no-alternative title
no-alternative title

Dell បញ្ចេញម៉ូនីទ័រស៊េរីថ្មីមានអេក្រង់កោងទំហំ 40 អ៊ីញដំបូងគេក្នុងលោកដែលទ្រទ្រង់កម្រិតបង្ហាញដល់ 5K

ក្រៅតែពីបានប្រកាសបង្ហាញចេញផ្លូវការណ៍នូវម៉ាស៊ីនកុំព្យូទ័រយួរដៃជំនាន់ថ្មីស្រឡាយ Latitude  Laptop ដែលមានដូចជាម៉ូដែល Latitude 9000, 7000 និង 5000 នៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ផលិតផលបច្ចេកវិទ្យាប្រចាំឆ្នាំ 2021 ហៅកាត់ថា CES2021 កាលពីថ្ងៃម្សិលមិញនេះ ក្រុមហ៊ុន Dell ក៏បានបង្ហាញចេញនូវម៉ូនីទ័រស៊េរីថ្មីមួយចំនួនផងដែរ ដោយក្នុងនោះគឺមានម៉ូដែល Ultra-Sharp 40 Curved WUHD Monitor ដែលជាម៉ូនីទ័រអេក្រង់កោងទំហំ 40 អ៊ីញដំបូងគេក្នុងលោកដែលមានសមត្ថភាពខ្ពស់ទ្រទ្រង់កម្រិតបង្ហាញចេញបានដល់ 5K ក្នុងទំហំរីសូលូហ្ស៊ិន 5,120 x 2,160px។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមការប្រាប់អោយដឹងពីក្រុមហ៊ុន Dell ម៉ូនីទ័រអេក្រង់កោងកម្រិតខ្ពស់ស៊េរីថ្មីនេះគឺប្រើប្រាស់បន្ទះអេក្រង់កោងប្រភេទ IPS panels ដែលទ្រទ្រង់ទឹកពណ៌កម្រិត 100% sRGB និង 98% DCI-P3 ដែលអាចចាក់ទឹកពណ៌ច្បាស់ដុត (render) កម្រិត 1.09 ពាន់លានពណ៌។ ម៉ូនីទ័រស៊េរីថ្មីនេះមានភ្ជាប់ដោតរន្ធចម្លងប្រភេទ Thunderbolt 3 ដែលផ្តល់អោយការផ្លាស់ប្តូរទិន្នន័យចេញចូលបានលឿនកម្រិត 40Gbps និងអាចប្រើដើម្បីសាកថ្មទៅអោយម៉ាស៊ីនកុំព្យូទ័រយួរដៃផ្សេង ឬម៉ាស៊ីន Apple MacBook Series បានក្នុងកំលាំង 90W ថែមទៀតផង។ ជាមួយគ្នានេះដែរវានៅមានរន្ធដោត USB-C ដែលអាចសាកថាមពលថ្មអោយស្មាតហ្វូនបានក្នុងកំលាំង 15W ផងដែរ។ 

 

បន្ថែមពីនេះ Dell Ultra-Sharp 40 Curved WUHD Monitor នៅមានរន្ធដោត USB-Type-A ជំនាន់ចុងក្រោយជាច្រើនដែលផ្តល់នូវភាពងាយស្រួលក្នុងការផ្លាស់ប្តូរទិន្នន័យចេញចូល ហើយវានៅមានរន្ធ Ethernet RJ45 សម្រាប់ភ្ជាប់ខែ្សបណ្តាញអ៊ីនធ័រណិតដែលផ្តល់នូវស្ថេរភាពក្នុងការភ្ជាប់បណ្តាញក្នុងកម្រិតខ្ពស់ជាងការប្រើប្រាស់ដោយការភ្ជាប់ជាមួយប្រព័ន្ធ Wi-Fi។ ហើយអ្វីដែលពិសេសបំផុតនោះគឺវាមានភ្ជាប់នូវមុខងារ KVM Switch ដែលអនុញ្ញាតិអោយអ្នកប្រើប្រាស់អាចធ្វើការតភ្ជាប់ម៉ាស៊ីនកុំព្យទ័របានច្រើនគ្រឿងរួមទាំងស្មាតហ្វូនផងដែរជាមួយម៉ូនីទ័រស៊េរីថ្មីដើម្បីប្រើប្រាស់ Mouse និង Keyboard តែមួយព្រមគ្នាតែម្តង។ ម៉ូនីទ័រស៊េរីថ្មី Dell Ultra-Sharp 40 Curved WUHD Monitor នឹងត្រូវចេញលក់ផ្លូវការណ៍នាថ្ងៃទី 28 ខែមករា ឆ្នាំ 2021 ជាមួយមានតម្លៃខ្ទង់ $2,099។  

ប៉ុន្តែប្រសិនបើលោកអ្នកគិតថាម៉ូនីទ័រស៊េរីថ្មីនេះមានតម្លៃថ្លៃបន្តិច ក្រុមហ៊ុន Dell ក៏ផ្តល់ជូននៅម៉ូនីទ័រស៊េរីថ្មីដែលមានអេក្រង់កោងដូចគ្នាតែមានគុណសម្បត្តិរាងទាបជាងបន្តិច ហើយតម្លៃក៏ធូរជាងនេះបន្តិចផងដែរគឺជាស៊េរី Dell UltraSharp 38 Curved USB-C Hub Monitor (U3821DW) ដែលមានតម្លៃខ្ទង់ $1,499។ សម្រាប់គុណសម្បត្តិរបស់ស៊េរីមួយនេះគឺមានអេក្រង់កោងទំហំ 38 អ៊ីញប្រភេទបន្ទះបង្ហាញ IPS Panels ទ្រទ្រង់កម្រិតបង្ហាញចេញក្នុងទំហំរីសូលូហ្ស៊ិន 3,840 x 1,600px ប៉ុន្តែវាមិនមានរន្ធ Thunderbolt ទេ គឺមានត្រឹមតែ USB-C ជាមួយ Power Delivery ប៉ុណ្ណោះ។ ម៉ូនីទ័រអេក្រង់កោងស៊េរីថ្មីទាំងពីរម៉ូដែលនេះត្រូវបានក្រុមហ៊ុនតំឡើងនូវប្រព័ន្ធ Speaker បំពងសំឡេងកម្រិត 9W ដូចគ្នា៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
NetApp និង ICT Distribution សហការគ្នា ដើម្បីជំរុញអនាគតទិន្នន័យភាពនៅក្នុងប្រទេសកម្ពុជា

NetApp និង ICT Distribution សហការគ្នា ដើម្បីជំរុញអនាគតទិន្នន័យភាពនៅក្នុងប្រទេសកម្ពុជា

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

ដោយ ប៉េងលីន
គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
Toyota ចេញ Land Cruiser 300 Hybrid ថ្មី កម្លាំងខ្លាំង មានតម្លៃចាប់ពីខ្ទង់ 10 ម៉ឺនដុល្លារ!

Toyota ចេញ Land Cruiser 300 Hybrid ថ្មី កម្លាំងខ្លាំង មានតម្លៃចាប់ពីខ្ទង់ 10 ម៉ឺនដុល្លារ!

ដោយ ប៉េងលីន