no-alternative title

ស្ថានីយ៍ទូរទស្សន៍ធំៗចំនួន 3 បានចុះ MoU ជាមួយគ្នា ដើម្បីបង្កើតនូវទូរទស្សន៍ឌីជីថលដែលធំជាងគេនៅប្រទេសកម្ពុជា

កាលពីម្សិលមិញនេះ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដែលមានទូរទស្សន៍ CBS និង Dgigtal Sky របស់អ្នកឧកញ៉ា គិត ម៉េង បានចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ជាមួយទូរទស្សន៍ធំៗ ចំនួន 2 រួមមាន ក្រុមហ៊ុនទូរទស្សន៍ បាយ័ន គ្រុប និងក្រុមហ៊ុន ហង្សមាស គ្រុប ដែលជាការបោះជំហានដ៏ធំមួយ ដើម្បីបង្កើតក្រុមហ៊ុនថ្នាល ទូរទស្សន៍ ឌីជីថលធំជាងគេ នៅកម្ពុជា ។ ពិធីចុះហត្ថលេខានេះ គឺបានប្រព្រឹត្តិទៅនៅសណ្ឋាគារកាំបូឌីយ៉ាណា ភ្នំពេញ ដែលមានការចូលរួមជាផ្លូវការ ដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងលោកឧកញ៉ា ឆាល វ៉ាន់ ទីប្រឹក្សាក្រុមហ៊ុនទូរទស្សន៍ បាយ័ន គ្រុប ព្រមទាំងលោកឧកញ៉ា អ៊ឹង ឆៃងួន ប្រធានក្រុមហ៊ុនទូរទស្សន៍ ហង្សមាស គ្រុប ។ កម្មវិធីនេះ ក៏មានការចូលរួមផងដែរ ពីថ្នាក់ដឹកនាំ ជាន់ខ្ពស់របស់ក្រុមហ៊ុន ព្រមទាំងមន្ត្រីរាជការ និងពាណិជ្ជករ ឆ្នើមជាច្រើនរូប ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

គោលបំណងនៃអនុស្សរណៈនេះ គឺដើម្បីបង្កើតក្រុមហ៊ុន ថ្នាលទូរទស្សន៍ឌីជីថល ដែលមានឈ្មោះថា “សម្ព័ន្ធទូរទស្សន៍កម្ពុជា គ្រុប ខូ អិល ធីឌី” ដែលមានការចូលរួម ភាគហ៊ុនដោយ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក្រុមហ៊ុនទូរទស្សន៍ បាយ័ន និងក្រុមហ៊ុនទូរទស្សន៍ ហង្សមាស ។ ក្រុមហ៊ុនថ្នាលទូរទស្សន៍ ឌីជីថលមួយនេះ នឹងដាក់អោយដំណើរការ នូវថ្នាលទូរទស្សន៍ឌីជីថល ដែលនឹងផ្តល់ជូននូវសេវា និងជម្រើសទូរទស្សន៍ឌីជីថល ដោយសម្បូរបែប ព្រមទាំងមានប៉ុស្តិ៍ច្រើនប្រភេទ សំដៅលើកស្ទួយចំណេះដឹង ការកម្សាន្ត និងទស្សនីយភាពត្រជាក់ៗ ដែលនាំមកនូវភាព សុខដុមរមនា ដល់ក្រុមគ្រួសារកម្ពុជា ។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានមានប្រសាសន៍ថា “នេះជាផ្នែកមួយនៃចក្ខុវិស័យ របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប សម្រាប់ធ្វើអោយប្រទេសកម្ពុជា មានឌីជីថលពេញលេញ និងស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការចូលរួម សម្រេចអោយបាន ឧស្សាហកម្មជំនាន់ ៤.០ ហើយនេះក៏ជាគំនិតផ្តួចផ្តើមមួយ ក្នុងការដាក់វិស័យសោតទស្សន៍ និងផ្សព្វផ្សាយ អោយទៅជាប្រព័ន្ធឌីជីថលផងដែរ” ។ អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍បន្តា “យើងមានសេចក្តីសោមនស្សរីករាយ ដែលបានចាប់ដៃគូ សហការគ្នាបង្កើតក្រុមហ៊ុនថ្នាល ទូរទស្សន៍ឌីជីថលថ្មីនេះ ដែលនឹងចូលរួមចំណែក ជួយដល់ការអនុវត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជម្រុញ អោយរាល់បណ្តាញផ្សព្វផ្សាយ របស់ឯកជន និងរដ្ឋ ដើម្បីប្តូរការផ្សាយ ពីអាណាឡូក ទៅជាការផ្សាយលើ ថ្នាលទូរទស្សន៍ឌីជីថលវិញ” ។

ក្រុមហ៊ុនថ្នាលទូរទស្សន៍ ឌីជីថលថ្មីនេះ មានភារកិច្ចត្រួតពិនិត្យគុណភាព រូបភាព វីដេអូ សម្លេង និងកម្មវិធីផ្សាយ នៅលើប្រព័ន្ធផ្សព្វផ្សាយ តាមរយៈច្រកចេញចូលតែមួយ ហើយក៏ចូលរួមធានាបាន នូវការផ្លាស់ប្តូរ ការផ្សាយ ពីប្រព័ន្ធអាណាឡូក ទៅជាប្រព័ន្ធឌីជីថល ដោយរលូន អោយបានទាន់ពេលកំណត់ មុនឆ្នាំ 2023 ។ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប នៅតែប្តេជ្ញាចិត្ត យ៉ាងពេញទំហឹង ក្នុងការគាំទ្រ ការកែប្រែអោយប្រទេសកម្ពុជា មានឌីជីថលពេញលេញ ។ បណ្តាក្រុមហ៊ុនក្នុងផ្នែក ICT របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប រួមមាន Cellcard, Ezecom, Wing Money, CBS និង Digital Sky បាននឹងកំពុងធ្វើការរួមគ្នា ដើម្បីសម្រេចយុទ្ធសាស្ត្រ ធ្វើអោយប្រទេសកម្ពុជា មានឌីជីថលពេញលេញ ។ សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុននីមួយៗបានបម្រើ ទូស្សនីយអារម្មណ៍ ចំណេះដឹង និងការកម្សាន្ត ក្នុងវិស័យសោតទស្សន៍ ជូនប្រជាជនកម្ពុជា អស់រយៈពេល 25 ឆ្នាំមកហើយ រហូតមកដល់ពេលនេះ ក្រុមហ៊ុនមានបទពិសោធន៍ ជំនាញ និងធនធានមនុស្សយ៉ាងមុតមាំ នៅក្នុងឧស្សាហកម្ម សោតទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយ ។

សូមរំលឹកថា ក្រុមហ៊ុនទូរទស្សន៍ CBS នៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប មានប៉ុស្តិ៍ទូរទស្សន៍ ដូចជាប៉ុស្តិ៍ CTN, CTN International, CNC, MyTV, CBS Digital, TMS, វិទ្យុភ្នំពេញ និង Legend Tiger ។ ចំណែកក្រុមហ៊ុន Digital Sky មានថ្នាលទូរទស្សន៍ ឌីជីថលចំនួន 3 ដូចជា (1) DVB-T ផ្សាយតាមប្រព័ន្ធឌីជីថល មានចំនួន 72 ប៉ុស្តិ៍ (2) DTH ផ្សាយតាមផ្កាយរណប មានចំនួន 265 ប៉ុស្តិ៍ (៣) OTT ទូរទស្សន៍ផ្សាយតាមទូរស័ព្ទដៃ មានចំនួន 86 ប៉ុស្តិ៍ និងផលិតប៉ុស្តិ៍ទូរស្សន៍ខ្លួនឯង ចំនួន 11 ប៉ុស្តិ៍ ដូចជា OneTV Sabay, OneTV Drama, OneTV Kids, OneTV Music, OneTV Cinema, OneTV Discovery, OneNews, OneTV Movie HD, OneTV Sport9, OneTV Sport11 និង OneTV-E-school ។ ក្រុមហ៊ុនទូរទស្សន៍ បាយ័នគ្រុប រួមមាន ប៉ុស្តិ៍ទូរទស្សន៍បាយ័ន, BTV, កាសែតកម្ពុជាថ្មី និងវិទ្យុបាយ័ន ។ក្រុមហ៊ុនទូរទស្សន៍ ហង្សមាសគ្រុប រួមមាន ប៉ុស្តិ៍ទូរទស្សន៍ហង្សមាស រស្មីហង្សមាស វិទ្យុហង្សមាស និងរស្មីហង្សមាស ផលិតកម្ម We Pleng Records និងសារព័ត៌មាន ២៤ម៉ោង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន