ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

ទីបំផុតតារាចម្រៀងប្រុសស្រីល្បីៗចំនួន បានបកម៉ាសបង្ហាញមុខមាត់ពិតហើយ នៅក្នុងកម្មវីធី The Mask Singer Cambodia

ដោយ

Koun Jab Luffy

18 កុម្ភៈ 2020 01:54 យប់ជ្រៅ

អាន 3 នាទី

Article image
ឈានចូលមកដល់វគ្គ Live Show ពាក់កណ្តាលផ្តាច់ព្រ័ត្រ និង ផ្តាច់ព្រ័ត្រសប្តាហ៍ទីមួយ ក្រុមហ៊ុន ហង្សមាស និងម្ចាស់ឧបត្ថម្ភកម្មវិធី The Mask Singer Cambodia ផ្តាច់មុខដោយ OPPO Reno2 F បានធ្វើឲ្យអ្នកគាំទ្រក្នុងស្ទូឌីយ៉ូហង្សមាស ផ្សារទំនើប អីអនម៉ល សែនសុខស៊ីធី អ្នកទស្សនាការផ្សាយផ្ទាល់លើកញ្ចក់ទូរស្សន៍ ហង្សមាស HDTV និងទំព័រហ្វេសប៊ុកផ្លូវការ OPPO រាប់ម៉ីននាក់ រំជួលចិត្ត អួលដើមទ្រូង និយាយលែងចេញ នៅពេលបកម៉ាស បង្ហាញមុខមាត់ពិតរបស់បេក្ខជនដែលត្រូវដើរចេញពីកម្មវិធីម្តងៗ ជាពិសេសគឺតារាប្រុសស្រីល្បីៗតែម្តង។
លោក សុខ សុភាព ដែលជាទស្សនិកនិយមគំាទ្រកម្មវិធី The Mask Singer Cambodia បានឲ្យដឹងថា “ធ្វើស៊ីឡើងសាហាវតែម្តង! តាមពិតរាជនី Unicorn រូបស្រស់ គឺជាអាយដល វី ឌីណែត សោះ! ចឹងតើបានសម្លេងប្រហែលៗ”។
Article image
ទស្សនាវីដេអូ៖ https://www.facebook.com/OPPOCAMBODIA/videos/177218070355519/
ចំណែកឯ យុវតី សោម៉ា ដែលបានទស្សនាកម្មវិធី The Mask Singer Cambodia ផ្ទាល់នៅក្នុង ឌីយ៉ូហង្សមាស ផ្សារទំនើប អីអនម៉ល សែនសុខស៊ីធី កាលពីថ្ងៃទី 02 កុម្ភៈ 2020 បានបង្ហាញអារម្មណ៍ពិតថា “នាងខ្ញុំស្រឡាំងកាំងតែម្តងនៅពេលដែលឃើញផ្ទាល់ភ្នែកថាអ្នកចម្រៀងកំបាំងមុខសេះប្រយុទ្ធគឺជា អាយដល  ឃី សុឃុន។ ខ្ញុំចូលចិត្តកម្មវិធី The Mask Singer Cambodia នេះព្រោះទាំងគណៈកម្មការ ពិធីករ និង បេក្ខជនចូលប្រឡង សុទ្ធតែពូកែកំប្លែង ហើយធ្វើឲ្យយើងជាអ្នកទស្សនាមានអារម្មណ៍សប្បាយរីករាយ និងពេលខ្លះសើចឡើងចង់ចុកពោះតែម្តង”។
Article image
Article image
ទស្សនាវីដេអូ៖ https://www.facebook.com/OPPOCAMBODIA/videos/614530132706033/
ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ក៏ដូចជាពីមួយវគ្គទៅមួយវគ្គកាន់តែមានភាពខុសប្លែក និងចម្លែកភ្នែកសម្រាប់អ្នកគាំទ្រជានិច្ច ហើយក៏មានបេក្ខជន បេក្ខនារីជាច្រើននាក់បានបកម៉ាស បង្ហាញមុខមាត់ពិតរបស់ខ្លួនរួចរាល់ផងដែរ ក្រោយទទួលបានសម្លេងផ្ញើសារតិចពីទស្សនិកជន។ អ្វីដែលកាន់តែភ្ញាក់ផ្អើលខ្លាំងនោះគឺ ការបើកមុខ បេក្ខជន និង អាយដល សរុបា 8រូប រួមមាន ពូល A មាន លោកនួន សុធារក្ស និងបេក្ខនារី ប៊ូ ស្ពាប៊ាន ពូល B មាន កញ្ញា វី ឌីណែត និងលោក សាដា ពូល C មាន លោក ឃី សុឃុន និង លោក ង៉ូត សិលា និង ពូល D ដែលមាន លោក  វណ្ណ ផល្លី និង កញ្ញា កែវ សុបញ្ញា។
Article image
Article image
Article image
Article image
Article image
សម្រាប់ Live Show វគ្គផ្តាច់ព្រ័ត្រ សប្តាហ៍ទីមួយ ដែលនឹងត្រូវថ្ងៃអាទិត្យ ទី 16 កុម្ភៈ 2020 កាលពីយប់មិញ បេក្ខជនអ្នកចម្រៀងកំបំាងមុខពូលA ដែលអាចបន្តដណ្តើមយកតំណែងជើងឯកចុងក្រោយនៅក្នុងកម្មវិធី The Mask Singer Cambodia គឺ កំពូលអ្នកគិត ខណៈឥន្ទ្រីស្ទាវត្រូវបានចាកចេញពីកម្មវិធីនោះមានពិតឈ្មោះពិត ឈុន បាលូ ជា អតីតបេក្ខជន X Factor Cambodia ដូច្នេះកុំភ្លេចតាមដានទស្សនាបន្ត ហើយសាកទាយលមើល៍ថាតើតារានៅក្នុងដួងចិត្តលោកអ្នកនឹងត្រូវបកម៉ាសបង្ហាញមុខមាត់ពិត រួចដើរចេញពីកម្មវិធី The Mask Singer Cambodia បន្ទាប់ទៀត?
Article image
Article image
សូមរំលឹកថា កម្មវិធីប្រឡងចម្រៀងបែប Digital ដោយពាក់របាំងមុខ “The Mask Singer Cambodia” ដែលឧបត្ថម្ភផ្តាច់មុខដោយក្រុមហ៊ុនទូរស័ព្ទ OPPO (OPPO Reno2, OPPO Reno2 F កាមេរ៉ា 4 Zoom ទៅកាន់ក្តីស្រមៃ) គឺតម្រូវឲ្យបេក្ខជនទាំងអស់ធ្វើការបិតរបាំងមុខ ទៅតាមស្ទីលរបស់ពួកគេរៀងៗខ្លួន និង ធ្វើការបង្ហាញសមត្ថភាពពិត សម្លេងពិតរបស់ពួកគេនៅលើឆាកតន្រ្តីដ៏ធំសម្បើមខ្នាតអន្តរជាតិ។ ចំពោះជ័យលាភីដែលឈ្នះចុងក្រោយបំផុត នឹងទទួលបានទឹកប្រាក់សុទ្ធ 100,000,000រៀល (មួយរយលានរៀល) ស្មើនឹងប្រមាណជា 2 ម៉ឺន 5ពាន់ដុល្លារអាមេរិក។
Article image
ទស្សនាវីដេអូ៖ https://www.facebook.com/TheMaskSingerCambodia/videos/185066666161355/

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

ទីបំផុតតារាចម្រៀងប្រុសស្រីល្បីៗចំនួន បានបកម៉ាសបង្ហាញមុខមាត់ពិតហើយ នៅក្នុងកម្មវីធី The Mask Singer Cambodia