រកាសផ្លូវការណ៍នៅថ្ងៃ 30 ឧសភានេះហើយ

Maextro S800 គូរប្រជែង Maybach S-Class នឹងប្រកាសផ្លូវការណ៍នៅថ្ងៃ 30 ឧសភានេះហើយ

ដោយ ប៉េងលីន
ឡានអគ្គិសនី Xiaomi YU7 SUV នឹងកា្លយជាគូរប្រជែងថ្មីមួយទៀតជាមួយ Tesla Model Y

ឡានអគ្គិសនី Xiaomi YU7 SUV នឹងកា្លយជាគូរប្រជែងថ្មីមួយទៀតជាមួយ Tesla Model Y

ដោយ ប៉េងលីន