ស្វែងរកពួកយើង:

ក្រុមហ៊ុន យូណាយធីត អូតូ ត្រេឌីង សម្ពោធជាផ្លូវការ រថយន្ត Chevrolet ស៊េរីទំនើបចំនួន 3 ម៉ូដែល នៅក្នុងទីផ្សារប្រទេសកម្ពុជា

ដោយ

Koun Jab Luffy

19 មករា 2020 02:18 រសៀល

អាន 3 នាទី

Article image
កាលពីថ្ងៃទី 15 មករា ឆ្នាំ 2020 កន្លងទៅនេះ នៅមជ្ឍមណ្ឌល ដឹ ព្រេមៀ សេនធ័រ សែនសុខ ក្រុមហ៊ុន យូណាយធីត អូតូ ត្រេឌីង (United Auto Trading Co., Ltd) បានសម្ពោធជាផ្លូវការ ដោយបាននាំយកនូវរថយន្ត Chevrolet ស៊េរីទំនើបចុងក្រោយចំនួន 3 គ្រឿង មកកាន់ទីផ្សារប្រទេសកម្ពុជា។ ដែលពិធីនេះ គឺមានការអញ្ជើញចូលរូមពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុនធំំៗទាំងពីរ រួមជានឹងភ្ញៀវកិត្តិយសដែលជាអតិថិជន ដែលគាំទ្ររយថយន្ត Chevrolet ហើយនិងអ្នកសារព័ត៌មានយ៉ាងច្រើនកុះករ។
លោក ប៉ែន ពិសិដ្ឋ ដែលជាប្រធានគ្រប់គ្រងទូទៅ ប្រចាំក្រុមហ៊ុន United Auto Trading Co., Ltd បានមានប្រសាសន៍ថា៖ «ថ្ងៃនេះ ក្រុមហ៊ុនមានកិត្តិយស ដែលបាននាំចូលនូវរថយន្តស៊េរីថ្មី និងទំនើបចុងក្រោយបំផុត ចំនួន3ប្រភេទ រួមមាន៖ Chevrolet Equinox, Chevrolet Camaro និង Chevrolet Suburban មកកាន់ប្រទេសកម្ពុជា ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន ដែលពេញចិត្តយ៉ាងខ្លាំងជារថយន្ត Chevrolet នាពេលបច្ចុប្បន្ននេះ»។
Article image
លោកបានបន្ថែមថា៖ រថយន្តទាំងបីប្រភេទខាងលើនេះ គឺសុទ្ធតែជារថយន្តទំនើប និងមានបំពាក់នូវបច្ចេកវិទ្យាចុងក្រោយ ដោយបាននាំមកនូវភាពងាយស្រួលនៅការបើកបររបស់លោកអ្នក ប្រកបដោយ ផាកសុខភាព សុវត្ថិភាព និងសន្សំសំចៃខ្ពស់ រួមទាំងមានតម្លៃសមរម្យថែមទៀតផង។
Article image
គួរបញ្ជាក់ថា Chevrolet គឺជាម៉ាកសញ្ញាមួយ របស់អាមេរិក ដែលមានកេរ្តិ៍ឈ្មោះ ល្បីល្បាញនៅពិភពលោក អស់រយៈពេលជាង 100 ឆ្នាំមកហើយ។ រយថន្ត Chevrolet ត្រូវបាននាំចូលផ្ដាច់មុខ ចូលមកក្នុងទីផ្សាររថយន្តប្រទេសកម្ពុជា ដោយក្រុមហ៊ុន United Auto Trading Co., Ltd តាំងពីឆ្នាំ 2013 រហូតមកដល់បច្ចុប្បន្ន។ ដោយសំឡឹង មើលឃើញពីនិន្នាការ របស់អតិថិជន ដែលតែងតែនិយមគាំទ្រ ទិញរថយន្តម៉ាក Chevrolet យកទៅប្រើប្រាស់កាន់តែមានកំណើនជារៀងរាល់ឆ្នាំ ទើបក្រុមហ៊ុន បន្តនាំយកនូវរថយន្តទាំង3ម៉ូឌែល ខាងលើបន្ថែមទៀត។
Article image
Chevrolet Suburban គឺជារថយន្ត ប្រភេទ SUV ខ្នាតធំ ដែលបំពាក់នូវកៅអីអង្គុយចំនួន 3 ជួរ ដោយអាចផ្ទុកអ្នកដំណើរបាន ពី 7 ទៅ 9 នាក់ និងមានផ្ទែខាងក្នុងធំទូលាយ លើសរថយន្ត SUV ផ្សេងៗ។ សម្រាប់រូបរាងពីខាងក្រៅ គឺមើលទៅពោរពេញដោយអំណាច រឹងមាំ សក្តិសមបំផុត សម្រាប់អ្នកដែលចូលចិត្តបើកបរផ្លូវខេត្ត ឬឆ្ងាយៗ ដែល មានសមាជិកច្រើន។ រថយន្ត SUV ខ្នាតធំរបស់ Chevrolet នេះបំ ពាក់មកជាមួយម៉ាស៊ីនចំណុះ 5.3លីត្រ ប្រភេទ ECoTec3 មានស៊ីឡាំង V8 ប្រអប់លេខ 6 ស្វ័យប្រវត្តិ និងមានភ្ជាប់មកនូវបច្ចេកវិទ្យាទំនើបៗជាច្រើនផ្សេងទៀតផងដែរ។
Article image
ដោយឡែក ចំពោះរថយន្ត Chevrolet Camaro វិញ មានរាងជាប្រភេទរថយន្តស្ព័រ យ៉ាងទំនើប និងទាន់សម័យ តួខ្លួនទាំង មូល មើលទៅមានភាពសិចស៊ី និងទាក់ទាញមែនទែន។ រថយន្តស្ព័រ ដែលមានឈ្មោះយ៉ាងពិរោះ Chevrolet Camaro នេះមានកម្លាំងខ្លាំង មានម៉ាស៊ីន ទំហំ 6.2 លីត្រ ស៊ីឡាំង 8 និងមានលក្ខណៈសម្បត្តិ ក៏ដូចជាបច្ចេកវិទ្យាជាច្រើនផ្សេងទៀតបំពាក់មកជាមួយផងដែរ។ ដោយសារតែផលិតចេញមកជាមួយកម្លាំងម៉ាស៊ីនខ្លាំង បែបរថយន្តស្ព័រ ទើប Chevrolet Camaro អាចបង្កើនល្បឿនស្ទុះពីកុងទ័រ 0 ទៅ 60 ត្រឹមតែ 3.7 វិនាទីតែប៉ុណ្ណោះ។
Article image
ងាកមកចាប់អារម្មណ៍ត្រួសៗ លើរថយន្ត Chevrolet Equinox ដ៏ស្រស់ស្អាតវិញ ឃើញថា ជាប្រភេទរថយន្ត SUV មាន5កៅអី បង្វិលកង់ទាំង 4 ម៉ាស៊ីនចំណុះ 1.5 លីត្រ ប្រភេទTurbocharged Engine ស័ក្តិសមជាមួយគ្រួសារតូចល្មម មានសមាជិក 4-5 នាក់។ Chevrolet Equinox ផលិតចេញមក មានរូបរាងខាងក្រៅ ឆើតឆាយ រំលេចដោយចង្កៀង និងប៉ាណា ឌីហ្សាញចេញមក មានភាពស្រស់ស្អាត និងទាក់ទាញខ្លាំង។
Article image
សូមបញ្ជាក់ថា ទាំងអស់នេះ គឺជាលក្ខណៈពិសេសត្រួសៗរបស់រថយន្ត Chevrolet ដែលទើបសម្ពោធនាំចូលជាផ្លូវការ មកកាន់ទីផ្សារប្រទេសកម្ពុជាយើងប៉ុណ្ណោះ ចំពោះលក្ខណៈសម្បត្តិទូទៅ និងលម្អិត អំពីរថយន្ត និងតម្លៃលក់លើទីផ្សារ លោកអ្នកអាចអញ្ជើញទៅដល់ Showroom របស់ក្រុមហ៊ុនផ្ទាល់ ដែលមាន អាស័យដ្ឋាន នៅផ្លូវអាគារលេខ 115 មហាវិថីសហព័ន្ធរុស្សី (110) រាជធានីភ្នំពេញ ឬទំនាក់ទំនងលេខទូរស័ព្ទ 095 555 832 ៕
ក្រុមហ៊ុន យូណាយធីត អូតូ ត្រេឌីង សម្ពោធជាផ្លូវការ រថយន្ត Chevrolet ស៊េរីទំនើបចំនួន 3 ម៉ូដែល នៅក្នុងទីផ្សារប្រទេសកម្ពុជា