no-alternative title
no-alternative title

ភោជនីយ៍ដ្ឋាន ផាកកាហ្វេ បានបើកសម្ពោធសាខាថ្មីមួយបន្ថែមទៀត ដែលមានឈ្មោះថា ផាកកាហ្វេ ដឺហ្រ្គីនខំម្យូនីធីម៉ល នៅតំបន់សែនសុខ

កាលពីម្សិលមិញនេះ ក្រុមហ៊ុន យូណាយធីត ផាក ឯ.ក ដែលជាក្រុមហ៊ុនគ្រប់គ្រងលើស្លាកសញ្ញា ផាកកាហ្វេ បានប្រកាសបើកសម្ពោធសាខាថ្មីរបស់ខ្លួនថ្មីមួយទៀតនៅតំបន់សែនសុខ ដែលនេះ គឺជាតំបន់ថ្មីមួយ ដែលកំពុងតែមានសក្តានុពលខ្លាំងបំផុត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សាខាថ្មីនេះ គឺមានឈ្មោះថា ផាកកាហ្វេ ដឺហ្រ្គីនខំម្យូនីធីម៉ល ដែលជាសាខាថ្មីមួយ ដែលទទួលបាននូវសិទ្ធិអាជីកម្ម Franchisee Store ដែលត្រូវបានដំណើរការបំរើសេវាជូនអតិថិជនន។

បន្ទាប់ពីបានពិធីកាត់ខ្សែរបូណ៍ លោក ហេង សេងលី ដែលជាអគ្គនាយកគ្រប់គ្រង ក្រុមហ៊ុន យូណាយធីត ផាក ឯ.ក បានបញ្ជាក់ថា ផាកកាហ្វេ គឺជាភោជនីយ៍ដ្ឋានមួយ ដែលបានគិតគូពីសុខភាពរបស់អតិថិជនខ្លាំងណាស់ ដោយសារតែនៅនោះ រាល់បន្លែ សាច់់ ផ្លែឈើក ក៏ដូចជាវត្ថុធាតុដើមជាច្រើនទៀត ដែលយកមកផ្សំគ្រឿង គឺត្រូវបានធ្វើការត្រួតពិនិត្យយ៉ាងល្អិតល្អន់ និងមានការធានាច្បាស់លាស់ទៅលើគុណភាព។ អ្វីដែលពិសេសនោះ នៅទីក្នុងម្ហូបអាហារទាំងអស់ គឺមិនមានប្រើប្រាស់ប៊ីចេងនោះទេ ហើយសម្រាប់ទឹកដោះគោ ក៏មិនមានសារធាតុខ្លាញ់ច្រើនផងដែរ។

លោកបានបន្តថា នៅ ផាកកាហ្វេ ដឺហ្រ្គីនខំម្យូនីធីម៉ល ថ្មីនេះ គឺមានការរចនាជាមួយនឹងគំនិតច្នៃប្រឌិតថ្មី តាមបែបទាន់សម័យ និងមានបំរើសេវាកម្មជាច្រើន ដូចជា អាហារសុខភាពប្រកបដោយរសជាតិឈ្ងុយឆ្ងាញ់ មានកាហ្វេ និងភេសជ្ជៈ ហើយនឹងទឹកផ្លែឈើស្រស់ៗ ដែលបានប្រើប្រាស់គ្រឿងផ្សំពីធម្មជាតិ ស្រស់ៗនៅក្នុងស្រុកផ្ទាល់តែម្តង។ សម្រាប់ការផលិត និងការរៀបចំបំរើអតិថិជននោះ គឺមានអនាម័យយ៉ាងខ្ជាប់ខ្ជួនជាមួយបរិកាសផាសុខភាពជាទីបំផុត។

លោក ហេង សេងលី បានបញ្ជាក់បន្ថែមថា ក្រុមហ៊ុន យូណាយធីត ផាក ឯ.ក កំពុងតែរៀបចំបើកសម្ពោធសាខាថ្មីចំនួន 5 បន្ថែមទៀតនៅក្នុងរាជធានីភ្នំពេញ និងខេត្តកំពង់សោមសម្រាប់ចុងត្រីមាសទី 1 ខាងមុខនេះ ដែលសាខាថ្មីទាំងនោះ រួមមានដូចជា សាខាព្រែកតាម៉ាក់ផ្លូវជាតិលេខ 6A, សាខាកាលម៉ែត្រ ដែលមានទីតាំងនៅសណ្ឋាគារភ្នំពេញ, សាខាស្តាតអូឡាំពិកទល់មុខវត្តមហាមន្រ្តី, សាខាកប់ស្រូវ និងសាខាកំពង់សោម។ លោកបន្តថា ក្រុមហ៊ុន យូណាយធីត ផាក ឯ.ក និងបើកសាខាអោយបានចំនួន 25 សាខានៅដំណាច់ឆ្នាំ 2021 នេះ។

គួរបញ្ជាក់ថា ផាកកាហ្វេ គឺបានចាប់បដិសន្ធិឡើងកាលពីឆ្នាំ 2004 ដែលជាភោជនីយដ្ឋានមួយ ប្រកបដោយបរិកាសល្អមានសុខភាព មានម្ហូបឆ្ងាញ់ៗ គ្មានប៊ីចេង និងមានសេវាកម្មទំនើបបំផុត និងមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនទៅលើផលិតផលអាហារគ្មានប៊ីចេង កាហ្វេទឹកដោះគោទឹកកក គ្មានជាតិខ្លាញ់ Zero Fat Milk ប្រើទឹកឃ្មុំជំនួយស្ករ រួមជាមួយនឹងកាហ្វេភ្នំពេញឆុងបែបបុរណាខ្មែរ ហើយនឹងភេសជ្ជៈទឹកផ្លែឈឺស្រស់ជំនួយសុខភាពផងដែរ។

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

ដោយ ប៉េងលីន
GAC Cambodia រៀបចំសន្និសីទសារព័ត៌មានស្តីពី ដំណើរកម្សាន្តលើកទី 4 របស់ខ្លួន ដើម្បីសង្គម និងទេសចរណ៍ទៅកាន់ភាគឦសាន

GAC Cambodia រៀបចំសន្និសីទសារព័ត៌មានស្តីពី ដំណើរកម្សាន្តលើកទី 4 របស់ខ្លួន ដើម្បីសង្គម និងទេសចរណ៍ទៅកាន់ភាគឦសាន

ដោយ ប៉េងលីន
Toyota bZ7 EV ស៊េរីថ្មី គាំទ្រ Xiaomi Smart Ecosystem និង Huawei Tech ត្រៀមចេញលក់នៅខែមីនាតម្លៃជាង 2 ម៉ឺនដុល្លារ

Toyota bZ7 EV ស៊េរីថ្មី គាំទ្រ Xiaomi Smart Ecosystem និង Huawei Tech ត្រៀមចេញលក់នៅខែមីនាតម្លៃជាង 2 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

ដោយ ប៉េងលីន
ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1  Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1 Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ដោយ ប៉េងលីន
Mitsubishi ត្រៀមចេញឡានអគ្គិសនីប្រភេទ hatchback ថ្មីដែលសហការផលិតដោយក្រុមហ៊ុនផលិត iPhone, Foxconn

Mitsubishi ត្រៀមចេញឡានអគ្គិសនីប្រភេទ hatchback ថ្មីដែលសហការផលិតដោយក្រុមហ៊ុនផលិត iPhone, Foxconn

ដោយ ប៉េងលីន