no-alternative title

សែលកាតរៀបចំយុទ្ធនាការផ្សព្វផ្សាយថ្មី "ប្រជាជាតិតែមួយ" ដើម្បីជម្រុញទឹកចិត្តប្រជាជនខ្មែរ ក្នុងការស្វាគមន៍ឆ្នាំថ្មីដ៏មានសេរីសួស្តី 2021

ដោយការឈានចេញឆ្នាំចាស់ដ៏លំបាកផ្លាស់ចូលឆ្នាំថ្មី ក្រុមហ៊ុនសែលកាត បានប្រកាសឱ្យដឹងនូវការចាប់ផ្តើមយុទ្ធនាការថ្មី “ប្រជាជាតិតែមួយ” តាមរយៈគម្រោងផ្សព្វផ្សាយតាមទូរទស្សន៍ដ៏ធំបំផុតរបស់ខ្លួន ដើម្បីចូលរួមទទួលស្គាល់ ក៏ដូចជាស្ងើចសរសើរដល់ភាពរឹងមាំ អំណត់អត់ធ្មត់ និងសាមគ្គីភាពរបស់បងប្អូនពលរដ្ឋខ្មែរ ស្របពេលដែលប្រទេសកម្ពុជាទាំងមូល កំពុងទន្ទឹងរង់ចាំស្វាគមន៍ឆ្នាំថ្មីដ៏មានសេរីសួស្តី 2021 ខាងមុខនេះ។ យុទ្ធនាការផ្សព្វផ្សាយ ដែលត្រូវបានថតឡើងនៅក្នុងបរិវេណនៃតំបន់ប្រាសាទព្រះវិហារនេះ គ្រោងនឹងចាក់ផ្សាយនារាត្រីនេះ (ថ្ងៃទី ៣១ ខែធ្នូ) នៅតាមបណ្តាស្ថានីយ៍ទូរទស្សន៍ធំៗទាំងអស់រួមមាន CTN, MYTV និង  CNC និងនៅតាមបណ្តាញសង្គមរបស់ក្រុមហ៊ុនសែលកាត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ខ្សែវីដេអូខ្នាតធំនេះ ត្រូវបានផលិតឡើងដោយមានការចូលរួមពីបងប្អូនខ្មែរមកពីគ្រប់បណ្តារាជធានី-ខេត្ត មករួមបង្ហាញនូវវប្បធម៌ដ៏សម្បូរបែប និងពលរដ្ឋចម្រុះជាតិសាសន៍នៅក្នុងប្រទេសកម្ពុជា។ អមដោយទេសភាពដ៏ស្រស់ត្រកាលនៃប្រាសាទព្រះវិហារ ខ្សែវីដេអូនៃប្រធានបទ “ប្រជាជាតិតែមួយ” ដែលមានរយៈពេល ២នាទីនេះ បានស្តែងឱ្យឃើញនូវការគោរព និងការកោតសរសើរចំពោះប្រជាជនខ្មែរ ដែលពួកគាត់បានរួបរួម និងជួយគាំទ្រគ្នាទៅវិញទៅមក នៅក្នុងអំឡុងនៃវិបត្តិជម្ងឺកូវីដ-១៩ នេះ។ ក្រុមហ៊ុនសែលកាត បានចូលរួមបង្កើតគោលគំនិតសម្រាប់យុទ្ធនាការនេះឡើង ជាមួយនឹង Hanuman Films ដែលជាផលិតកម្មខ្សែភាពយន្តឈានមុខគេនៅក្នុងប្រទេសកម្ពុជា រួមជាមួយនឹងការដឹកនាំថតសម្តែងដោយអ្នកស្រី សូថូ គូលីកា ដែលជាផលិតករដ៏ឆ្នើមមួយរូប ធ្លាប់ទទួលបាននូវពានរង្វាន់ជាច្រើននៅក្នុងវិស័យមួយនេះ។

 

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានថ្លែងអបអរសាទរដល់ផលិតកម្ម Hanuman Films និងសហការីទាំងអស់ដែលបានចូលរួមជួយផលិតខ្សែវីដេអូនេះឡើង ដោយលោកបានថ្លែងថា នេះគឺជាមធ្យោបាយដ៏ល្អប្រសើរបំផុត ដើម្បីបង្ហាញឱ្យឃើញច្បាស់នូវការប្តេជ្ញាចិត្ត ក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ និងការគាំទ្ររបស់ក្រុមហ៊ុនសែលកាត ចំពោះបងប្អូនពលរដ្ឋខ្មែរ ខណៈដែលឆ្នាំ ២០២០ បានឈានជិតមកដល់ទីបញ្ចប់។ លោក វ៉ាតសុន បានមានប្រសាសន៍បន្តថា៖ “យើងចង់ផលិតនូវស្នាដៃយ៉ាងពិសេសមួយសម្រាប់ឆ្នាំនេះ ដើម្បីជាការចងចាំនូវអ្វីគ្រប់យ៉ាងដែលយើងបានឆ្លងកាត់កន្លងមក។ នេះគឺជាវប្បធម៌នៃការបង្ហាញពីភាពមោទនរបស់សែលកាត ពោលយើងគឺជាក្រុមហ៊ុនដែលជាមោទនភាពរបស់ជាតិខ្មែរ និងជាប្រតិបត្តិករទូរស័ព្ទចល័តដែលមានវត្តមានយូរជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា ដែលតែងតែខិតខំផ្តល់នូវសេវាបម្រើដ៏ល្អឥតខ្ចោះជូនដល់អតិថិជន ក៏ដូចជាការចូលរួមទទួលស្គាល់នូវការរួមចំណែករបស់ប្រជាជនកម្ពុជាផងដែរ”។

សែលកាត ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងឋិតនៅក្រោមទស្សនវិស័យនៃការដឹកនាំរបស់អ្នកឧកញ៉ា គិត ម៉េង គឺជាប្រតិបត្តិករទូរស័ព្ទចល័តតែមួយគត់ ដែលមានកម្មសិទ្ធិគ្រប់គ្រងដោយជនជាតិខ្មែរទាំងស្រុង។ សែលកាត គឺជាក្រុមហ៊ុនឈានមុខគេនៅលើទីផ្សារ ដែលបានពាំនាំនូវនវានុវត្តន៍ជាច្រើនរាប់មិនអស់ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ហើយក៏ជាក្រុមហ៊ុនដែលទទួលបាននូវពានរង្វាន់ជាតិ និងអន្តរជាតិជាង ៣០ លើផ្នែកបណ្តាញ 4G LTE និងប្រតិបត្តិការប្រកបដោយឧត្តមភាពផងដែរ។

លោក វ៉ាតសុន បានមានប្រសាសន៍ថា៖ “ក្នុងរយៈពេលជាង ២០ ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនសែលកាត តែងនៅចាំបម្រើបងប្អូនពលរដ្ឋខ្មែរជានិច្ច ពោលគឺក្រុមហ៊ុនបានរៀបចំដំឡើងសេវាគ្របដណ្តប់គ្រប់ច្រកល្ហកនៅក្នុងប្រទេសកម្ពុជា ដើម្បីអនុញ្ញាតឱ្យក្រុមគ្រួសារ មិត្តភក្តិ និងពលរដ្ឋនៅតាមសហគមន៍ អាចទំនាក់ទំនងគ្នា ក៏ដូចជារួបរួមសាមគ្គីគ្នាជាប្រជាជាតិតែមួយ។ គ្រប់សមាជិកទាំងអស់របស់ក្រុមសែលកាត តែងតែចូលរួមជួយគិតគូរដល់ប្រទេសជាតិ ប្រកបដោយភាពមោទន ក្តីសង្ឃឹម និងភាពក្លាហាន ស្របពេលដែលពួកយើងទាំងអស់ កំពុងត្រៀមខ្លួនទទួលស្វាគមន៍ឆ្នាំថ្មី ឆ្នាំ ២០២១។ លោកអ្នកអាចចូលទស្សនាខ្សែវីដេអូនេះបាន នៅលើទំព័រយូធូបរបស់សែលកាត៖ https://youtu.be/D3aAqdHfgkw

លោកអ្នកក៏អាចស្វែងរកបទភ្លេង “ប្រជាជាតិតែមួយ” ដែលជាបទភ្លេងទទួលការបំផុសគំនិតដោយបទភ្លេងជាតិខ្មែរ នៅលើ Cellcard’s Calltunes និងសេវាកម្ម Music Streaming ជាច្រើនទៀតផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន