ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Nokia 105 ឆ្នាំ 2019 ដែលទូរស័ព្ទស៊េរីថ្មី មានពណ៍ស្រស់ឆើតឆាយនោះ ចាប់ផ្តើមដាក់លក់នៅក្នុងទីផ្សារប្រទេសកម្ពុជាហើយ

ដោយ

Koun Jab Luffy

10 កញ្ញា 2019 12:17 ថ្ងៃត្រង់

អាន 2 នាទី

Article image
បន្ទាប់ពីការប្រកាសចេញជាផ្លូវការនូវវត្តមានរបស់ទូរស័ព្ទ Nokia 105 (2019) ជាសាកលនៅលើទីផ្សារជាច្រើនៅជុំវិញពិភពលោករួចមក នៅថ្ងៃនេះ ក្រុមហ៊ុន Nokia ប្រចាំនៅប្រទេសកម្ពុជា ក៏បានចាប់ផ្តើមប្រកាសចេញលក់ទូរស័ព្ទថ្មីនេះជាផ្លូវការផងដែរ។  Nokia 105 2019 គឺជាទូរស័ព្ទស៊េរីថ្មីម៉ូដែលជំនាន់ទី 4 របស់ Nokia 105 ដែលបានបង្ហាញខ្លួនបន្ទាប់ពីម៉ូដែលឆ្នាំ 2017 កន្លងមក ដោយក្រុមហ៊ុននៅតែរក្សានូវការឌីស្សាញដូចមុនដែរ ប៉ុន្តែវាមានកម្ពស់ខ្ពស់ជាងមុនបន្តិច។
តួខ្លួនរបស់ទូរស័ព្ទថ្មីនេះ គឺធ្វើការផលិតចេញពីប៉ូលីកាបោន និងធន់ក្នុងការជ្រុះធ្លាក់ថែមទៀត។ សម្រាប់ keys ដែលមាននៅលើទូរស័ព្ទនេះ គឺងាយស្រួលចុចមែនទែន។ ទូរស័ព្ទនេះ គឺមានអេក្រង់ទំហំ 1.77-inches និងប្រភេទ QQVGA និងមានរ៉េម 4MB និងម៉េមូរីទំហំ 4MB (ការរក្សាទុកនូវ 2000 បញ្ជីឈ្មោះ និងសារ 500) ហើយវាក៏ដំណើរការនូវកម្មវិធី Nokia Series 30+ software ថែមទៀតផង។
Article image
នៅលើទូរស័ព្ទថ្មីនេះ ក៏មានភ្ជាប់ជាមួយនឹង FM radio និងរន្ធ 3.5mm audio jack ហើយនិងភ្លើង flashlight ព្រមជាមួយនិងថាមពលថ្មទំហំ 800mAh ដែលដូចគ្នាទៅនឹងម៉ូដែលឆ្នាំ 2017 អញ្ចឹងដែរ គឺបញ្ចូលថាមពលថ្មតាមរយៈ Micro-USB Port ។ សម្រាប់សមត្ថភាពថ្មទូរស័ព្ទនេះ គឺអាចនិយាយបាន 14.4 ម៉ោង និងទុកចោលបាន 25 ថ្ងៃឯណោះ។ Nokia 105 មាន 3 ពណ៌គឺពណ៌ខៀវ ផ្កាឈូក និងខ្មៅ។
Article image
លោកអ្នកអាចរកទិញ Nokia 105 (ស៊ីម 2) ស៊េរីឆ្នាំ 2019 នេះ បាននៅគ្រប់ហាងលក់ទូរស័ព្ទដៃទំនើប Nokia នៅទូទាំងប្រទេសក្នុងតម្លៃប្រហែលជា $20 តែប៉ុណ្ណោះ។ ជាមួយគ្នានេះ ក្រុមហ៊ុន Nokia ក៏អំពាវនាវផងដែរថា មុននឹងទិញទូរស័ព្ទ Nokia គ្រប់ម៉ូដែល សូមអតិថិជន មេត្តាពិនិត្យអោយបានច្បាស់ថា ផលិតផល Nokia សុទ្ធ គឺមានតែមឬ Sticker ពីក្រុមហ៊ុន Nokia និងការធានាជូន 1 ឆ្នាំពីក្រុមហ៊ុន KTH៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

Nokia 105 ឆ្នាំ 2019 ដែលទូរស័ព្ទស៊េរីថ្មី មានពណ៍ស្រស់ឆើតឆាយនោះ ចាប់ផ្តើមដាក់លក់នៅក្នុងទីផ្សារប្រទេសកម្ពុជាហើយ