no-alternative title

ដំណឹងល្អ! ពាក្យសុំចូលរួមប្រឡង The Mask Singer Cambodia គឺមិនគិតថ្លៃទេ (Free) នៅគ្រប់ហាងលក់ទូរស័ព្ទដៃ OPPO

សម្រាប់បេក្ខជន បេក្ខនារី ដែលមានបំណងចង់បញ្ចេញសមត្ថភាពសម្លេង ក្នុងកម្មវិធី The Mask Signer Cambodia អាចមកទទួលយកពាក្យសុំចូលរួមប្រឡង ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃនេះតទៅ នៅហាងលក់ទូរស័ព្ទដៃដែលមានស្លាកសញ្ញា OPPO ដែលនៅក្បែរផ្ទះរបស់លោកអ្នកជាងគេ។ ក្រៅពីនេះ លោកអ្នកក៏អាចទទួលយកពាក្យសុំចូលរួមប្រឡងដោយឥតគិតថ្លៃនៅក្នុង Studio ហង្សមាស ផ្សារទំនើប អ៊ីអនម៉ល សែនសុខ ភ្នំពេញ ជាន់ទី 4 បានយ៉ាងងាយស្រួលផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

The Mask Singer Cambodia គឺជាកម្មវិធីថ្មី ប្លែក ជាលើកដំបូងតែមួយគត់ ក្រោមការសហការគ្នារវាងក្រុមហ៊ុនធំចំនួនពីរ គឺ ហង្សមាស និង ក្រុមហ៊ុនស្មាតហ្វូន OPPO ប្រចាំនៅព្រះរាជាណាចកក្រកម្ពុជា ដែលវាគឺជាកំពូលកម្មវិធីប្រឡងច្រៀងសម័យ Digital ប្លែកពីគេតម្រូវឲ្យបេក្ខជនទាំងអស់ច្រៀងដោយពាក់របាំងមុខ ទៅតាមស្ទីលរបស់ពួកគេ   រៀងៗខ្លួន និង ធ្វើការបង្ហាញសមត្ថភាពពិត ដោយការបញ្ចេញសម្លេងពិតរបស់ពួកគេនៅលើឆាកតន្រ្តីដ៏ធំសម្បើមខ្នាតអន្តរជាតិដ៏ទំនើប នៅមុខមហាជនរាប់លាននាក់។

សូមបញ្ជាក់ថា មកដល់ពេលនេះ កម្មវិធីប្រឡងចម្រៀងបែប Digital “The Mask Singer Cambodia”  ដែលបានឧបត្ថម្ភផ្តាច់មុខដោយក្រុមហ៊ុន OPPO  បានចាប់ផ្តើមដំណើរការជម្រុះវគ្គដំបូងបន្តបន្ទាប់ផ្តើមចាប់ពី៖

- ខេត្តសៀមរាប នៅផ្សារហេរីថេក (The Heritage Walk ) កាលពីថ្ងៃទី 03 ខែកញ្ញា ឆ្នាំ 2019 និងទើបតែបញ្ចប់ប្រកបដោយភាពជោគជ័យ និង ទទួលបានការគាំទ្រខ្លាំង  

- នៅខេត្តតាកែវ កាលថ្ងៃទី 03 ខែកញ្ញា ឆ្នាំ 2019 នៅក្នុងសកលវិទ្យាល័យ បៀលប្រាយ ហើយទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន និង អ្នកគាំទ្រស្មាតហ្វូន OPPO គ្រប់ស៊េរីតែម្តង។

- សម្រាប់វគ្គជម្រុះ នៅ ថ្ងៃទី 04 ខែកញ្ញា ឆ្នាំ 2019 នេះ បានប្រព្រឹត្តិទៅនៅទីរួមខេត្តកំពង់ចាម នៅក្នុងសណ្ឋាគារ LBN Asian ដែលមានប្អូនៗយុវវ័យចូលរួមច្រើនកុះករ។ 

-សម្រាប់ ថ្ងៃទី 05 ខែកញ្ញា ឆ្នាំ 2019 នេះ ស្អែកនេះនឹងមានកម្មវិធីប្រគុំតន្ត្រី The Mask Singer Tour Concert ដោយមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍រស្មីហង្សមាសចាប់ពីម៉ោង៨យប់តទៅដែលមានការចូលរួមពីកំពូលតារាចំរៀង អ្នកនាង ពេជ្រ សោភា, លោក Step, កញ្ញា រ៉េត ស៊ូហ្សាណា ដែលជា   តារាតំណាងទូរស័ព្ទដៃ OPPO ព្រមទាំងតារាចំរៀងល្បីៗជាច្រើននាក់ទៀត។ 

 - សម្រាប់វគ្គជម្រុះនៅខេត្តបាត់ដំបង នឹងប្រព្រឹត្តទៅនៅ ថ្ងៃទី 06 ខែកញ្ញា ឆ្នាំ 2019 នៅសណ្ឋាគារ ស្ទឹងសង្កែ ដូច្នេះប្អូនៗសូមរួសរាន់ឡើង ទៅយកពាក្យប្រឡងដោយមិនគិតថ្លៃឡើយ។  

- សម្រាប់វគ្គជម្រុះនៅរាជធានីភ្នំពេញ នឹងប្រពឹ្រត្តទៅនៅ ថ្ងៃទី 08 ខែកញ្ញា ឆ្នាំ 2019 នៅផ្សារទំនើប        អ៊ីអនម៉ល សែនសុខ ភ្នំពេញ ជាន់ទី 4។ 

អាស្រ័យហេតុនេះសម្រាប់អ្នកពុំទាន់បានមកទទួលពាក្យសុំចូលរួមប្រឡង The Mask Singer Cambodia ដោយឥតគិតថ្លៃ សូមប្រញាប់រួសរាន់អញ្ជើញមកកាន់ហាងលក់ទូរស័ព្ទដៃ OPPO ដែរនៅក្បែរលោកអ្នកជាងគេ រឺក៏ នៅក្រុមហ៊ុនហង្សមាសផ្ទាល់។ សូមកុំឲ្យឱកាសដ៏ល្អនេះកន្លងផុតទៅឲ្យសោះ ព្រោះ ជ័យលាភីដែលឈ្នះចុងក្រោយនឹងទទួលបានទឹកប្រាក់សុទ្ធដល់ទៅ 100,000,000រៀល ( 1 រយលានរៀល)  ប្រមាណជា 2 ម៉ឺន 5 ពាន់ដុល្លាអាមេរិក ថាមិនត្រូវអាចមានរង្វាន់ទូរស័ព្ទដៃទំនើបៗ ពី OPPO បន្ថែមទៀតក៏ថាបាន។ សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ OPPO ដូចជា៖ 

 ចុច like Facebook : https://bit.ly/33XLZcs 

 ចុច Follow Instagram : https://bit.ly/2ZsPjg0 

 ចុចសាប់លើរូបកណ្តឹង YouTube : https://bit.ly/2Zqgq7C  

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន