no-alternative title

សែលកាត រៀបចំកម្មវិធីទស្សនាខ្សែភាពយន្តក្រោមពន្លឺផ្កាយ ដើម្បីអបអរសាទរទិវានៃក្តីស្រឡាញ់

កាលពីរាត្រីថ្ងៃទី 12 កុម្ភះ 2021 ក្រុមហ៊ុនសែលកាត មានរៀបចំកម្មវិធីចាក់បញ្ចាំងខ្សែភាពយន្តក្រោមពន្លឺផ្កាយដំបូងបំផុត សម្រាប់ឆ្នាំ 2021 ដើម្បីអបអរសាទរទិវានៃក្តីស្រឡាញ់។ ព្រឹត្តិការណ៍នេះ បានប្រព្រឹត្តិទៅនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ដោយអតិថិជនទាំងអស់ បានអញ្ជើញចូលរួមជាលក្ខណៈគ្រួសារ ជាមួយមិត្តភក្តិ និងដៃគូជិតស្និទ្ធ ដើម្បីទស្សនាខ្សែភាពយន្តពីក្នុងរថយន្ត ឬនៅលើម៉ូតូរបស់ពួកគេ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ការទស្សនាខ្សែភាពយន្តពីក្នុងរថយន្តនៅទីធ្លាខាងក្រៅ ដើម្បីរក្សាគម្លាតសង្គម បានក្លាយជាសកម្មភាពដ៏ទាក់ទាញ និងពេញនិយមបំផុតមួយ នៅទូទាំងពិភពលោកនាពេលបច្ចុប្បន្ននេះ ដោយក្នុងនោះមានទីក្រុងជាច្រើន រួមមានឌូបៃ ប៉ារីស ក្រុងឡុងដ៍ និងឡូសអាន់ជឺឡេសជាដើម បានរៀបចំដំឡើងនូវអេក្រង់ខ្នាតយក្សទៅទីធ្លាខាងក្រៅ ដើម្បីចាក់បញ្ចាំងខ្សែភាពយន្តជូនដល់ប្រជាពលរដ្ឋដែលនិយមចូលចិត្ត ឱ្យបានទស្សនា។ 

បើតាមលោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា កម្មវិធីបញ្ចាំងភាពយន្តក្រោមពន្លឺផ្កាយនេះ មានគោលបំណងដើម្បីនាំយកនូវភាពសប្បាយរីករាយ ក៏ដូចជាការកម្សាន្ត ជូនដល់អតិថិជនដែលខកខានមិនបានអញ្ជើញទៅទស្សនាកាលពីឆ្នាំកន្លងទៅ ដោយសារតែការផ្អាកដំណើររោងភាពយន្ត និងការរឹតបន្តឹងចំពោះកម្មវិធីសម្តែងផ្ទាល់។ នេះជាមធ្យោបាយដ៏ល្អបំផុតមួយ ដែលយើងអាចអនុវត្តទៅបាន ក៏ដូចជាផ្តល់នូវភាពសប្បាយរីករាយជូនដល់អតិថិជនរបស់យើង ហើយទន្ទឹមនឹងនោះ យើងក៏អាចប្រកាន់ខ្ជាប់នូវគោលការណ៍ណែនាំសុវត្ថិភាពសំខាន់ៗផងដែរ។

កម្មវិធីទស្សនាខ្សែភាពយន្តក្រោមពន្លឺផ្កាយនេះ ត្រូវបានរៀបចំឡើងដោយមានអម មកជាមួយនូវកម្មវិធីកម្សាន្តសប្បាយៗពេញមួយរាត្រី ពោលចាប់ផ្តើមដំបូង លោកអ្នកនឹងបានទស្សនាការសម្តែងសិល្បៈសៀកដ៏អស្ចារ្យរបស់ Phare Cambodian Circus ហើយបន្ទាប់មក ក៏នឹងមានឱកាសបានជួបជាមួយ idol សែលកាតជាច្រើនរូបទៀតដូចជា ប៊ុនឡេង, រៀនថត, ស្រីនា និងហេង វិសាល ជាដើមផងដែរ។ ខ្សែភាពយន្តថៃរឿង Happy Single’s Day នឹងចាក់បញ្ចាំងចាប់ពីម៉ោង 6:30 ល្ងាចតទៅ នៅទីធ្លាខាងក្រៅ លើកញ្ចក់អេក្រង់ខ្នាតយក្សទំហំ 12 ម៉ែត្រ គុណ 7 ម៉ែត្រ ដោយក្នុងនោះ លោកអ្នកថែមទាំងអាចរីករាយជាមួយអាហារសម្រន់ និងភេសជ្ជះដ៏ឆ្ងាញ់ពិសារ ដែលបម្រើជូនដោយបុគ្គលិករបស់សណ្ឋាគារសូហ្វីតែលទៀតផង។

កម្មវិធីទស្សនាខ្សែភាពយន្តក្រោមពន្លឺផ្កាយនេះ ត្រូវបានអនុញ្ញាតឱ្យចូលរួមដោយសេរីសម្រាប់អតិថិជនសែលកាតទាំងអស់ ដោយក្នុងនោះ លោកអ្នកគ្រាន់តែបញ្ចូលទឹកប្រាក់ទូរស័ព្ទ 5 ដុល្លារ នៅពេលអញ្ជើញមកដល់ ជាការស្រេច។ ក្រុមហ៊ុនសែលកាត និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ពិតជាមានមោទនភាពបំផុត សម្រាប់ឱកាសចូលរួមគាំទ្រដល់ប្រជាពលរដ្ឋខ្មែរនៅក្នុងកំឡុងនៃវិបត្តិជម្ងឺរាតត្បាតនេះ ហើយពួកយើងក៏សូមចូលរួមរំលឹកអ្នកទាំងអស់គ្នាឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តតាមគោលការណ៍សុខភាពរបស់រដ្ឋាភិបាលឱ្យបានខ្ជាប់ខ្ជួនផងដែរ៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន