ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

មិត្តហ្វូន ដាក់ដំណើរការជាផ្លូវការណ៍នូវកញ្ចប់ Bundle SIM អត្ថប្រយោជន៍ថ្មីសំរាប់អតិថិជន Internet Wi-Fi

ដោយ

Koun Jab Luffy

15 កុម្ភៈ 2020 08:20 ព្រឹក

អាន 2 នាទី

Article image
ដោយមើលឃើញពីតំរូវការចាំបាច់របស់អតិថិជន និង ដើម្បីជាភាពងាយស្រួលសន្សំសំចៃក្នុងជីវភាពប្រចាំថ្ងៃរបស់អតិថិជនដែលកំពុងប្រើប្រាស់សេវា Internet Wi-Fi របស់ខ្លួន មិត្តហ្វូនបានសំរេចដាក់ដំណើរការណ៍ជាផ្លូវការណ៍ នូវកញ្ចប់សេវាបន្ថែមថ្មីមួយទៀតនោះគឺ កញ្ចប់ Bundle SIM សំរាប់អតិថិជនដែលកំពុងប្រើប្រាស់សេវា Internet Wi-Fi របស់មិត្តហ្វូនទូទាំងប្រទេស មានន័យថាទាំងអតិថិជនចាស់និងអតិថិជនថ្មីសុទ្ធតែអាចមកទទួលយកបាននូវកញ្ចប់សេវាបន្ថែមថ្មីនេះដោយឥតគិតថ្លៃពីក្រុមហ៊ុនមិត្តហ្វូនដោយគ្រាន់តែភ្ជាប់មកជាមួយនូវលេខគណនេយ្យ  Internet Wi-Fi តែប៉ុណ្ណោះ។
កញ្ចប់សេវា Bundle SIM ផ្តល់អត្ថប្រយោជន៍ជាពិសេសដល់អតិថិជនដែលកំពុងប្រើប្រាស់សេវា Internet Wi-Fi របស់មិត្តហ្វូនទាំងអស់ដូចជា ថែមជូនលេខស្អាតចំនួន២លេខ, ថែមជូនការខលទូរស័ព្ទរកគ្នាដោយឥតគិតថ្លៃ 24ម៉ោង លើ 24 ម៉ោង ចំនួន 2 ខ្សែលេខ, ថែមជូន DATA អ៊ីនធឺណិតទូរស័ព្ទដៃ 4GB ជារៀងរាល់ខែ ។ បន្ថែមពីលើនេះអតិថិជនក៏អាចស្នើរបន្ថែមនូវសមាជិករហូតដល់៥ខ្សែលេខ សំរាប់ខលរកគ្នាឥតគិតថ្លៃ 24 ម៉ោង លើ 24 ម៉ោង ទទួលបាន DATA ទូរស័ព្ទដៃរហូតដល់ 10GB ជារៀងរាល់ខែ, ទស្សនាកម្មវិធីទូរទស្សន៍គ្មានដែនកំណត់តាមរយះ App MobileTV របស់មិត្តហ្វូន នៅគ្រប់ពេលវេលាគ្រប់ទីកន្លែង ដោយចំណាយបន្ថែមត្រឹមតែ ៣ដុល្លារជារៀងរាល់ខែតែប៉ុណ្ណោះ ។
Article image
លោក គង់ ឧសភា នាយករងទទួលបន្ទុកផ្នែកសេវាអ៊ីនធឺណិតអចល័តក្រុមហ៊ុនមិត្តហ្វូន បានបញ្ជាក់ថា សេវាបន្ថែម Bundle SIM នេះពិតជាអាចឆ្លើយតបនូវតំរូវការចាំបាច់ជូនអតិថិជន ដែលកំពុងប្រើប្រាស់សេវា Internet Wi-Fi របស់មិត្តហ្វូនជាក់ជាមិនខាន ព្រោះថា កាលពីមុនអតិថិជនចំណាយទឹកប្រាក់ប្រើប្រាស់សេវា Internet Wi-Fi នៅពេលដែលពួកគាត់នៅផ្ទះឬស្ថិតនៅក្នុងបរិវេណដែលអតិថិជនបានចុះឈ្មោះភ្ជាប់សេវា Internet Wi-Fi តែប៉ុណ្ណោះ តែពេលនេះ នៅពេលដែលអតិថិជនអញ្ជើញទៅផ្សារ កន្លែងធ្វើការងារ ឬទៅតាមបណ្តាខេត្តនានា អតិថិជនអាចបន្តការប្រើប្រាស់សេវាអ៊ីនធឺណិតទូរស័ព្ទដៃតាមរយៈ DATA ដែលក្រុមហ៊ុនផ្តល់ជូនបន្ថែម 4GB ជារៀងរាល់ខែ ហើយមិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនបានបន្ថែមជូនអតិថិជននូវ ស៊ីមកាតមិត្តហ្វូនចំនួន ២លេខ សំរាប់ខលរកគ្នាដោយឥតគិតថ្លៃ 24 ម៉ោង លើ 24 ម៉ោង ជារៀងរាល់ខែ ថែមទៀតផង។ ទាំងនេះគឺជាអត្ថប្រយោជន៍ដែលអាចសន្សំសំចៃការចំណាយជូនដល់អតិថិជនដែលកំពុងប្រើប្រាស់សេវា Internet Wi-Fi របស់មិត្តហ្វូនទាំងអស់នៅទូទាំងប្រទេសកម្ពុជា៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

St 276, Phnom Penh, Cambodia

លេខទូរស័ព្ទ

015 504 171

អ៊ីមែល

info: [email protected]

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.