no-alternative title
no-alternative title

Nokia 2720 Flip ទូរស័ព្ទបត់ ជំនាន់ថ្មី មានរូបរាងស៊ីវីល័យ មានលក់នៅលើទីផ្សារកម្ពុជាយើងហើយ តម្លៃ 89 ដុល្លាប៉ុណ្ណោះ

Nokia 2720 Flip គឺជាទូរស័ព្ទបត់ជំនាន់ថ្មីមួយ ដែលត្រូវបានក្រុមហ៊ុន HMD Global សម្រេចធ្វើការច្នៃប្រឌិត និងរចនាឡើងវិញសម្រាប់អ្នកប្រើប្រាស់នាពេលបច្ចុប្បន្ននេះ ដែលមានអារម្មណ៍ឌិតដាមជាមួយនិងទូរស័ព្ទ Nokia សម័យមុនៗ។ ទូរស័ព្ទថ្មីនេះ គឺមានទំហំតូច ហើយមានភាពប៉ិនប្រសប់ ប្រកបដោយគុណសម្បត្តិ ដែលបានមកពីការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យា AI ថថែមទៀតផង។ យោងតាមការបញ្ជាក់ពីបណ្តាញក្រុមហ៊ុន Nokia ប្រចាំនៅកម្ពុជា បានបង្ហាញថា Nokia 2720 Flip ទូរស័ព្ទបត់ ជំនាន់ថ្មី មានរូបរាងស៊ីវីល័យ មានលក់នៅលើទីផ្សារកម្ពុជាយើងហើយ។ 

ទូរស័ព្ទបត់ Nokia 2720 Flip ដែលនឹងបង្ហាញខ្លួនខ្មែរយើងនៅពេលដ៏ខ្លីនេះ គឺមានការរចនាម៉ូដថ្មីដែលមានលក្ខណៈប្រហាក់ប្រហែលនឹងទូរស័ព្ទប្រភេទបត់ទូទៅ ដែលរួមបញ្ចូលគ្នានូវភាពសាមញ្ញ និងភាពជឿជាក់ តែមើលទៅគឺមានភាពទាក់ទាញ និងអាចប្រើប្រាស់បានយូរអង្វែង។ ការនាំមកនូវលក្ខណៈពិសេសថ្មីៗ ទៅកាន់អ្នកប្រើប្រាស់ Nokia 2720 Flip គឺត្រូវបានក្រុមហ៊ុន HMD Global ធ្វើការភ្ជាប់មកជាមួយនិងជាមួយប្រព័ន្ធ 4G ហើយនិងបណ្តាញសង្គម WhatsApp រួមនិង Facebook ដើម្បីផ្តល់អោយអ្នកប្រើប្រាស់ទាំងអស់ មានកាន់តែមានការជឿជាក់និងប្រាកដថា ពួកគាត់គឺភ្ជាប់ជាមួយអ្វីៗដែលសំខាន់សម្រាប់ការទំនាក់ទំនងប្រចាំថ្ងៃរបស់គាត់ជាមួយនិងមនុស្សជុំវិញពិភពលោកបានដូចជាស្មាតហ្វូនអញ្ចឹង។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ទូរស័ព្ទបត់ Nokia 2720 Flip ថ្មីនេះ ក៏មានបំពាក់មកជាមួយ Google Assistant ដូចបងៗរបស់គេផងដែរ ដោយក្នុងនោះលោកអ្នកគ្រាន់តែចុចប៊ូតុងបន្តិចប៉ុណ្ណោះ នោះលោកអ្នក និងអាចប្រើប្រាស់សម្រេចការងារបានច្រើនជាងមុនដោយប្រើសំលេង។ នៅក្នុងករណីដែលមានអាសន្នកើតឡើងភ្លាមៗនោះ ទូរស័ព្ទ Nokia 2720 Flip នេះ ក៏អាចជូនដំណឹងបានផងដែរ ពីព្រោះថា Nokia បានភ្ជាប់មកជាមួយប៊ូតុងអាសន្ន ក៏ដូចជាម៉ឺនុយសម្រាប់ក្នុងករណីបន្ទាន់នៅលើទូរស័ព្ទនេះរូចជាស្រេច។

បន្ថែមពីនេះ ទូរស័ព្ទថ្មីនេះ គឺមានថាមពលថ្មធំអាចបើកចោលបានរហូតដល់ទៅ 27 ថ្ងៃ គឺជិតឯណោះ ដូច្នេះ និយាយរួមទៅនេះ គឺជាទូរស័ព្ទល្អឥតខ្ចោះសម្រាប់អ្នកដែលអ្នកជាទីស្រលាញ់របស់អ្នក។ Nokia 2720 Flip មិនត្រឹមតែជាដៃគូរដ៏ល្អសម្រាប់ពេលអ្នកកំពុងស្វែងរកការកាត់បន្ថយការប្រើប្រាស់បច្ចេកវិជ្ជាឌីជីថលប៉ុណ្ណោះទេ ប៉ុន្តែវាអាចជាទូរស័ព្ទដ៏ល្អឥតខ្ចោះសម្រាប់ថែរក្សាមនុស្សជាទីស្រឡាញ់របស់អ្នកជាមួយនឹងតម្រូវការនៃការភ្ជាប់ទំនាក់ទំនង។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford បង្ហាញជាផ្លូវការរថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ 2026 ជាមួយការរចនាថ្មី ទំនើប ធំទូលាយ ប្រកបដោយផាសុកភាព

Ford បង្ហាញជាផ្លូវការរថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ 2026 ជាមួយការរចនាថ្មី ទំនើប ធំទូលាយ ប្រកបដោយផាសុកភាព

ដោយ ប៉េងលីន
 vivo V60 Lite បានមកដល់កម្ពុជា រចនាឡើងសម្រាប់ការកម្សាន្តដ៏គ្មានដែនកំណត់

vivo V60 Lite បានមកដល់កម្ពុជា រចនាឡើងសម្រាប់ការកម្សាន្តដ៏គ្មានដែនកំណត់

ដោយ ប៉េងលីន
ទិញរថយន្ដ Peugeot នៅថ្ងៃនេះ នឹងទទួលបានដំណើរកម្សាន្ដទៅសហភាពអឺរ៉ុប!!!

ទិញរថយន្ដ Peugeot នៅថ្ងៃនេះ នឹងទទួលបានដំណើរកម្សាន្ដទៅសហភាពអឺរ៉ុប!!!

ដោយ ប៉េងលីន
សាជីវកម្មរីនណៃជប៉ុន Rinnai បានរៀបចំកម្មវិធីដ៏អធិកអធម ដើម្បីជួបជុំមហាគ្រួសាររីនណៃប្រចាំ ឆ្នាំ២០២៥ និងបានដាក់បង្ហាញពីផលិតផលថ្មីៗ

សាជីវកម្មរីនណៃជប៉ុន Rinnai បានរៀបចំកម្មវិធីដ៏អធិកអធម ដើម្បីជួបជុំមហាគ្រួសាររីនណៃប្រចាំ ឆ្នាំ២០២៥ និងបានដាក់បង្ហាញពីផលិតផលថ្មីៗ

ដោយ ប៉េងលីន
Jetour Traveller 2026 PHEV គាំទ្រប្រព័ន្ធ Huawei ADS4 និងជិះអគ្គិសនីសុទ្ធបាន  212km មានតម្លៃជាង 1 ម៉ឺនដុល្លារ

Jetour Traveller 2026 PHEV គាំទ្រប្រព័ន្ធ Huawei ADS4 និងជិះអគ្គិសនីសុទ្ធបាន 212km មានតម្លៃជាង 1 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
Geely ប្រកាសចេញឡាន Hybrid SUV ថ្មីមួយទៀតហើយមានតម្លៃជាង 1 ម៉ឺនស្តើងប៉ុណ្ណោះ

Geely ប្រកាសចេញឡាន Hybrid SUV ថ្មីមួយទៀតហើយមានតម្លៃជាង 1 ម៉ឺនស្តើងប៉ុណ្ណោះ

ដោយ ប៉េងលីន