ស្វែងរកពួកយើង:

ក្រុមហ៊ុន SmartCam Electronics ប្រារព្ធកម្មវិធីថ្លែងអំណរគុណដល់ដៃគូរអាជីវកម្ម “Epson Thank You Dealer 2020”

ដោយ

Koun Jab Luffy

16 មករា 2021 08:20 យប់

អាន 3 នាទី

Article image
កាលពីថ្ងៃទី 15 ខែមករា ឆ្នាំ 2021 នៅសណ្ឋាគារ Le President ក្រុមហ៊ុន SmartCam Electronics ដែលជាក្រុមហ៊ុនឈានមុនគេខាងផ្នែកបោះដុំ (លក់ដុំ) និង លក់រាយ ផលិតផលបច្ចេកវិទ្យា ពត៌មានវិទ្យា (IT) ក្នុងប្រទេសកម្ពុជា បានសហការយ៉ាងជិតស្និទ្ធិជាមួយក្រុមហ៊ុន Epson ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោក ផ្តោតសំខាន់លើការភ្ជាប់ទំនាក់ទំនង មនុស្ស ឧបករណ៍ប្រើប្រាស់ និងពត៌មាន តាមរយះបច្ចេកវិទ្យាថ្មី ប្រកបដោយប្រសិទ្ធភាព ស្ថេរភាព និងភាពជាក់លាក់ ដើម្បីរៀបចំ កម្មវិធី Epson Thank You Dealer 2020 ជាការថ្លែងអំណរគុណ ដល់ដៃគូរ អាជីវកម្ម របស់ខ្លួន ដែលបានគាំទ្រផលិតផល Epson អស់រយះពេលកន្លងមក ។
ដោយមានការជ្រោមជ្រែង និងគាំទ្រ ពីក្រុមហ៊ុន  AWS Cambodia។ កម្មវិធីនេះក៏មានការចូលយ៉ាងច្រើនកុះករពីបណ្តា ហាងលក់គ្រឿង អេឡិចត្រូនិច នាយកក្រុមហ៊ុន អ្នកជំនាញបច្ចេកទេស និងដៃគូរសហការណ៍ ជាច្រើនមកពីស្ថាបន័ធំៗមួយចំនួនផងដែរ។
Article image
លោក ឃូ វជីរះ អ្នកគ្រប់គ្រងផ្នែកអាជីវកម្មប្រចាំក្រុមហ៊ុន Smartcam Electronics បានធ្វើបទបង្ហាញពីផលិតផល ម៉ាស៊ីនព្រីន Epson ម៉ូឌែលថ្មី L14150 និង L15150 ដែលជាម៉ាស៊ីនព្រីន ឈានមុខគេ  ក្នុងការសន្សំសំចៃខ្ពស់ ចំនេញពេលវេលា មានកំរិតរូបភាពច្បាស់ប្រកបដោយប្រសិទ្ធភាព ព្រមទាំងតម្លៃសមរម្យ។
Article image
ម៉ាស៊ីនព្រីន ម៉ូឌែល L14150 និង L15150 ជាម៉ាស៊ីនព្រីនដែល មានតួនាទី Print, Scan, Copy, Fax with ADF  Wi-Fi, Wi-Fi Direct, Ethernet / A3+ ដែលអាចព្រីនបានក្នុងល្បឿនរហូតដល់ 32ទំព័រ ទៅ 38ទំព័រ សំរាប់ខូល័រ  ពណ៍ស/ខ្មៅ និង 22ទំព័រ ទៅ 24ទំព័រ សំរាប់ ពណ៍ខូល័រ។ ជាមួយបច្ទេទវិទ្យាទឹកថ្នាំដែលអាចប្រើប្រាស់បានរហូតដល់ 6,000សន្លឹក ទៅ  7,500 សន្លឹក។
Article image
ដោយឡែក ម៉ាស៊ីនព្រីន L15150 មានលក្ខណះពិសេស ដោយមានកំរិតរូបភាពច្បាស់ Block ទឹកថ្នាំ មានគន្លឹះបិទ បើក ពេលដែលលោកអ្នកអាចធ្វើការដឹកជញ្ជូនម៉ាស៊ីនទៅទីឆ្ងាយដោយមិនភ័យព្រួយ កកទឹកថ្នាំ ហើយវាជាប្រភេទទឹកថ្នាំ pigment ink មិនប្រតាក នៅពេលដែលមានទឹកប៉ះមកលើក្រដាសដែលលោកអ្នកព្រីនរួចហើយ ដោយមិនភ័យខ្លាចនិងខូចខាតការងាររបស់លោកអ្នក។
Article image
លោក ថៃ សេងហ៊ាន ជានាយកប្រតិបត្តិ នៃក្រុមហ៊ុន Smartcam Electronics បានមានប្រសាសន៍ថា ក្រុមហ៊ុនរបស់លោកមានវត្តមាន យូរណាស់មកហើយលើទីផ្សារកម្ពុជាក្រោមឈ្មោះ (Best Electronic)ដែលបានបង្កើតឡើងក្នុងឆ្នាំ 2009។
Article image
ដែលបច្ចុប្បន្ននេះ ត្រូវបានផ្លាស់ប្តូរទៅជាក្រុមហ៊ុន Smartcam Electronics។ លោកបានមានប្រសាសន៍បន្តទៀតថា លោក មានជំនឿ និងមោទនះភាពយ៉ាងមុតមាំថា គ្រប់ដៃគូរអាជីវកម្មទាំងអស់ និងបន្តគាំទ្រ ជឿជាក់មកលើ ក្រុមហ៊ុន Smartcam Electronics។ ហើយលោកក៏បានថ្លែងអំណរគុណដល់ដៃគូរអាជីវកម្មទាំងអស់ ដែលបានជឿទុកចិត្ត គ្រាំទ្រ ផលិតផល សេវាកម្ម តាំងពីដើមរហូតមក។
Article image
Article image
Article image
Article image
លោក បានសន្យាថា នឹងបន្តខិតខំបន្ថែមទៀតក្នុងការនាំមកនូវ ផលិតផលថ្មីៗ សេវាកម្ម ព្រមទាំងតម្លៃដ៏សមរម្យ សម្រាប់អតិថិជន។ ក្នុងឱកាសឆ្នាំថ្មី 2021 នេះ លោកសូមជូនពរដល់អតិថិជនទាំងអស់ ឲ្យទទួលបានជោគជ័យគ្រប់ភារកិច្ច និងបន្តការរីកចម្រើនបន្ថែមទៀត។
Article image
ក្រុមហ៊ុន SmartCam Electronics គឺជាក្រុមហ៊ុនឈានមុខគេនៅក្នុងប្រទេសកម្ពុជា ជាអ្នកផ្តល់ដំណោះស្រាយផ្នែក IT hardware solution ដោយមានបុគ្គលិកជាអ្នកពិគ្រោះយោបល់ មានបទពិសោធន៍ក្នុងស្រុក និងអ្នកជំនាញ ផ្នែកពត៌មានវិទ្យា មានសមត្ថភាពបំផុតក្នុងការផ្តល់បទពិសោធន៍ជូនអតិថិជន ក្នុងប្រទេសកម្ពុជា ដូចជា Epson (Printer, Projector, SIDM,SD), Canon, HP, Acer, Microsoft, Dell , MacBook, ASUS, និងផលិតផល គ្រឿងអេឡិចត្រូនិចជាច្រើនមុខទៀត។ បច្ចុប្បន្នក្រុមហ៊ុន អាជីវកម្មមួយនេះបានឈរជើងនៅលើទីផ្សារ អស់រយះពេលជាង 10 ឆ្នាំមកហើយ ដោយក្រុមហ៊ុនបានបំពេញនូវតម្រូវការដល់អតិថិជន និងបានអភិវឌ្ឍន៍ខ្លួនក្លាយទៅជាក្រុមហ៊ុនធំនៅក្នុងស្រុក សំរាប់ចែកចាយបន្តរ ដល់គ្រប់បណ្តាលអ្នកលក់គ្រឿងអេឡិចត្រូនិច និងអ្នកប្រើប្រាស់។ កាលពីខែមេសា 2020 កន្លងមកនេះ ក្រុមហ៊ុន Smartcam Electronic បាន សម្ពោធអាគារពាណិជ្ជកម្មថ្មី និងបានដាក់ដំណើរសំរាប់អាជីវកម្មថ្មីមួយរួចជាស្រេច។  សម្រាប់ពត៌មានបន្ថែមសូមចូលទៅកាន់ www.smartcam-group.com/ ឫទំនាក់ទំនងមកកាន់លេខ +855 (12) 677 978/ 085 998 981។
ក្រុមហ៊ុន SmartCam Electronics ប្រារព្ធកម្មវិធីថ្លែងអំណរគុណដល់ដៃគូរអាជីវកម្ម “Epson Thank You Dealer 2020”