ស្វែងរកពួកយើង:

ក្រុមហ៊ុន Xiaomi បានប្រកាសបើកសម្ពោធជាផ្លូវការណ៍ Mi Home BKK ដែលជាសាខាទី 10 របស់ខ្លួននៅក្នុងប្រទេសកម្ពុជា

ដោយ

Koun Jab Luffy

10 មករា 2021 12:32 អធ្រាត្រ

អាន 3 នាទី

Article image
នៅថ្ងៃទី 09 ខែមករា ឆ្នាំ 2021 នេះ ក្រុមហ៊ុន Xiaomi ប្រចាំនៅកម្ពុជា បានប្រកាសបើកសម្ពោធជាផ្លូវការណ៍នូវហាង Mi Home BKK ដែលនេះ គឺជាសាខាទី 10 របស់ខ្លួននៅក្នុងប្រទេសកម្ពុជា។
ព្រឹត្តិការណ៍នេះ ទទួលបានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់លោក លោកស្រី និងភ្ញៀវកិត្តិយសទាំងអស់ mi fan ដៃគូសហការរបស់ Xiaomi និង ដៃគូខាងផ្សព្វផ្សាយពាណិជ្ជកម្មជាច្រើនរូប។
Article image
Article image
បន្ទាប់ពីការចុះហត្តលេខាទទួល អាជ្ញាប័ណ្ណពី Xiaomi ប្រចាំប្រទេសកម្ពុជា និងពិធីកាត់ខ្សែរបូរណ៍ លោក Phok Oudomseila ដែលជានាយកគ្រប់គ្រង Mi home BKK ថ្មីនេះ បានមានប្រសាសន៍ថា លោកពិតជាមានសេចក្តីសប្យាយរីករាយយ៉ាងខ្លាំងចំពោះវត្តមានរបស់អស់លោក លោកស្រីដែលបានចូលរួមក្នុងកម្មវិធីបើកសម្ពោធជាផ្លូវការ Mi Home សាខា BKK នេះ។
ក្រុមហ៊ុន Xiaomi បានបង្កើតកិត្តិនាមរបស់ខ្លួនលើទីផ្សាអន្តជាតិអស់រយះពេល 11 ឆ្នាំ គិតត្រឹមឆ្នាំ 2021 នេះ ដោយក្រុមហ៊ុនបានបំពេញនូវតម្រូវការដល់អតិថិជន រាប់រយលាននាក់ នៅទូទាំងសកលលោក តាមរយះការបង្កើតផលិតផលបច្ចេកវិទ្យាទំនើប និង eco system ដ៏ឆ្លាតវៃ មានដូចជា ទូរស័ព្ទ និងផលិតផល smart home និងផលិតផលជាច្រើនទៀតជាងបីពាន់មុខ ដែលធ្វើឲ្យជីវិត មានភាពងាយស្រួល និងទាន់សម័យ ( Xiaomi Smart Life Made Simple )។
Article image
ក្រុមហ៊ុន Xiaomi បានបង្កើតសាខាចំនួន 10 ជាបន្តបន្ទាប់ក្នុងក្រុងភ្នំពេញ ក្រុងព្រះសីហនុ និងខេត្តសៀមរាបគិតមកដល់ពេលនេះ ។ នៅថ្ងៃនេះ គឺជាឱកាសដ៏វិសេសវិសាលផងដែរ ដែលសាខា Mi Home BKK បើកដំណើរការជាផ្លូវការ ដើម្បីផ្តល់សេវាកម្មដ៏ល្អ និងកម្រិតអន្តរជាតិ ដល់អតិថិជន ជាពិសេសអ្នកគាំទ្រដល់ផលិតផល Xiaomi Fan តែម្តង។
Article image
នៅក្នុងឱកាសនោះដែរ លោក Peaker Gao នាយកគ្រប់គ្រង Xiaomi ប្រចាំប្រទេសកម្ពុជា បានសំដែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះភ្ញៀវកិត្តិយសទាំងអស់គ្នា  ដែលបានអញ្ជើញចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ ហើយនិងចូលរួមអបអរសាទរដល់ Mi Home BKK នៅក្នុងឱកាសបើកសម្ពោធផ្លូវការ Mi Home សាខា BKK ផងដែរ។
Article image
លោក ក៏បានថ្លែងអំណរគុណដល់នាយក Mi Home BKK ដែលបានជឿជាក់លើផលិតផលរបស់ Xiaomi។ សូមជំរាបថា នេះ ជា Mi Store ទី 10 របស់យើងនៅកម្ពុជា។ ឥឡូវនេះ ក្រុមហ៊ុន Xiaomi ក្លាយជាម៉ាកស្មាតហ្វូនលេខ 1 នៅឆ្នាំ 2020 និងជាប់លេខមួយក្នុងការផ្តល់នូវបច្ចេកវិទ្យា Smart Home នៅទូទាំងពិភពលោក។
Article image
Xiaomi បានសន្យាថា នឹងបន្តខិតខំបន្ថែមទៀតក្នុងការនាំមកនូវបច្ចេកវិទ្យាដែលមានការច្នៃប្រឌិតថ្មីបំផុតសម្រាប់អ្នករាល់គ្នាដែលមានគុណភាពល្អ និងតម្លៃ។ ក៏លោកបានថ្លែងអំណរគុណចំពោះអ្នកគាំទ្រ និងដៃគូរបស់យើងដែលបានគាំទ្រ និងទុកចិត្តយ៉ាងខ្លាំងទៅលើក្រុមហ៊ុននិងផលិតផលរបស់យើង។ បើគ្មានអ្នកទេ យើងនឹងមិនមានថ្ងៃនេះទេ។  #NoMiWithout You
ក្រុមហ៊ុន Xiaomi បានប្រកាសបើកសម្ពោធជាផ្លូវការណ៍ Mi Home BKK ដែលជាសាខាទី 10 របស់ខ្លួននៅក្នុងប្រទេសកម្ពុជា