ស្វែងរកពួកយើង:

Nokia 4.2 ពណ៍ផ្កាឈូកដ៏ស្រស់ស្អាត ប្រកាសចេញលក់នៅកម្ពុជាហើយ ជម្រើសដ៏ល្អបំផុតសម្រាប់យុវវ័សម័យថ្មី

ដោយ

Koun Jab Luffy

24 សីហា 2019 07:29 យប់

អាន 2 នាទី

Article image
បន្ទាប់ពីការចេញលក់នូវស្មាតហ្វូន Nokia 4.2 ជម្រើសពណ៍ខ្មៅ អស់មួយរយៈពេលខ្លី ទទួលបានូវភាពជោគជ័យនោះ នៅថ្ងៃនេះ ក្រុមហ៊ុន Nokia បាននាំមកនូវពណ៍ផ្កាឈូកថ្មីមួយទៀតហើយសម្រាប់ទីផ្សារកម្ពុជា ជាមួយនិងការផ្តល់ជូនតម្លៃដដែល គឺ 155 ដុល្លា។ ជាមួយនិងវត្តមានពណ៍ផ្កាឈូកថ្មីនេះ ជឿជាក់ថា នឹងធ្វើអោយហ្វេនរបស់ Nokia រឹតតែជាមានការគំាទ្រខ្លាំងថែមទៀត ដោយសារតែតួទាំងមូលនៃស្មាតហ្វូន Nokia 4.2 នេះ គឺផលិតពីកញ្ចក់ទាំងមុខទាំងក្រោយ ដូច្នេះហើយ វានឹងរំលេចនៅពណ៍កាន់តែស្រស់ស្អាត សក្តិសមសម្រាប់យុវវ័យសម័យថ្មីនាពេលបច្ចុប្បន្ន។
Nokia 4.2 ដែលត្រូវបានគេចាត់ទុកថា គឺជាស្មាតហ្វូន ដែលមានភាពលេចធ្លោជាងគេនៅក្នុងចំណោមស្មាតហ្វូនដែលមានលក្ខណះស្រដៀងគ្នា និងមានតម្លៃប្រហែលគ្នានោះ នៅពេលនេះ គឺកំពុងតែធ្វើអោយប្រិយមិត្តជាច្រើននៅកម្ពុជា សសើរមិនដាច់ពីមាត់នោះទេ បន្ទាប់ពីបានប្រើប្រាស់ស្មាតហ្វូននេះ។ Nokia 4.2 មានកាមេរ៉ាមុខក្រោយថតរូបបានច្បាស់ មានកម្លាំងម៉ាស៊ីនខ្លាំង ហើយនឹងមានប៊ូតុង Google Assistant នៅផ្នែកចំហៀងដែលនឹងផ្តល់នូវភាពងាយស្រួលកាន់តែខ្លាំងថែមទៀតនៅក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។
Article image
Nokia 4.2 នេះ មានអេក្រង់ទំហំ 5.71 អ៊ីង water drop-Notched TFT Display ជាមួយនឹងកម្រិតភាពច្បាស់ 720p និងដំណើរការនៅលើបន្ទះឈីប Snapdragon 439 octa-core A53 និងក្រាហ្វិកកាត Adreno 505 GPUអមមកជាមួយរ៉េមទំហំ 3GB ជាមួយនឹងម៉េមូរីទំហំ 32GB។  Nokia 4.2 ប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះ នៅខាងក្រោយជាមួយនឹងទំហំ 13MP f/2.2 + 2MP depth sensor ភ្ជាប់ជាមួយនឹងមុខងារ phase-detect autofocus និងភ្លើង LED flash។ កាមេរ៉ាគោលរបស់ស្មាតហ្វូននេះ ទ្រទ្រង់នូវបច្ចេកវិទ្យា night mode ដ៏អស្ចារ្យសម្រាប់ការថតរូបភាពនៅទីងងឹតកាន់តែប្រសើរ។ ប្រព័ន្ធស្កេនក្រយ៉ៅដៃរបស់ស្មាតហ្វូននេះគឺស្ថិតនៅផ្នែកខាងក្រោយក្រោមកាមេរ៉ា។  សម្រាប់កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះ គឺមានទំហំ 8MP selfie ដែលប្រើប្រាស់នូវបច្ចេកវិទ្យា AI Face Unlock។
Article image
ស្មាតហ្វូន Nokia 4.2 ក៏មានភ្ជាប់ជាមួយនឹងភ្លើង Notification Light ពណ៌សមួយផងដែរ នៅលើ Power Key ដូចគ្នាទៅនឹងស្មាតហ្វូន Nokia ជាច្រើនទៀត។ ស្មាតហ្វូននេះ ទ្រទ្រង់ទៅលើបច្ចេកវិទ្យា 4G និងមានវិទ្យុ FM Radio, NFC និងដំណើរជាមួយនឹងប្រព័ន្ធប្រតិបត្តិការណ៍ Android Pie ដោយនឹងអាចធ្វើការអាប់ដែតឡើងទៅកាន់ Android Q នាពេលឆាបៗនេផងដែរ។  Nokia 4.2 ពណ៍ផ្កាឈូកថ្មីនេះ ចេញលក់ទីផ្សារកម្ពុជាដដែល ជាមួយនឹងតម្លៃ 155 ដុល្លាជាមួយនឹងការបន្ថែមជូននូវ Case រួមនិងអាវភ្លៀងមួយផងដែរ។
Nokia 4.2 ពណ៍ផ្កាឈូកដ៏ស្រស់ស្អាត ប្រកាសចេញលក់នៅកម្ពុជាហើយ ជម្រើសដ៏ល្អបំផុតសម្រាប់យុវវ័សម័យថ្មី