no-alternative title

ទូរស័ព្ទ Nokia ថ្មីផ្តល់បទពិសោធន៍ប្រណីតភាពនៃការប្រើប្រាស់នៅគ្រប់កម្រិត

កាលពីសប្តាហ៍មុននេះ ក្រុមហ៊ុន HMD Global ដែលជាក្រុមហ៊ុនមេរបស់ទូរស័ព្ទ Nokia បានប្រកាសនូវប្រភេទទូរស័ព្ទ Nokia ថ្មីចំនួន 5 គ្រឿង។ ស្មាតហ្វូនស៊េរីថ្មីចំនួនពីរគឺ Nokia 7.2 ដែលជាស្មាតហ្វូនកម្រិតកំពូល ជាមួយកាមេរ៉ាទំហំ 48 មេហ្គាភិចសែល ប្រើប្រាស់នូវលែន ZEISS Optics និង Nokia 6.2 ដែលបំពាក់ដោយអេក្រង់ដ៏អស្ចារ្យ PureDisplay ដែលបានបំពាក់មកជាមួយនូវកាមេរ៉ាបីគ្រាប់ ហើយដំណើរការដោយបច្ចេកវិទ្យា AI គឺជាប្រភេទស្មាតហ្វូនដែលរួមបញ្ចូលគ្នានូវគ្រប់យ៉ាងដែលអ្នកត្រូវការ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុនក៏បានពង្រីកប្រភេទទូរស័ព្ទពិសេសរបស់ខ្លួនដើម្បីជាការចូលទៅកាន់ បណ្តាញនៃទីផ្សារថ្មីរបស់ខ្លួន។ Nokia 800 Tough គឺជាទូរស័ព្ទ Nokia រឹងមាំដំបូងបង្អស់ពី HMD Global ដែលតំណាងឱ្យសញ្ញាណសំគាល់ថ្មីមួយនៃភាពធន់ និងអាយុកាលថ្មរបស់ Nokia ដែលភ្ជាប់មកជាមួយយ៉ាងល្អឥតខ្ចោះជាមួយបច្ចេកវិទ្យាទំនើបចាំបាច់ដូចជា Google Assistant 4G និងក៏ដូចជាបច្ចេកវិទ្យាទំនើបៗជាច្រើនទៀត។ ស្មាតហ្វូន Nokia 2720 Flip ជាប្រភេទទូរស័ព្ទទំហំតូច និងមានភាពប៉ិនប្រសប់ ហើយត្រូវបានបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ដោយការរួមបញ្ចូលគ្នានូវបច្ចេកវិជ្ជា AI នេះធ្វើឱ្យវាក្លាយជាទូរស័ព្ទល្អបំផុតសម្រាប់អតិថិជនដែលមានតំរូវការក្នុងការប្រើប្រាស់ស្មាតហ្វូនដែលមានភាពភាពងាយស្រួល ឬសម្រាប់អ្នកមិនចូលចិត្តភាពស្មុគស្មាញនៃពិភពឌិជីថល។ ចុងក្រោយគេគឺ Nokia 110 គឺផ្តោតលើការកម្សាន្តជាទូរស័ព្ទ និងមានតំលៃសមរម្យបំផុត។

ការបង្ហាញអោយដឹងពីដំណាក់កាលបន្ទាប់សម្រាប់ទូរស័ព្ទ Nokia

ក្រុមហ៊ុន HMD Global ក៏បានចែករំលែកចក្ខុវិស័យរបស់ខ្លួនសម្រាប់ទូរស័ព្ទ Nokia នាពេលអនាគតផងដែរ។ បន្តដោយមានជំនឿថាបច្ចេកវិទ្យា និងការច្នៃប្រឌិតត្រូវតែជំរុញដំណើរប្រជាជនឆ្ពោះទៅមុខ - និងមិនត្រូវបានកំណត់ចំពោះចំណុចតម្លៃជាក់លាក់ណាមួយនោះទេ - ក្រុមហ៊ុនបានកំណត់តំបន់វិនិយោគយុទ្ធសាស្ត្រសំខាន់ៗសម្រាប់ពេលអនាគត។ ការវិនិយោគទាំងនេះនឹងមានគោលបំណងជំរុញឱ្យមានភាពខុសគ្នាកាន់តែស៊ីជម្រៅសម្រាប់ទូរស័ព្ទ Nokia នៅក្នុងផ្នែកនៃរូបភាព សន្តិសុខ ក៏ដូចជាការច្នៃប្រឌិតការរចនា និងការកែច្នៃលើវត្ថុធាតុដើម។ ដោយនាំមកនូវអត្ថប្រយោជន៍នៃបច្ចេកវិទ្យាបណ្តាញថ្មីដល់អ្នកទស្សនាកាន់តែទូលំទូលាយ ក្រុមហ៊ុន HMD Global ក៏បានប្រកាសពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្តល់នូវបទពិសោធន៍កម្រិត 5G ដែលមានគុណភាព តែមានតម្លៃសមរម្យនៅឆ្នាំ 2020 ។

លោក Florian Seiche នាយកប្រតិបត្តិក្រុមហ៊ុន HMD Global បានមានប្រសាសន៍ថា“ យើងកំពុងត្រួសត្រាយផ្លូវសម្រាប់ទូរស័ព្ទ Nokia នៅដំណាក់កាលបន្ទាប់ ហើយបានកំណត់តំបន់វិនិយោគយុទ្ធសាស្រ្តសម្រាប់ការនាំមកនូវបទពិសោធស្មាតហ្វូន Nokia ដែលមានគុណភាពខ្ពស់សម្រាប់អ្នកគាំទ្ររបស់យើងជាពិសេសផ្តោតលើការនាំមកនូវការច្នៃប្រឌិតនៅក្នុងតំបន់នៃប្រព័ន្ធ 5G សន្តិសុខ រូបភាព និងការរចនា។ ”

“យើងមានមោទនភាពចំពោះការផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើសុវត្ថិភាពនៅលើទូរស័ព្ទទាំងអស់របស់យើង ដែលធ្វើឱ្យយើងក្លាយជាម៉ាកសញ្ញាអ៊ឺរ៉ុបតែមួយគត់នៅក្នុងចំណាត់ថ្នាក់របស់យើងជាមួយនឹងការផ្តោតសំខាន់ទៅលើការជឿទុកចិត្ត សន្តិសុខនិងបទពិសោធន៍នៃការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android សុទ្ធ។ ជាមួយនឹងសមិទ្ធិផលដ៏អស្ចារ្យដូចជាម៉ាកសញ្ញាតែមួយគត់ដែលមានប្រភេទទូរស័ព្ទទាំងអស់ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ចុងក្រោយយើងបាននាំមកនូវលក្ខណៈពិសេសថ្មីបំផុតរបស់ប្រព័ន្ធប្រតិបត្តិការ Android នៅលើគ្រប់ផ្នែកតម្លៃទាំងអស់។ យើងគឺជាម៉ាកសញ្ញាតែមួយគត់ដែលផ្តល់ជូននូវព័ត៌មានថ្មីៗអំពីសុវត្ថិភាពប្រចាំខែជាប់លាប់ ដោយសន្យារក្សាសុវត្ថិភាពទូរស័ព្ររបស់អ្នក។” លោក Seiche បន្ថែម

Nokia 7.2 - ការបង្កើនកម្រិតនៃប្រភេទទូរស័ព្ទកម្រិតកណ្តាលរបស់ Nokia 

Nokia 7.2 បំពាក់កាមេរ៉ាកាមេរ៉ាបីគ្រាប់ កម្រិត 48 មេហ្គាភិចសែលដែលមានកម្លាំងខ្លាំងជាមួយនឹងបច្ចេកវិទ្យា Quad Pixel និងប្រើប្រាស់លេនប្រភេទ ZEISS Optics ។ ការផ្តល់បទពិសោធនៃការថតរូបពិសេសៗល្អផុតគេជាច្រើនរបស់ Nokia 7.2 បានផ្តល់ជូនកេរ្តិ៍ឈ្មោះរបស់ទូរស័ព្ទ Nokia ក្នុងការនាំមកនូវបច្ចេកវិទ្យាផ្នែករូបភាព និងលក្ខណៈពិសេសប្លែកៗ។ នៅក្នុងការធ្វើសមាហរណកម្មឧស្សាហកម្មដំបូងនៃបែបផែនផលិតរូបភាពកម្រិត DSLR level pro- bokeh ទៅក្នុងស្មាតហ្វូន Nokia 7.2 ភ្ជាប់មកជាមួយស្ទីល ZEISS bokeh ប្លែកៗដែលមាននៅក្នុងការថតរូបបែប Portrait ដើម្បីផ្តល់ឱ្យអ្នកនូវរូបស្អាតដ៏គួរអោយគួរឱ្យភ្ញាក់ផ្អើល និងប្រកបដោយគុណភាពខ្ពស់នៅគ្រប់ពេលដែលអ្នកថត។ រចនាបថ bokeh ទាំងនេះបង្កើតបែបបទផលិតរូបភាពនៃលេន ZEISS ដ៏ល្បីល្បាញ បង្កើតចេញជារូបភាពដ៏ច្បាស់ និងរូបភាពបែបព្រិលខាងក្រោយ។ ផ្តល់ឲ្យអ្នកប្រើប្រាស់នូវសេរីភាពក្នុងការច្នៃប្រឌិត, Nokia 7.2 ក៏អនុញ្ញាតឲ្យអ្នកអាចថតរូបបែប ព្រិតទាំងផ្នែកខាងមុខនិងផ្ទៃខាងក្រោយ ដែលជួយកាត់បន្ថយការបែកពណ៌នៃរូបភាព។ Nokia 7.2 ក៏នាំមកនូវការថតរូបភាពក្នុងកម្រិតពន្លឺទាបដ៏ទំនើប ក្នុងបែបផែន Night mode ដោយប្រើបច្ចេកវិទ្យាលាយបញ្ចូលគ្នារវាងបែបផែននៃរូបភាពក្នុងកម្រិតពន្លឺទាប  និង AI រួមជាមួយកាមេរ៉ាមេដែលមានទំហំ 48MP ។ បំពាក់ដោយអង្គគណនាដែលមានថាមពលខ្លាំង Nokia 7.2 បានរួមបញ្ចូលគ្នានូវអាយុកាលថ្មរយៈពេលពីរថ្ងៃ បច្ចេកវិទ្យា PureDisplay និង Always-on HDR ជាមួយនឹងការរចនាបែប Nordic មិនចេះរីងស្ងួតដើម្បីកំណត់ឡើងវិញនូវអ្វីដែលអ្នកគាំទ្របានរំពឹងទុកពីប្រភេទនៃស្មាតហ្វូននេះ។

Nokia 6.2 - អេក្រង់ដ៏ទាក់ទាញ បំពាក់ជាមួយនឹងកាមេរ៉ាបីគ្រាប់ដ៏អស្ចារ្យ

Nokia ស៊េរីទី ៦ ដំបូងបង្អស់ដែលបំពាក់មកជាមួយនូវកាមេរ៉ាចំនួនបីគ្រាប់ និងបច្ចេកវិទ្យា PureDisplay។ Nokia 6.2 ផ្តល់ជូនអ្នកគាំទ្រនូវបទពិសោធន៍ដ៏ទាក់ទាញ ជាមួយនិងការថតរូបបែបទំនើបនៅក្នុងកញ្ចប់មួយដែលមានតម្លៃសមរម្យ។ Nokia 6.2 នាំមកនូវ always-on HDR ទៅក្នុងផ្នែកស្មាតហ្វូនស៊េរីថ្មីដែលបង្ហាញពីបច្ចេកវិទ្យា PureDisplay ដំណើរការដោយអង្គគណនាសម្រាប់បង្ហាញរូបភាព ដែលអាចបង្ហាញនូវកម្រិតពណ៌ដល់ទៅជាងមួយពាន់លានពណ៌ ។ ជាមួយនឹងការរួមបញ្ចូលគ្នានៃមុខងារ AI និងកាមេរ៉ាចំនួនបីគ្រាប់ ដែលប្រកបដោយអនុភាពខ្ពស់ Nokia 6.2 អនុញ្ញាតឱ្យអ្នកគាំទ្រថតរូបប្រកបដោយភាពលម្អិត ការថតបែប bokeh portraits និងការថតបែបរូបភាពទូលាយ ដែលអាចអោយអ្នកថតបានកាន់តែច្រើន។ ហើយជាមួយនឹងអាយុកាលថ្មរយៈពេលពីរថ្ងៃ អ្នកប្រើប្រាស់នឹងអាចប្រើប្រាស់បានកាន់តែច្រើនទៅតាមអ្វីដែលពួកគេចូលចិត្ត ដោយមិនមានការព្រួយបារម្ភពីថាមពលថ្ម។ Nokia 6.2 ស្ថិតនៅជាប់ដែលជាមរតនៃការរចនាបែប Nordic របស់ខ្លួនដោយចូលរួមមានការរចនាម៉ូដពិសេសរួមផ្សំជាមួយនឹងវត្ថុធាតុដើមប្រកបដោយបច្ចេកវិទ្យាខ្ពស់ ដើម្បីផ្តល់ជូននូវស្មាតហ្វូនមួយដែលមានរូបរាងយ៉ាងល្អឯក។

Nokia 800 Tough - កំណត់លក្ខណៈថ្មីនៃភាពធន់ និងអាយុកាលនៃថាមពលថ្មចូលរួមជាមួយប្រភេទនៃទូរស័ព្ទដែលមានលក្ខណៈឈានមុខគេនៅលើទីផ្សារ Nokia 800 Tough គឺជាទូរស័ព្ទ Nokia រឹងមាំដំបូងបង្អស់ពី HMD Global ដែលនាំមកនូវភាពធន់ថ្មីដល់អ្នកគាំទ្រទូទាំងពិភពលោក។ មិនត្រឹមតែជាមានមុខងារការពារទឹកនិងធូលីប៉ុណ្ណោះទេ វាអាចធន់នឹងការធ្លាក់ និងត្រូវបានរចនាឡើងដើម្បីទប់ទល់នឹងស្ថានភាពសីតុណ្ហភាពលំបាកៗ ដែលធ្វើឱ្យវាក្លាយជាដៃគូដ៏ល្អសម្រាប់អ្នកដែលចូលចិត្តផ្សងព្រេងនៅខាងក្រៅ ឬអ្នកដែលមានតម្រូវការក្នុងការបំពេញការងារ។

វាក៏នាំមកនូវលក្ខណៈពិសេសចុងក្រោយដែលអ្នកគាំទ្ររំពឹងថានឹងមាននៅក្នុងទូរស័ព្ទទំនើបមួយ ដែលរួមមាន Google Assistant កម្មវិធីពេញនិយមដូចជា WhatsApp និងហ្វេសប៊ុក ការតភ្ជាប់អ៊ីធឺណិតកម្រិត 4G និងចំនុចពិសេសៗជាច្រើនទៀត។ ជាមួយនឹង Nokia 800 Tough ក្រុមហ៊ុន HMD Global កំពុងពង្រីកការផ្តល់ជូនរបស់ខ្លួនដើម្បីឈានដល់ផ្នែកថ្មីដូចជា B2B និង អតិថិជននៅក្នុងវិស័យសហគ្រាសដែលត្រូវការទូរស័ព្ទដែលមានអាយុកាលប្រើប្រាស់យូរអង្វែង ក៏ដូចជាបុគ្គលដែលចង់បានទូរស័ព្ទដែលអាចទុកចិត្តបានសម្រាប់ដំណើរផ្សងព្រេងរបស់ពួកគេ។

Nokia 2720 Flip - ការរចនាឡើងវិញជាមួយប្រព័ន្ធ 4G

Nokia 2720 Flip គឺជាទូរស័ព្ទបែបបុរាណដែលត្រូវបានរចនាឡើងវិញសម្រាប់អ្នកប្រើប្រាស់នាពេលបច្ចុប្បន្ននេះ មានទំហំតូច និងមានភាពប៉ិនប្រសប់ តែប្រកបដោយគុណសម្បត្តិ ដែលបានមកពីការរួមបញ្ចូលគ្នានៃបច្ចេកវិជ្ជា AI ។ Nokia 2720 Flip មានការរចនាម៉ូដទូរសព្ទ័ដែលមានលក្ខណៈប្រហាក់ប្រហែលនឹងទូរស័ព្ទប្រភេទបត់ទូទៅ ដែលរួមបញ្ចូលគ្នានូវភាពសាមញ្ញនិងភាពជឿជាក់ហើយអាចប្រើប្រាស់បានយូរអង្វែង។ ការនាំមកនូវលក្ខណៈពិសេសថ្មីៗទៅកាន់អ្នកប្រើប្រាស់ Nokia 2720 Flip ភ្ជាប់មកជាមួយ WhatsApp និងហ្វេសប៊ុកដើម្បីប្រាកដថាអ្នកបានភ្ជាប់ជាមួយអ្វីៗដែលសំខាន់សម្រាប់អ្នក។ ហើយជាមួយមាន Google Assistant  អ្នកគ្រាន់តែចុចប៊ូតុងបន្តិចប៉ុណ្ណោះ អ្នកប្រើប្រាស់នឹងអាចសម្រេចការងារបានច្រើនជាងមុនដោយប្រើសំលេងរបស់ពួកគេ។ ក្នុងករណីអាសន្នកើតឡើងទូរស័ព្ទ Nokia 2720 Flip ភ្ជាប់មកជាមួយប៊ូតុងអាសន្នក៏ដូចជាម៉ឺនុយសម្រាប់ក្នុងករណីបន្ទាន់ (ICE)។ ជាទូរស័ព្ទល្អឥតខ្ចោះសម្រាប់អ្នកដែលអ្នកជាទីស្រលាញ់របស់អ្នក។ Nokia 2720 Flip មិនត្រឹមតែជាដៃគូរដ៏ល្អសម្រាប់ពេលអ្នកកំពុងស្វែងរកការកាត់បន្ថយការប្រើប្រាស់បច្ចេកវិជ្ជាឌីជីថលប៉ុណ្ណោះទេ ប៉ុន្តែវាអាចជាទូរស័ព្ទដ៏ល្អឥតខ្ចោះសម្រាប់ថែរក្សាមនុស្សជាទីស្រឡាញ់របស់អ្នកជាមួយនឹងតម្រូវការនៃការភ្ជាប់ទំនាក់ទំនង។ 

Nokia 110 - ការកម្សាន្តនៅជាប់ផ្ទាល់នឹងខ្លួនអ្នក

ការបន្ថែមថ្មីទៅប្រភេទទូរស័ព្ទពិសេសរបស់យើងគឺ Nokia 110 ភ្ជាប់មកជាមួយនូវអ្វីគ្រប់យ៉ាងដែលអ្នកត្រូវការ ដើម្បីផ្តល់ភាពរីករាយដល់អ្នក។ ម៉ាស៊ីនចាក់ MP3 សម្រាប់តន្ត្រីដែលអ្នកចូលចិត្ត កាមេរ៉ា និងវិទ្យុអេហ្វអឹម។ Nokia 110 ក៏មានភ្ជាប់មកជាមួយនូវហ្គេមដែលអ្នកគ្រប់គ្នាចូលចិត្តដូចជាហ្គេមពស់បែបបុរាណ និងថាមពលថ្មដែលអាចអោយអ្នកនិយាយចាប់ពីពេលថ្ងៃរះរហូតដល់ថ្ងៃលិចបន្ទាប់ពីសាកពេញរួច។ Nokia 110 ផលិតដោយផ្អែកលើរូមមន្តនៃទូរស័ព្ទ Nokia 105 ដែលទទួលបានជោគជ័យ ដោយបន្ថែមកាមេរ៉ា តន្ត្រី និងហ្គេមដើម្បីផ្តល់ការកម្សាន្តបន្ថែមទៀតក្នុងតម្លៃប្រហាក់ប្រហែលគ្នា។

កាសណូគាឥតខ្សែ Power Earbuds

បង្កើតឡើងដោយផ្អែកលើជោគជ័យនៃ Nokia True Wireless Earbuds ដែលទទួលបានពានរង្វាន់ ក្រុមហ៊ុនHMD Global សូមណែនាំប្រភេទកាស True Wireless Nokia Power Earbuds ដែលជាសមាជិកថ្មីបំផុតក្នុងត្រកូល True Wireless Earbuds ។ កាសស្តាប់ត្រចៀកឥតខ្សែថ្មីត្រូវបានផលិតឡើងដោយផ្តល់នូវការប្រើប្រាស់ដ៏យូរអង្វែងមួយ នៅពេលបញ្ចូលគ្នាជាមួយប្រអប់សាកថ្ម ដែលអាចសាកបានរហូតដល់ 30 ដង ដែលអនុញ្ញាតអោយអ្នកអាចស្តាប់តន្ត្រីបានរហូតដល់ 150ម៉ោង។ កាសឥតខ្សែ True Wireless Nokia Power Earbuds ផ្តល់ជូននូវសំលេងដែលមានគុណភាពខ្ពស់ អរគុណចំពោះ Graphene drivers ទំហំ 6mm។ កាសនេះអាចធន់នឹងទឹករហូតដល់ 30 នាទីក្នុងជម្រៅ 1 ម៉ែត្រនឹងភ្ជាប់មកជាមួយកម្រិតការការពារកម្រិត IPX7 ។ អ្នកអាចភ្ជាប់វាជាមួយស្មាតហ្វូន Nokia របស់អ្នកបានយ៉ាងងាយស្រួល អរគុណដល់ការតភ្ជាប់ដោយរហ័សរបស់ Bluetooth® 5.0 ។ ហើយដើម្បីជួយអ្នកអោយសំរេចការងារបានច្រើនជាងមុនដោយសំលេងរបស់អ្នក Nokia Power Earbuds ភ្ជាប់មកជាមួយ Google Assistant  ដោយគ្រាន់តែប៉ះលើកាស ពួកគេនឹងក្លាយជាដៃគូប្រចាំថ្ងៃយ៉ាងល្អរបស់អ្នក។

ក្រុមហ៊ុន KTH និងយកទូរសព្ទ័ទាំងអស់មកលក់នៅស្រុកខ្មែរ ហើយក្រុមហ៊ុននិងប្រកាសតម្លៃនិងថ្ងៃចេញលក់ក្នុងពេលឆាប់ៗ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន