no-alternative title

Aspor A606 TWS Earbuds កាសស្តាប់ឥតខ្សែប្រភេទញ៉ាត់ត្រចៀកស៊េរីថ្មីដែលល្អបំផុតសម្រាប់ការស្តាប់តន្រ្តី និងការសន្ទនាទូរស័ព្ទ

ស្របពេលដែលស្មាតហ្វូនបច្ចុប្បន្នត្រូវបានក្រុមហ៊ុនផលិតចេញមកភាគច្រើនគឺលុបបំបាត់ចោលនូវរន្ធដោតកាសខ្សែខ្នាត 3.5mm ដូច្នេះ វាតម្រូវអោយយើងជាអ្នកប្រើប្រាស់ត្រូវប្រើឌុយតភ្ជាប់ទើបអាចដោតប្រើកាសខ្សែបាន។ អីចឹង…នៅប្រើឌុយត និងប្រើកាសខ្សែរញ៉េរញ៉ៃដល់ណាទៀត ចុះម្តេចមិនជ្រើសរើសប្រើជាមួយកាសប្លូធូសស៊េរីថ្មីម៉ាក Aspor A606 TWS Earbuds នេះវិញម្តងទៅវាមិនល្អជាងទេអី។ Aspor A606 TWS Earbuds គឺជាកាសប្លូធូសប្រភេទញ៉ាត់ត្រចៀកស៊េរីថ្មីដែលមានការរចនារូបរាងឡើងយ៉ាងស្រស់ស្អាតបង្ហាញចេញនូវភាពទំនើបស៊ីវិល័យសម្រាប់ការប្រើប្រាស់។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាសស៊េរីថ្មីនេះត្រូវបានរចនាឡើងជាមួយគ្រាប់កាសតូចល្មមស្រស់ស្អាតស្របទៅនឹងការដាក់ក្នុងត្រចៀករបស់យើងព្រមទាំងមានទំងន់ស្រាល ពាក់យូរមិនធ្វើឲ្យឈឺត្រចៀក ហើយក៏ផ្តល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់ថែមទៀតផង ព្រោះថាយើងអាចធ្វើការចុចប៉ះបញ្ជាសម្រាប់គ្រប់គ្រងលើមុខងារផ្សេងៗដូចជាការចាក់តន្ត្រី និងការទទួលទូរស័ព្ទជាដើមនៅលើគូទរបស់កាសទាំងសងខាងតែម្តង។ Aspor A606 TWS Earbuds ភ្ជាប់មកនូវក្នុងប្រអប់មានរាងបួនជ្រុងដ៏ស្រស់ស្អាតសម្រាប់ធ្វើការសាកថ្ម និងមានផ្ទុកនូវកំលាំងថាមពលថ្មទំហំ 380mAh សម្រាប់សាកទៅអោយគ្រាប់កាសនិមួយៗ ហើយនៅលើគ្រាប់កាសម្ខាងៗវិញគឺមានភ្ជាប់នូវថ្មទំហំ 40mAh ដោយសាកពេញម្តងអាចកាន់ប្រើក្នុងការស្តាប់តន្រ្តីជាប់បាន 4 ម៉ោង។ 

កាសស៊េរីថ្មីនេះប្រើប្រាស់នូវបច្ចេកវិទ្យាប្លូធូសជំនាន់ 5.0 សម្រាប់ភ្ជាប់ទៅកាន់ទូរស័ព្ទស្មាតហ្វូន និងឧបករណ៍កម្សាន្តផ្សេងៗបានទាំង Android និង iOS។ បន្ថែមពីនេះវាក៏មានភ្ជាប់នូវបច្ចេកវិទ្យាការពារទឹកកម្រិត IPX4 កាន់តែផ្តល់នូវភាពជឿជាក់ក្នុងការប្រើប្រាស់ រួមជាមួយនឹងបច្ចេកវិទ្យាសំឡេង Hi-Fi Surround Sound ដែលផ្តល់នូវកម្រិតសំឡេងលឺច្បាស់ល្អពិរោះរងំរណ្តំណែនក្នុងត្រចៀកតែម្តង។ ដូចនេះ…តើនៅប្រើកាសខ្សែដែលបង្កនូវភាពរញ៉េរញ៉ៃទាក់ដៃជើងដល់ណាទៀត មិចមិនសាកប្រើជាមួយនឹងកាសឥតខ្សែស៊េរីថ្មីម៉ាក Aspor A606 TWS Earbuds នេះវិញម្តងទៅមើល ប្រើហើយដឹងតែពេញចិត្តម៉ង។ Aspor A606 TWS Earbuds កាសស្តាប់ស៊េរីថ្មី ល្អទាំងតម្លៃ ល្អទាំងគុណភាពសំឡេង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន