ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

ក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្រ្ទីប៊្យូសិន បានរៀបចំពិធីបណ្តុះបណ្តាល និងបង្ហាញផលិតផល Synology ថ្មីៗ ជូនដល់អតិថិជនរបស់ខ្លួន

ដោយ

Koun Jab Luffy

23 សីហា 2019 11:00 ព្រឹក

អាន 3 នាទី

Article image
នៅថ្ងៃទី 22 ខែសីហា ឆ្នាំ 2019 ក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្រ្ទីប៊្យូសិន (ECI Distribution) ដែលជាក្រុមហ៊ុនមួយដែលចែកចាយផលិតផលអេឡិកត្រូនិកជាច្រើន និងផ្តល់ដំណោះស្រាយនានាអំពីពត៌មានវិទ្យាឈានមុខគេនៅកម្ពុជា បានធ្វើការតាំងបង្ហាញនូវផលិតផលថ្មីៗ  Synology ថ្មីៗ រួមនិងការបណ្តុះបណ្តាលបច្ចេកវិទ្យាថ្មីៗ ជូនដល់អតិថិជនរបស់ខ្លួនផងដែរ។
ការធ្វើបទបង្ហាញ ពីផលិតផលទាំងនេះ បានចូលរួមដោយផ្ទាល់ពី លោក Victor Wang ដែលបានអញ្ជើញមកពីក្រុមហ៊ុន Synology ដោយផ្ទាល់ ក្រោមប្រធានបទ Synology Data Protection Solution ដោយ ផ្តោតទៅលើរក្សារទុកឯកសារមានសារះសំខាន់សម្រាប់ឧស្សាហកម្មខ្នាតតូច មធ្យម រហូតដល់សហគ្រាសធំៗ ដើម្បីធ្វើអោយពួកគាត់យល់ដឹងបន្ថែមទៀតពីរបៀបរក្សាទុកឯកសារទាំងនេះអោយកាន់តែមានសុវត្ថិភាព និងបង្កលក្ខណះងាយស្រួលក្នុងការយកមកប្រើប្រាស់ឡើងវិញ។ ការរក្សាទុកក្នុង Local System រឺ ក៏ Back up ទៅកាន់ Outside System។
Article image
កម្មវិធីនេះ បានរៀបចំឡើងនៅសណ្ឋាគារ រ៉ាហ៊្វលឡឺរ៉ូយ៉ាល់។ វេលាម៉ោង 5:30 ល្ងាច រហូតដល់ម៉ោង 9:00 ល្ងាច ដោយមានការអញ្ជើញចូលជាកិត្តិយស ក្នុងការបើកកម្មវិធីដោយ លោក ញ៉េប ចន្ថា ប្រធានគ្រប់គ្រងទូទៅ  ក្រុមហ៊ុន  អ៊ី ស៊ី អាយ ឌីស្រ្ទីប៊្យូសិន និង មានភ្ញៀវកិត្តិយសជាច្រើនដែលជាអតិថិជនរបស់ក្រុមហ៊ុនបានចូលរួមយ៉ាងច្រើនកុះករ នៅសណ្ឋាគារ រ៉ាហ៊្វលឡឺរ៉ូយ៉ាល។
Article image
Article image
ក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្រ្ទីប៊្យូសិន ជាក្រុមហ៊ុននាំចូល និង ចែកចាយផលិតផលបច្ចេកវិទ្យាឈានមុខគេនៅក្នុង  ព្រះរាជាណាចក្រកម្ពុជា  ដែលមានផលិតផលជាច្រើនប្រភេទដូចជា៖ Synology, DELL EMC, Lenovo, Razer, DxRacer, Sony Projector, Sony Pro Bravia, Fuji Xerox, Transcend, APC,SonicWALL, Trendnet, Link basic, Aerohive, Bitdefender ហើយផលិតផលបច្ចេកវិទ្យាដ៏ទៃៗទៀតជាច្រើន និង ជាក្រុមហ៊ុនផ្តល់នូវដំណោះស្រាយនានាពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យាដែលមាន គុណភាពល្អ តំលៃសមរម្យ និង សេវាកម្មរហ័ស។
Article image
Article image
Article image
Article image
ឆ្លៀតក្នុងឱកាសនេះផងដែរ ក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្រ្ទីប៊្យូសិន ក៏សូមថ្លែងអំណរគុណដល់ អតិថិជនទាំងអស់ដែលតែងតែគាំទ្រដល់ក្រុមហ៊ុនកន្លងមក ហើយក្រុមហ៊ុននឹង សន្យាថា និង ខិតខំប្រឹងប្រែងពង្រឹងគុណភាព និង សេវាកម្មរបស់ខ្លួនជាបន្តទៀតជូនដល់អតិថិជនរបស់ខ្លួន។
Article image
Article image
សម្រាប់ពត៌មានលម្អិតសូមទំនាក់ទំនងមកកាន់បណ្តាញដូចខាងក្រោម៖
- សាខាទី 01 ផ្ទះលេខ 164, ផ្លូវ 430, សង្កាត់ទួលទំពូង 2, ខណ្ឌចំការមន, ភ្នំពេញ
- សាខាទី 02 ផ្ទះលេខ 16, ផ្លូវ 290, សង្កាត់ទួលស្វាយព្រៃ 2, ខណ្ឌចំការមន, ភ្នំពេញ
- លេខទំនាក់ទំនង៖ 078 888 591 / 077 888 186
- ហ្វេសបុក៖ Synology Cambodia
- យូធូប ៖ ECI Distribution

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

St 276, Phnom Penh, Cambodia

លេខទូរស័ព្ទ

015 504 171

អ៊ីមែល

info: [email protected]

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.