no-alternative title

សែលកាត បានក្លាយជាក្រុមហ៊ុនមួយស្ថិតនៅក្នុងចំណោមក្រុមហ៊ុនដ៏មានតម្លៃបំផុតទាំង 50 ប្រចាំឆ្នាំ 2020

សែលកាត ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា ត្រូវបានទទួលស្គាល់ជាថ្មីម្តងទៀត ដោយស្ថាប័នផ្សព្វផ្សាយខ្នាតអន្តរជាតិថា ជាក្រុមហ៊ុនមួយឋិតក្នុងចំណោមក្រុមហ៊ុនដ៏មានតម្លៃបំផុតទាំង 50 ប្រចាំឆ្នាំ 2020។ ពានរង្វាន់នេះ ត្រូវបានផ្តល់ជូនដោយទស្សនាវដ្តី Silicon Review ដែលត្រូវបានទទួលស្គាល់ជាស្ថាប័នបោះពុម្ពផ្សាយ និងផ្សព្វផ្សាយតាមអនឡាញខ្នាតពិភពលោក ដែលគួរឱ្យទុកចិត្តបំផុតសម្រាប់អ្នកជំនាញផ្នែកធុរកិច្ច និងបច្ចេកវិទ្យា។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សហគមន៍អ្នកគាំទ្រទូទាំងសកលលោករបស់ទស្សនាវដ្តី Silicon Review រួមមានថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនខ្នាតអន្តរជាតិដែលមានឥទ្ធិពលបំផុតនៅក្នុងវិស័យបច្ចេកវិទ្យារួមមាន Software, IT Services, Cloud, Big Data, Security និងក្រុមហ៊ុនទូរគមនាគមន៍ជាច្រើនទៀតផងដែរ។ តាមរយៈអត្ថបទដែលបានចេញផ្សាយ បានកត់សម្គាល់ឱ្យដឹងថា “សែលកាត គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តគ្រប់គ្រងដោយជនជាតិខ្មែរ ដែលមានបទពិសោធន៍ត្រួសត្រាយផ្នែកមួយនេះដល់ទៅជាង ២០ឆ្នាំ ហើយបច្ចុប្បន្ននេះ សែលកាតគឺជាប្រតិបត្តិករធំជាងគេបំផុតមួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា” ។

 

សែលកាត គឺជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ដ៏លឿននិងគួរឱ្យទុកចិត្តជាងគេបំផុតនៅកម្ពុជា ដែលធ្លាប់ទទួលបាននូវពានរង្វាន់ និងការទទួលស្គាល់ជាអន្តរជាតិជាច្រើន ទៅលើផ្នែកហេដ្ឋារចនាសម្ព័ន្ធបណ្តាញ ល្បឿនបណ្តាញ និងបទពិសោធន៍លេងហ្គេមតាមអនឡាញជាដើម។

 

គួរឱ្យចាប់អារម្មណ៍បំផុតផងនោះ ពានរង្វាន់ខ្នាតអន្តរជាតិរបស់សែលកាត ដែលទទួលបាននៅក្នុងឆ្នាំ ២០២០ រួមមានទាំងពានរង្វាន់ "ក្រុមហ៊ុនផ្តល់សេវាបណ្តាញទូរស័ព្ទចល័តល្អជាងគេបំផុត"  ដែលផ្តល់ជូនដោយទស្សនាវដ្តី The Global Economics។ ហើយទន្ទឹមនឹងនោះ ក្រុមហ៊ុនក៏ធ្លាប់ទទួលបាននូវពានរង្វាន់ “ក្រុមហ៊ុនផ្តល់បណ្តាញទូរស័ព្ទល្អជាងគេបំផុតនៅកម្ពុជាប្រចាំឆ្នាំ 2020” ពីទស្សនាវដ្តី International Business ក៏ដូចជាត្រូវបានចាត់ចូលជា ”ក្រុមហ៊ុនដ៏ទាក់ទាញដែលមានតម្លៃបំផុតទាំង 30” ដោយ CIO Bulletin ផងដែរ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុនសែលកាត ក៏មានកិត្តិយសបំផុតផងដែរ ដែលត្រូវបានទទួលស្គាល់ជាជ័យលាភី ពានរង្វាន់និយោជិកល្អជាងគេបំផុតនៅអាស៊ីប្រចាំឆ្នាំ២០២០ របស់សមាជអន្តរជាតិ World HRD Congress។

 

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានថ្លែងឱ្យដឹងអំពីការទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពក្នុងពេលថ្មីៗនេះថា៖ “ការទទួលស្គាល់ជាអន្តរជាតិដោយស្ថាប័នបោះពុម្ពផ្សាយផ្នែកធុរកិច្ច និងបច្ចេកវិទ្យាឈានមុខគេនេះ គឺជាការឆ្លុះបញ្ចាំងនូវនវានុវត្តន៍ និងជំហរដ៏រឹងមាំរបស់សែលកាត ដែលជាក្រុមហ៊ុនផ្តល់បណ្តាញទូរគមនាគមន៍ដ៏ល្អជាងគេបំផុតនៅកម្ពុជា។ យើងតែងខិតខំយ៉ាងអស់ពីសមត្ថភាព ដើម្បីធ្វើដំណើរឈានមុខគេលើផ្នែកនវានុវត្តន៍ឌីជីថល ជាមួយគោលបំណងផ្តល់នូវបណ្តាញទូរស័ព្ទចល័តដែលគួរឱ្យទុកចិត្តនិងលឿនជាងគេបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

 

នេះគឺជាការទទួលស្គាល់ដ៏ជាទីមោទនបំផុតសម្រាប់ក្រុមហ៊ុនសែលកាត និងរ៉ូយ៉ាល់គ្រុប ស្របពេលដែលពួកយើងកំពុងដើរឈានមុខគេផ្នែកឌីជីថលសម្រាប់កម្ពុជា និងរក្សាបាននូវភាពនាំមុខផ្នែកបណ្តាញដែលផ្តោតទៅលើល្បឿន គុណភាព និងប្រតិបត្តិការប្រកបដោយភាពល្អឥតខ្ចោះ”៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន