ស្វែងរកពួកយើង:

Ford Territory 2021 គឺជារថយន្តប្រភេទ SUV ជំនាន់ថ្មី ដែលមានរូបរាងស្អាត និងបំពាក់នូវបច្ចេកវិទ្យាឆ្លាតវៃទំនើបលើសគេបំផុត

ដោយ

Koun Jab Luffy

16 មករា 2021 05:47 ល្ងាច

អាន 5 នាទី

Article image
បើនិយាយពីក្រុមហ៊ុន Ford លោកអ្នកប្រាកដជាគិតដល់រថយន្ត Pick Up មុនគេដោយសារតែភាពល្បីល្បាញ និងការទទួលស្គាល់គុណភាពពីសំណាក់អតិថិជនអ្នកប្រើប្រាស់ ប៉ុន្តែថ្មីៗនេះយើងសង្កេតឃើញថារថយន្ត SUV មួយម៉ូឌែលរបស់ Ford ត្រូវបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងទាំងនៅទ្វីបអឺរ៉ុប ទ្វីបអាស៊ីក៏ដូចជាក្នុងទីផ្សារប្រទេសកម្ពុជាផងដែរ នោះគឺ រថយន្ត Ford Territory 2021។
រថយន្ត Ford Territory ត្រូវបានបង្កើត និងឌីហ្សាញឡើងនៅក្នុងប្រទេសអូស្ត្រាលី ហើយត្រូវបានធ្វើការតេស្តផ្នែកសុវត្ថិភាព សមត្ថភាព និងបច្ចេកវិទ្យាថ្មីៗយ៉ាងម៉ត់ចត់ពីសំណាក់វិស្វករជំនាញរបស់ Ford ដោយធ្វើការតេស្តបើកសាកល្បងនៅលើផ្លូវរហូតដល់ទៅជាង 6.8 លានគីឡូម៉ែត្រឯណោះ ទម្រាំតែក្រុមហ៊ុន Ford សម្រេចចិត្តលក់រថយន្តដ៏ទំនើបមួយនេះក្នុងទីផ្សារ។ ដូច្នេះហើយគ្រប់ចំណុចនៃរថយន្តនេះពិតជាមានភាពពិសេស គឺមិនត្រឹមតែស្អាតតែប៉ុណ្ណោះទេ ហើយថែមទាំងមានសមត្ថភាពខ្ពស់ និងបច្ចេកវិទ្យាឆ្លាតវៃលើសពីការរំពឹងទុកផងដែរ។
Article image
រូបរាងផ្នែកខាងក្រៅនៃរថយន្ត Ford Territory មើលទៅមានភាពទាក់ទាញ និងស៊ីវិល័យខ្លាំងមែនទែនដែលផ្នែកខាងមុខបានរំលេចមកជាមួយប៉ាណាបែបសំណាញ់ពណ៍ខ្មៅរលោង អមជាមួយនឹងការរចនានូវចង្កៀងម៉ូដថ្មីដែលមានរូបរាងប្លែកខុសពីរថយន្ត SUV ដ៏ទៃ។ ចំណែកឯដំបូលខាងលើជាប្រភេទដំបូលកញ្ចក់ធំពីមុខដល់ក្រោយដែលអាចបើក/បិទបាន (Panoramic Moonroof)។ ចំពោះពោងសុវត្ថិភាពរបស់រថយន្តនេះវិញគឺមានរហូតទៅដល់ 6 ឯណោះដែលនៅចំហៀងសងខាងរថយន្តជាប្រភេទវែងពីមុខដល់ក្រោយ។
Article image
ផ្នែកចំហៀងមើលទៅមានទំហំសមល្មមពេញខ្នាតជារថយន្ត SUV ខ្នាតកណ្តាល រួមជាមួយនឹងយ៉ាន់ស្ព័រអាលុយមីញ៉ូមទំហំ 18 អ៊ីង ហើយចំណុចមួយដែលគួរអោយកត់សម្គាល់នោះគឺ ផ្នែកខាងក្រោយ មើលទៅខ្ពស់ជាងផ្នែកខាងមុខដែលមើលទៅដូចរថយន្តស្ព័រ រីឯផ្នែកខាងក្រោយនៃរថយន្តក៏មានបំពាក់ជូននូវបំពង់ស៊ីមាំងរហូតដល់ទៅ 2 ដែលកាន់តែលើកសម្រស់រថយន្តនេះថែមមួយកម្រិតទៀត។ ជុំវិញរថយន្ត Ford Territory មានបំពាក់នូវសេនស័រជំនួយក្នុងការចូលចតរហូតដល់ទៅ 12 គ្រាប់ និងកាមេរ៉ាសុវត្ថិភាពជុំវិញរថយន្តរហូតដល់ទៅ 4 គ្រាប់ដែលជាប្រភេទកាមេរ៉ា 360o  កម្រិតខ្ពស់ដែលផ្តល់ជូននូវរូបភាពច្បាស់ល្អ។
Article image
រថយន្ត Ford Territory 2021 ត្រូវបានបំពាក់ជាមួយនឹងម៉ាស៊ីន EcoBoost ជំនាន់ថ្មីទំហំ 1.5L ដែលអាចផលិតកម្លាំងសេះបានរហូតដល់ទៅ 143PS និងកម្លាំងរមួលបានដល់ទៅ 225 N.M ។ ជាមួយនឹងប្រអប់លេខ 8 វគ្គអូតូជំនាន់ថ្មីដែលធ្វើអោយការបើកបរកាន់តែមានភាពរលូន និងចូលលេខបានល្អជាងមុន។មុខងារថ្មី 2 ដែលរថយន្ត Ford Territory 2021 មាននោះគឺប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិច និងប៊ូតុង Sport Mode សម្រាប់អោយលោកអ្នកបើកបរនៅផ្លូវឆ្ងាយ និងមានល្បឿនលឿន។ម៉្យាងវិញទៀតលោកអ្នកក៏អាចចេញចូលរថយន្តដោយប្រើនូវប្រព័ន្ធសោឆ្លាតវៃ / ចុចបញ្ឆេះរថយន្ត និងអាចចេញចូលដោយគ្រាន់តែចុចប៊ូតុងមួយនៅលើដៃទ្វា។
Article image
រីឯកៅអីរថយន្តមានទម្រង់ក្តោបបែបស្ព័រ ពណ៍ខ្មៅបង្កប់ថ្នេរពណ៍ស ដែលអង្គុយទៅហាប់ណែនមានផាសុកភាព អមជាមួយនឹងតាបឡូពណ៏ខ្មៅបង្កប់ជាមួយថ្នេរពណ៍សដែលមើលទៅស៊ីគ្នាមែនទែន លើសពីនេះទៅទៀតក៏មានបន្ទះឈើប្រណិតនៅខាងក្រោមតាបឡូ និងដៃទ្វាទាំងសងខាងផងដែរ ដែលកាន់តែផ្តល់នូវភាពទាក់ទាញ និងប្រណិតភាពថែមមួយកម្រិតទៀត។ លើសពីនេះទៅទៀតរថយន្ត Ford Territory 2021 ក៏មានបំពាក់នូវមុខងារក្តៅ ត្រជាក់នៅលើកៅអីផ្នែកខាងមុខទាំងសងខាងដែលអាចធ្វើការសារ៉េបាន 3 កម្រិតផងដែរ។
Article image
ចង្កូតរថយន្ត Ford Territory ជាចង្កូតបូមអេឡិចត្រូនិច ដែលមានភាពធូរងាយស្រួលក្នុងការបើកបរ ហើយនៅលើចង្កូតផ្ទាល់ក៏មានប៊ូតុងជាច្រើន ដែលបំពាក់នូវប្រព័ន្ធបញ្ជាដោយសម្លេង (Voice Command) និងកុងទ័រឌីជីថលម៉ូដថ្មីស្រឡាងទំហំ 10 អ៊ីងដែលអាចប្តូររូបរាងបាន 3ជម្រើស៖ Sport, Fashion និង Classic Mode។ ហើយខាងក្នុងរថយន្តមានភ្លើងពណ៏លំអរបានរហូតដល់ 7ពណ៍ (Ambient Lighting) ដែលផ្តល់នូវសោភ័ណភាពពេលលោកអ្នកធ្វើដំណើរពេលយប់។
Article image
ចំណុចពិសេសថ្មីមួយទៀតនោះគឺ អេក្រង់ Touch Screen ជំនាន់ថ្មីរហូតទៅដល់ 10 អ៊ីងបែងចែកជា 4 ផ្នែកអាចពង្រីកបង្រួមបាន សម្រាប់បញ្ជាគ្រប់គ្រងប្រព័ន្ធម៉ាស៊ីនត្រជាក់ វិទ្យុ តន្រ្តី និងការកំសាន្តផ្សេងៗ បន្ថែមពីលើនេះលោកអ្នកក៏អាចភ្ជាប់ផ្ទាល់ជាមួយ Apple CarPlay, Android Auto និង Google Map។ ជាមួយនឹងអេក្រង់ Touch Screen 10 អ៊ីងជំនាន់ថ្មីនេះលោកអ្នកអាចមើលកាមេរ៉ា 360o បានមួយជុំវិញរថយន្តយ៉ាងត្រជាក់ភ្នែក និងផ្តល់នូវទិន្នន័យរូបភាពច្បាស់ខ្លាំងមែនទែន។ រថយន្តនេះក៏មានរន្ធ USB 2 សម្រាប់សាកថ្មឧបករណ៍អេឡិចត្រូនិចផ្សេងៗ និងប្រព័ន្ធសាកថ្មឥតខ្សែ (Wireless Charging) ផងដែរ។
Article image
ចំណុចថ្មីអស្ចារ្យមួយទៀតនោះគឺមាន Mouse សម្រាប់បញ្ជាផ្ទាល់ទៅអេក្រង់ Touch Screen 10 អ៊ីង អមជាមួយនឹងប៊ូតុងសម្រាប់គ្រប់គ្រងវិទ្យុ តន្រ្តី និងការកំសាន្តផ្សេងៗ ដែលវាជាមុខងារថ្មីមួយទៀតដែលផ្តល់ភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់។ រថយន្ត Ford Territory 2021 នេះត្រូវបានបំពាក់មកជាមួយប្រព័ន្ធបន្សុទ្ធខ្យល់កម្រិត PM 2.5 (PM 2.5 Fabric Filter) ដែលប្រព័ន្ធនេះច្រោះយកតែខ្យល់ល្អចូលក្នុងរថយន្តតែប៉ុណ្ណោះ គឺការពារវីរុស បាក់តេរីផ្សេងៗមិនអោយជ្រាបចូលក្នុងរថយន្តបាន។
Article image
រថយន្ត Ford Territory 2021 បំពាក់ទៅដោយប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗចុងក្រោយឈានមុខគេរបស់ Ford ដែលមានឈ្មោះថា Ford Co-Pilot 360TM ដែលក្នុងនោះរួមមានដូចជា៖
•ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តបែបអក្សរ (T) និងអក្សរ (P) (Active Park Assist System)
Article image
•ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព 360o ដឺក្រេកម្រិតខ្ពស់ (High Definition 360 Degree Camera)
•សេនស័រជំនួយចូលចតរហូតដល់ទៅ 12 គ្រាប់ (12 Sensors)
•ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ផ្នែកចំហៀង  (Blind Spot Information System)
•ប្រព័ន្ធផ្ដល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្ត (Pre-Collision Assist with Autonomous Emergency Braking)
Article image
•ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លងផ្លូវ (Lane Keeping System)
Article image
•ប្រព័ន្ធបន្ថយល្បឿន និងរក្សាគំលាតសុវត្ថិភាពដោយស្វ័យប្រវត្ត  (Adaptive Cruise Control)
Article image
•ប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោង រអិល និងបញ្ជៀសការក្រឡាប់ (Electronic Stability Control)
•ប្រព័ន្ធហ្រ្វាំង ABS និងEBD (ABS and EBD)
•ប្រព័ន្ធទប់លំនឹងកុំឲ្យរអិលថយក្រោយពេលឡើងចំណោត (Hill Launch Assist)
•និងប្រព័ន្ធសុវត្ថិភាព បច្ចេកវិទ្យាទំនើបៗចុងក្រោយជាច្រើនទៀត។
Article image
សម្រាប់តម្លៃនៃរថយន្ត Ford Territory 2021 ក្នុងទីផ្សារប្រទេសកម្ពុជាគឺមានតម្លៃពិសេសត្រឹមតែ $49,900 តែប៉ុណ្ណោះ ហើយការផ្តល់ជូននេះមានសុពលភាពមុនថ្ងៃសម្ពោធរថយន្តនេះជាផ្លូវការតែប៉ុណ្ណោះ ដូច្នេះសូមបងប្អូនទាំងអស់ប្រញាប់រួសរាន់ឡើង។ ចង់ដឹងថាតើប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗចុងក្រោយទាំងនេះមានភាពអស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូនេះទាំងអស់គ្នា៖
Ford Territory 2021 ជារថយន្តដែលស្អាត ឆ្លាត ទំនើបលើសគេ
Ford Territory 2021 គឺជារថយន្តប្រភេទ SUV ជំនាន់ថ្មី ដែលមានរូបរាងស្អាត និងបំពាក់នូវបច្ចេកវិទ្យាឆ្លាតវៃទំនើបលើសគេបំផុត