ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

កែវ សុខផេង ដែលជាកីឡាករឆ្នើមកម្ពុជា បាននិយាយថា កម្ពុជា នៅតែឈានទៅមុខ ដោយឈរលើស្មារតីរួបរួមគ្នា

ដោយ

Koun Jab Luffy

09 កញ្ញា 2019 10:44 ព្រឹក

អាន 2 នាទី

Article image
កាលពីសប្តាហ៍មុន កម្ពុជាបានបំបែកឯកត្តកម្មថ្មីបំផុត ដោយអាចយកពិន្ទុ បានស្មើរ 1 ទល់នឹង 1 ជាមួយនឹងហុងកុង ខណៈលទ្ធផលប្រកួតកន្លងមកទាំង 6 លើក កម្ពុជា សឹងតែពុំបានស្គាល់រសជាតិស្មើ ឫ ឈ្នះហុងកុងម្តងណាឡើយ ដែលនេះអាចទុកបានថា កីឡាករជម្រើសជាតិកម្ពុជាយើងកាន់តែវិវឌ្ឍន៍។ ក្នុងការប្រកួតរវាងកម្ពុជា និង ហុងកុង កីឡាករក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា កែវ សុខផេង កីឡាករឆ្នើមនោះ បន្ទាប់ពីបានស៊ុតបាល់បញ្ចូលទីមួយគ្រាប់ វាយបកយកស្មើជាមួយហុងកុងវិញនៅនាទី ទី 32 នៅពហុកីឡាដ្ឋានជាតិអូឡាំពិក លើការប្រកួត World Cup Qatar 2022 & Asian Cup 2023 Qualifiers វគ្គជម្រុះ Preliminary Joint Qualification Round 2 បាននិយាយថា៖ “មួយគ្រាប់នេះ គឺសម្រាប់អ្នកទាំងអស់គ្នា” ដែលធ្វើឲ្យអ្នកគាំទ្រពេញចិត្តស្តូកតែម្តង និង សង្ឃឹមថា កម្ពុជានៅតែឈានទៅមុខ លើស្មារតីរួបរួមគ្នាចំពោះការប្រកួតបន្តបន្ទាប់។
នៅថ្ងៃទី 10 ខែកញ្ញា ឆ្នាំ២០១៩នេះ កម្ពុជា នឹងជួបជាមួយក្រុមជម្រើសជាតិប្រទេសបារ៉ែន ជាបន្ត អាស្រ័យហេតុនេះ សូមកុំភ្លេចអញ្ជើញចូលរួមទស្សនា និង គាំទ្រដោយផ្ទាល់ឲ្យបានច្រើនកុះករ ដើម្បីជាកម្លាំងចិត្តដល់ក្រុមកីឡាករជម្រើសជាតិកម្ពុជាយើង យកឈ្នះជ័យជំនៈ លើក្រុមប៉ារែន សម្រាប់ការប្រកួត នៅថ្ងៃស្អែក ទី 10 ខែកញ្ញា 2019 ខាងមុខនេះ ជាពិសេសអ្នកណាខ្លះបាន Crush លើកីឡាករជម្រើសជាតិយើង និង កីឡាករ កែវ សុខផេង កុំភ្លេចណាប្រសិនបើមាន ទូរស័ព្ទ OPPO Reno 10X Zoom (60X Digital Zoom) អាច Zoom យក Crush របស់អ្នកពីចម្ងាយបានយ៉ាងច្បាស់ អែមតែម្តង ដោយមិនចាំបាច់ហត់ប្រជ្រៀតគ្នាឡើយ។
Article image
Admin សូមជូនពរឲ្យក្រុមជម្រើសជាតិកម្ពុជា យកឈ្នះលើការប្រកួតរវាង កម្ពុជា និង បារ៉ែន! ចុះអ្នកវិញទាយបានទេ ថាកម្ពុជា អាចរកគ្រាប់បាល់ប៉ុន្មានគ្រាប់? បារ៉ែនប៉ុន្មានគ្រាប់? តើមានពាក្យជូនពរអ្វីខ្លះជូនពរពួកគាត់?

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

កែវ សុខផេង ដែលជាកីឡាករឆ្នើមកម្ពុជា បាននិយាយថា កម្ពុជា នៅតែឈានទៅមុខ ដោយឈរលើស្មារតីរួបរួមគ្នា