ស្វែងរកពួកយើង:

ហាង Bluetronics ប្រារព្ធព្រឹត្តិការណ៍ដ៏ធំបំផុតនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ដើម្បីអបអរភាពជោគជ័យរបស់ខ្លួនការបើកសាខាចំនួន 50 កន្លែងទូទាំងនៅព្រះរាជាណាចក្រកម្ពុជា

ដោយ

Koun Jab Luffy

16 មករា 2021 11:15 យប់

អាន 4 នាទី

Article image
កាលពីថ្ងៃទី  15 ខែមករា ឆ្នាំ 2021 កន្លងទៅនេះ ក្រុមហ៊ុន Mobile World Group (MWG) ដែលជាអាជីវកម្មលក់រាយដ៏ធំជាងគេនៅក្នុងចំណោមក្រុមហ៊ុនទាំង 100 នៅក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក បានរៀបចំកម្មវិធីប្រកាសអំពីការទទួលបាននូវការបើកសាខានៃហាង Bluetonics ចំនួន 50 សាខានៅក្នុងប្រទេសកម្ពុជា ដែលពិធីនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារផ្កាយប្រាំសូហ្វីតែលភ្នំពេញភូគីត្រា ជាមួយនឹងយុទ្ធសាស្រ្តពង្រីកអាជីវកម្មទូទាំងប្រទេស ដោយមានការចូលរួមពីសំណាក់ដៃគូជាច្រើន។
នៅក្នុងការជំនះនូវឧបសគ្គ Bluetronics បានបង្ហាញការរីកចំរើន នៃអាជីកម្មលក់រាយនៃវិស័យ គ្រឿងអេឡិចត្រូនិកយ៉ាង ឆាប់រហ័ស និងគួរអោយភ្ញាក់ផ្អើល ទោះបីជាមានការផ្ទុះឡើង នៃការរាតត្បាតនៃវីរុស Covid 19 ក៏ដោយ។ ក្នុងចំនួន 50 សាខា របស់Bluetronics បច្ចុប្បន្ន កំពុងគ្របដណ្តប់ចំនួន 15 ខេត្តក្នុងចំណោម 25 ខេត្តរាជធានី នៅព្រះរាជាណាចក្រកម្ពុជា ដែលកំពុងដើរតាមគន្លងនៃការកំណត់អោយបាន ទូទាំងប្រទេសរបស់ MWG។
Article image
គំរូនៃភាពជោគជ័យរបស់ហាង Bluetronics បានកំពុងពង្រីកយ៉ាងឆាប់រហ័សទៅតាម តំបន់ដែលមានសក្ដានុពល ផ្សារភ្ជាប់ជាមួយនឹងសេវាកម្មបម្រើរអតិថិជនយ៉ាងល្អឥតខ្ចោះ ផលិត ផលសុទ្ធនិងស្របច្បាប់ តាំងពីប្រភេទទូរស័ព្ទដៃទំនើបៗ ទូរទឹកកក ទូរទស្សន៍ និង គ្រឿងបរិក្ខារប្រើប្រាស់ក្នុងផ្ទះដែលសុទ្ធតែជាម៉ាកល្បីៗ។ ហាងធំទូលាយរួមជាមួយផលិតផលអេឡិចត្រូនិចជាច្រើនមុខ ជាច្រើនម៉ាកបានបានធ្វើ ធ្វើអោយ Bluetronics ក្លាយជាហាងដំបូង ដែលអតិថិជនគិតដល់តម្រូវការគ្រឿងអេឡិចត្រូនិក។
Article image
នៅក្នុងពេលបច្ចុប្បន្ននេះ បុគ្គលិកបាន ឆ្លងកាត់ការបណ្តុះបណ្តាលយ៉ាងស្ទាត់ជំនាញក្នុងការផ្តល់សេវាកម្មជូនអតិថិជន ដើម្បីសម្រួល ក្នុងការសម្រេចចិត្តទិញផលិតផល ដែលធ្វើអោយពួកគាត់មាន អារម្មណ៍ថាកំពុងតែជជែក ជាមួយនឹងមិត្តភក្តិ រឺសាច់ញ្ញាតិរបស់ពួកគាត់ដែលជួយសម្រួលដល់អតិថិជនក្នុងការសម្រេចចិត្តជ្រើសរើសផលិត ផលយកទៅប្រើប្រាស់ ហើយចំណាយពេលវេលាតិចក្នុងការដើរមើលផលិតផល។
Article image
មិនតែប៉ុណ្ណោះរាល់ការជាវផលិតផលពីហាង Bluetronics ក្រុមហ៊ុនក៏មានផ្តល់ ជូននូវសេវាកម្ម ដឹកនិងតម្តើងដោយឥតគិតថ្លៃ ផងដែរ។ គម្រោងអាជីវកម្មរបស់ Bluetronics គឺជាគំរូអាជីវកម្មមួយដែលស្រដៀងទៅហ្នឹងខ្សែសង្វាក់លក់រាយដ៏ជោគជ័យរបស់ប្រទេសវៀតណាមដែលគ្រប់គ្រងដោយ MWG។
Article image
នាពេលអនាគតនេះ MWG មានភាពជឿជាក់ថា យើងនៅតែអាចបន្ត ពង្រីកអាជីវកម្ម នៅបណ្តាប្រទេសជាច្រើនទៀតដោយក្រុមហ៊ុន មានគម្រោង អនុវត្តន៍គំរូអាជីវកម្ម ដែល ជោគជ័យមួយនេះទៅក្នុងទីផ្សារថ្មី នៅក្នុងប្រទេសដែលមានសក្តានុពលនៃតំបន់អាស៊ីអាគ្នេយ៍ ដូចជាប្រទេសឥណ្ឌូនេស៊ី ប្រទេសថៃ និងប្រទេសហ្វីលីពីន។
Article image
លោក Doan Van Hieu Em អគ្គនាយកនៃសហព័ន្ធ Mobile World បានមានប្រសាសន៍ថា “ការពង្រីកអាជីវកម្មយ៉ាងឆាប់រហ័សរបស់ Bluetronics បានបង្ហាញថា ការខិតខំប្រឹងប្រែង របស់យើងត្រូវបានទទួលស្គាល់នៅក្នុងទីផ្សារ។ យើងទាំងអស់គ្នាកំពុង ដើរលើគន្លងជាមួយ នឹងផលិតផល និងសេវាកម្មយ៉ាងប្រពៃ និងការធ្វើបដិវត្តន៍អាជីរកម្ម លក់រាយនៅទីនេះ។ ដៃគូរអាជីវកម្មរបស់ពួកយើងតែងតែគាំទ្រពួកយើងគ្រប់ពេលវា ដូច្នេះហើយយើងអាចធ្វើ ការពង្រីកអាជីវកម្មនៅលើទីផ្សារអន្តរជាតិបាន មិនតែប៉ុណ្ណោះយើងក៏ទទួលបាន លទ្ធផល យ៉ាងពេញចិត្តនៅលើទីផ្សារភាគហ៊ុន” ។
Article image
Article image
ឥឡូវនេះ ហាង Bluetronics បានក្លាយទៅជាប្រព័ន្ធអាជីវកម្ម លក់រាយដ៏ធំជាងគេក្នុងទីផ្សារ ព្រះរាជាណាចក្រកម្ពុជា ដែលគ្រោងនឹង ទទួលបានអតិថិជនពាក់កណ្តាលនៅក្នុង ឆ្នាំនេះ។ ទោះបីជាក្នុងឆ្នាំ 2020 ក្រុមហ៊ុនជាច្រើនជួបប្រទះផលវិបាកជាមួយជំងឺរាតត្បាតនៃវីរុសកូវីត 19 យ៉ាងណាក៏ដោយ តែហាង Bluetronics នៅតែទទួលបានភាពជោគជ័យ ដោយទទួល បានចំណូលចំនួន 8 លានដុល្លាអាមេរិចដែល 6 លានដុល្លា ទទួលបាននៅចុងពាក់ កណ្តាលឆ្នាំ 2020 នៅពេលដែលក្រុមហ៊ុនបានពន្លឿន ការពង្រីកសាខា អាជីវកម្ម។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនគ្រោងនឹងទទួលបាន 55 លានដុល្លាអាមេរិច នៅក្នុងឆ្នាំ 2021 ជាមួយនឹង 7 ដងនៃឆ្នាំចាស់។
Article image
Article image
Article image
Article image
នៅក្នុងឆ្នាំ 2021 នេះផងដែរ Bluetronics មានគម្រោងពង្រីកទៅដល់ 80 សាខា ក្នុងការបន្ត ការខិតខំប្រឹងប្រែងផ្តល់សេវាកម្មជូនទៅប្រជាជន នៅតាមតំបន់ឆ្ងាយៗ ដើម្បីគ្រប ដណ្តប់ពេញផ្ទៃប្រទេស 25/25 រាជធានី ខេត្តក្រុង។ វត្តមានរបស់ Bluetronics នឹងជួយអតិថិជនកម្ពុជាអោយមាននូវហាងដែលមានកេរ្តិ៍ឈ្មោះ និងជឿជាក់ទៅលើទាំងផលិតផល ទាំងសេវាកម្ម។ ការគ្របដណ្តាប់នេះ Bluetronics អាចផ្តល់សេវាកម្មបន្ថែមដូចជា ការដឹងជញ្ជូន និងសេវាកម្មក្រោយការលក់ ជូនទៅដល់ អតិថិជនដែលជាវផលិតផលពីBluetronícs នៅស្ទើរគ្រប់ទីកន្លែងនៃប្រទេសកម្ពុជា។
ហាង Bluetronics ប្រារព្ធព្រឹត្តិការណ៍ដ៏ធំបំផុតនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ដើម្បីអបអរភាពជោគជ័យរបស់ខ្លួនការបើកសាខាចំនួន 50 កន្លែងទូទាំងនៅព្រះរាជាណាចក្រកម្ពុជា