ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

តើលោកអ្នកបានត្រៀមការដូពិសេសសម្រាប់អ្នកអ៊ុតលទ្ធផលប្រឡងបាក់ឌុបហើយ ឬនៅ?

ដោយ

Koun Jab Luffy

09 កញ្ញា 2019 06:53 ល្ងាច

អាន 3 នាទី

Article image
ទីបំផុតអ្វីដែលអ្នកប្រឡងបាក់ឌុប កំពុងបុកពោះ និង ទន្ទឹងរង់ចាំ លទ្ធផល ថា “ជាប់” ឬ “ធ្លាក់” នឹងត្រូវបានលាតត្រដាងជាផ្លូវការ នៅថ្ងៃរសៀលទី 09 ខែកញ្ញា 2019 សម្រាប់ មណ្ឌលរាជធានីភ្នំពេញ និង ខេត្តកណ្តាល ព្រមទាំងនៅតាមបណ្តាខេត្តនានានឹងត្រូវប្រកាសនៅថ្ងៃទី 10 ខែកញ្ញា ឆ្នាំ 2019 បន្ទាប់!  នេះបើយោងតាមសេចក្តីប្រកាសរបស់ ក្រសួងអប់រំ  យុវជន និងកីឡា។
ទោះបីជាលទ្ធផលនៃការប្រឡង “វិជ្ជមាន” រឺ “អវិជ្ជមាន” អាណាព្យាបាល មិត្តភកិ្ត និងមនុស្សជាទីស្រឡាញ់ របស់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡងកាលពីថ្ងៃទី 19 សីហា 2019 គប្បីប្រើប្រាស់នូវពាក្យសម្តីសមរម្យ អបអរសាទរ លើកទឹកចិត្ត ឬភ្ជាប់នូវកាដូ         ផ្សេងៗ ជំនួសឲ្យពាក្យស្តីបន្ទោស ប្រមាថខ្លាំងៗ ដែលជាមូលហេតុ ធ្វើឲ្យពួកគាត់អស់សង្ឃឹម បាក់ទឹកចិត្ត និង ជួនកាល អាចបណ្តាលឲ្យមាន   ជំងឺផ្លូវចិត្ត រហូតឈានដល់ការធ្វើអត្តឃាត ដោយសារតែលទ្ធនៃការប្រលងបាក់ឌុបក៏មាន។
Article image
ទោះអ្នកជាប់ ឬ មិនជាប់ក្តី ប៉ុន្តែលោកអ្នកជាឳពុកម្តាយ នៅតែអាចផ្តល់ការស្រលាញ់ជាកាដូសម្រាប់ពួកគាត់បាន តាមរយៈវត្ថុអនុស្សាវរីយ៍ធម្មតា និង សាមញ្ញ  សម្រាប់ជូន លើកទឹកចិត្ត ដល់អ្នកកំពុងរង់ចាំការប្រកាសលទ្ធផលប្រឡងបាក់ឌុប ២០១៩ នោះគឺ ស្មាតហ្វូន OPPO F11 Pro ដែលជាឩបករណ៍ ជំនួយការពិសេស សម្រាប់ការសិក្សាស្រាវជ្រាវជាបន្តរបស់ពួកគេ នៅថ្នាក់មហាវិទ្យាល័យ ឬ ប៉ះប៉ូវការខិតខំរបស់ពួកគាត់បាន។ ជាមួយនឹងទូរស័ព្ទ OPPO F11 Pro  128 GB អាចជួយពួកគាត់ក្នុងការស្វែងរកមេរៀន គន្លឹះល្អៗ នៅបណ្តាញសង្គម Facebook, YouTube, និង Google ដោយឥតបារម្ភ រឿងទូរស័ព្ទ អស់ថ្ម ព្រោះវាជាម៉ូឌែលដែលមានកម្លាំងថាមពលថ្មធំរហូតដល់ទៅ 4000 mAh ប្រើបានរយៈពេលយូរលើសពីមួយថ្ងៃ ទោះជាលោកអ្នកប្រើប្រាស់កម្មវិធីច្រើនយ៉ាងណាក្តី! ហើយវាក៏អាចភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាសាកថ្មល្បឿនលឿន VOOC 3.0 មិនត្រូវការរង់ចាំរយៈពេលសាកថ្មយូរឡើយ។
Article image
ជាពិសេស OPPO F11 Pro មានអេក្រង់លាតពេញ ទំហំ 6.5 inch FHD+ ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Andriod 9.0 និង មាន CPU P70 6+64GB, RAM ទំហំ 6GB និង ROM ទំហំ 128GB ភ្ជាប់បច្ចេកវិទ្យាជំនួយល្បឿន Hyper Boost ងាយស្រួលសម្រាប់ការមើលមេរៀន រឺ ឯកសារផ្សេងៗ នៅលើ Internet ឥតរំខានលោកអ្នកឡើយ។
Article image
ក្រៅពីនេះ វាមានបង្កប់នូវកាមេរ៉ាមុខចំកណ្តាល ទំហំ 16MP ងាយស្រួលថតរូបស៊ែលហ្វី សម្រាប់ទុកជាអនុស្សាវរីយ៍ និង បំពាក់នូវកាមេរ៉ាក្រោយភ្លោះទំហំ 48MP ងាយស្រួលសម្រាប់ការផ្តិតយករូបភាពទុកជាឯកសារមេរៀនផ្សេង ចុងក្រោយ Admin សូមជូនពរឲ្យប្អូនៗ ដែលប្រឡងបាក់ឌុបឆ្នាំ 2019ជាប់ដោយសា្ថពរ និង បាននិទេស្ទល្អគ្រប់គ្នា។

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

St 276, Phnom Penh, Cambodia

លេខទូរស័ព្ទ

015 504 171

អ៊ីមែល

info: [email protected]

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.